Loading...

សូមមេត្តាជួយស៊ែរដើម្បីបានថវិការខ្លះធ្វើបុណ្យសពម្តាយផង! អាសូរណាស់អ្នកប្រដាល់ខ្មែរដ៏ល្បី លោក ជៀស ស្រួច សូម្បីតែលុយធ្វើបុណ្យសពម្តាយ ក៏សឹងតែគ្មានផង

Loading...
មានដំណឹងដ៏គួរឲ្យសង្វេគ និងសោកស្ដាយដែលអតីតអ្នកប្រដាល់ដ៏ល្បីគឺលោក ជៀស ស្រួច មានទុក្ខជាទម្ងន់ដែលម្ដាយបង្កើតរបស់លោកបានទទួលមរណភាពកាលពីយប់មិញ នេះបើតាមគណនីហ្វេសប៊ុករបស់លោក អេ ភូថង បានបង្ហោះ។


បើយោងតាមគណនីហ្វេសប៊ុករបស់គ្រូបង្វឹកប្រដាល់ជម្រើសជាតិ លោក អេ ភូថង បានបង្ហោះរូបភាពចំនួន៣សន្លឹក ដែលបង្ហាញពីក្ដីស្រណោះអាឡោះអាល័យរបស់លោក ជៀស ស្រួច ទៅលើម្ដាយរបស់គេ ខណៈដែលក្នុងផុសនោះ លោក អេ ភូថង បានសរសេរថា «សូមចូលរួមសោកស្ដាយលោកជា ស្រួចផងដែលកំពុងមានទុក្ខជាទម្ងន់ម្ដាយលោកបានស្លាប់មុននេះបន្ដិចហើយលោកជា ស្រួចកំពុងខ្វះខាតថវិការធ្វើបុណ្យសពម្ដាយ»។ 


គួរបញ្ជាក់ផងដែរថា លោក ជៀស ស្រួច គឺជាអតីតអ្នកប្រដាល់ដ៏ល្បីមួយរូបក្នុងប្រទេសកម្ពុជា ប៉ុន្ដែលោកបានបាត់ខ្លួនទៅវិញអំឡុងពេល១០ឆ្នាំមុន ពោលគឺទើបតែឃើញរូបលោកកាលពីឆ្នាំមុននេះឯង ស្របពេលដែលជីវភាពរបស់លោកកំពុងជួបការលំបាក។ សព្វថៃ្ងលោកជាចៅក្រមដាក់ពិន្ទុការប្រកួតប្រដាល់នៅតាមស្ថានីយ៍ទូរទស្សន៍មួយចំនួនផងដែរ។


សម្រាប់ដំណឹងនេះ ប្រិយមិត្តដែលចង់ជួយ អាចខលទៅកាន់លោក ជៀស ស្រួចបាន តាមរយៈលេខ 097495693 /0969344696 ៕