Loading...

រឿងដ៏គួរឲ្យភ្ញាក់ផ្អើល! ទៅស្រែប្រទះឃើញក្រឡបុរាណមួយ រួចក៏យកមកផ្ទះ ស្រាប់តែមានរឿងអភូតហេតុ​នឹកស្មានមិនដល់...(នៅខ្មែរយើងតែម្តង ហើយជារឿងពិត)

Loading...
អ្នក​ភូមិ​នគរ​ក្រៅ ស្ម័គ្រ​ចិត្ត​ប្រគល់​ក្រឡ​បុរាណ​ដែល​ជីក​បាន បន្ទាប់​ពី​រក្សា​ទុក​អស់​រយៈ​ពេល​ ៣ខែ អ៊ំស្រី សាប គួន អាយុ ៦៨ឆ្នាំ ជា​ពលរដ្ឋ​នៅ​ភូមិ​នគរក្រៅ សង្កាត់​គោក​ចក ក្រុង​សៀមរាប។

កាលពី​ ៣ខែមុន គាត់​បាន​ប្រទះ​ឃើញ​ក្រឡ​មួយ​ខណៈ​កំពុង​ឆាយ​ដី​ដើម្បី​ដាំ​ពោត​ដែល​មាន​ទីតាំង​នៅ​ខាង​ជើង​ផ្ទះ​ជិត​ប្រាសាទ​ទន្លេ​ស្ងួត។ តាម​ការ​រៀប​រាប់​របស់​អ៊ំស្រី​បាន​ឲ្យ​ដឹង​ថា ពេល​ឃើញ​ក្រឡ​ដំបូង​គឺ​មិន​ហ៊ាន​គាស់​យក​ទេ ព្រោះ​ខ្លាច​ជា​ក្រឡ​ដាក់​ឆ្អឹង​ខ្មោច (តាម​ជំនឿ) ហើយ​ក៏​មិន​ដឹង​ថា​ក្រឡ​នោះ​ជា​របស់​មាន​តម្លៃ ជា​របស់​បុរាណ​អី​ដែរ ទើប​ហៅ​កូន​ប្រុស​ឲ្យ​មក​ជីក​យក។


ពេល​ជីក​បាន ដោយ​គិត​ថា ជារ​បស់​អពមង្គល គាត់​ក៏​មិន​ហ៊ាន​យក​ទៅ​ដាក់​នៅ​លើ​ផ្ទះ ឬ​យក​ទៅ​ដាក់​អំបិល​ប្រហុក​អី​ដែរ ខ្លាច​ម្ចាស់​គេ​ប្រកា​ន់នាំ​គ្រោះ​ចង្រៃ​ដល់​ខ្លួន និង​គ្រួសារ ក៏​ដាក់​ពាស​វាល​ពាស​កាល​ក្នុង​បរិវេណ​ដី​គាត់ ដោយ​គ្មាន​ការ​ថែរក្សា​ត្រឹម​ត្រូវ។

អ៊ំស្រី​បន្ត​ទៀត​ថា គាត់​គ្មាន​បំណង​លាក់​ទុក​វត្ថុ​បុរាណ​នេះ​ទុក​ឡើយ ហើយ​ក៏​មិន​មាន​បំណង​លក់​ដូរ​អី​ដែរ បើ​ទោះ​បី​មាន​គេ​មក​ចរចា​ពីរ​បី​ដង​ក៏ដោយ ក៏​គាត់​មិន​បាន​ប្រាប់​ថា គាត់​មាន​ក្រឡ​បុរាណ​ដែរ​ ដោយ​បង្ហាញ​ក្រឡ​ផ្សេង​ទៀត តែ​គេ​មិន​យក​ព្រោះ​មិន​មែន​របស់​មាន​តម្លៃ ហើយ​អ៊ំស្រី​ក៏​មិន​ដែល​និយាយ​រឿងរ៉ាវ​នេះ​ប្រាប់​អ្នក​ណា​ម្នាក់​ដែរ។


លុះ​ទុក​បាន​ប្រហែល ១ខែ គាត់​ក៏​ចាប់​ផ្តើម​ធ្លាក់​ខ្លួន​ឈឺ​មើល​អស់​លុយ​ជា​ច្រើន លុះ​ទៅ​បូល​គ្រូ​ខ្មែរ​មើល ​ក៏​ត្រូវ​គេ​ទាយ​ថា គាត់​មាន​របស់​បុរាណ​រក្សា​ទុក លុះ​មក​ដល់​ផ្ទះ ក៏​ឃើញ​ក្រឡ​ដែល​ខ្លួន​ជីក​បាន ទើប​គាត់​កាន់​តែ​មិន​សូវ​ខ្វល់​ខ្វាយ​ក្នុង​ការ​ថែរក្សា។ ក្រោយ​មក​ពេល​មាន​ការ​កំណាយ​នៅ​ទន្លេ​ស្ងួត គាត់​ក៏​ធ្លោយ​មាត់​ប្រាប់​ដល់​កម្មករ​ម្នាក់​ដែល​ធ្វើ​ការ​នៅ​ទីនោះ​ ហើយ​កម្មករ​នោះ​ក៏​បាន​ប្រាប់​ទៅ​ខាង​អាជ្ញាធរ​ជាតិ​អប្សរា ទើប​បែក​រឿង​នេះ​ទៅ។


ក្រោយ​ការ​ពន្យល់​ពី​ហេតុ​ផល​ជា​ច្រើន​ទាក់​ទង​នឹង​ច្បាប់ និង​ការ​ចូល​រួម​ថែរក្សា​មរតក​បេតិកភណ្ឌ​ជាតិ រួម​នឹង​ការ​មើល​មិន​ឃើញ​ពី​តម្លៃ​នៃ​វត្ថុបុរាណ​នេះ​ដដែល​ គាត់​ក៏​បាន​ស្ម័គ្រ​ចិត្ត​ប្រគល់​ក្រឡ​បុរាណ​នេះ​ជូន​អាជ្ញាធរ​ជាតិ​អប្សរា​ដើម្បី​ប្រគល់​ឲ្យ​សារមន្ទីរ​នរោត្តម​សីហនុ-អង្គរ​ជា​អ្នក​រក្សាទុក​កាល​ពី​ថ្ងៃ​ទី ០៨ ខែ​សីហា​ ឆ្នាំ ២០១៧។

ក្នុង​នោះ​ដើម្បី​ជា​ការ​លើក​ទឹក​ចិត្ត​ អាជ្ញាធរ​ជាតិ​អប្សរា​ក៏​បាន​ប្រគល់​ថវិកា​ចំនួន ២០០,០០០រៀល ដល់​អ៊ំស្រី​ផង​ដែរ។ ទាក់​ទង​នឹង​ក្រឡ​បុរាណ​នេះ​ដែរ តាម​ការ​បញ្ជាក់​ពី​លោក​បណ្ឌិត​ អ៊ា ដារិទ្ធិ អនុ​ប្រធាន​មជ្ឈមណ្ឌល​អន្តរជាតិ​ស្រាវជ្រាវ និង​តម្កល់​ឯកសារ​អង្គរ​ មាន​ជំនាញ​ផ្នែក​ភាជន៍​បាន​ឲ្យ​ដឹង​ថា ក្រឡ​នេះ​ធ្វើ​អំពី​ដី​ដុត សម្រាប់​ដាក់​វត្ថុ​ច្រើន​ប្រភេទ​ដូច​ជា អំបិល​ ស្ករ​ ប្រហុក​ និង​វត្ថុ​រាវ​ផ្សេងៗ​ទាក់​ទង​ជីវិត​ប្រចាំ​ថ្ងៃ។


ក្រឡ​នេះ​ផលិត​នៅ​ស្រុក​ខ្មែរ ​ចន្លោះ​សតវត្ស​ទី ១១ ទៅ ១៥ នៃគ.ស។ តាម​រយៈ​ក្រឡ​នេះ វា​បាន​បង្ហាញ​ពី​ទំនាក់​ទំនង​មួយ​រវាង​មនុស្ស​សម័យ​មុន និង​បច្ចុប្បន្ន​ដែល​នៅ​តែ​មាន​ប្រើ​ក្នុង​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ។

តាំង​នាម​ឲ្យ​អាជ្ញាធរ​ជាតិ​អប្សរា លោក​បណ្ឌិត​ក៏​សូម​ថ្លែង​អំណរ​គុណ​ដល់​អ៊ំស្រី​ដែល​រួម​ចំណែក​ក្នុង​ការ​ស្រឡាញ់​បេតិកភណ្ឌ​ជាតិ​ និង​បាន​ប្រគល់​ក្រឡ​នេះ​ឲ្យ​ក្រុម​ការងារ​រក្សាទុក​ ព្រម​ទាំង​សិក្សា​ពី​ប្រវត្តិ​របស់​វា​ផង​បន្ត ហើយ​ក៏​សូម​អំពាវនាវ​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ដែល​រើស​បាន​របស់​បុរាណ​ទាំង​អស់ សូម​កុំ​លក់​បន្ត​កុំ​រក្សា​ទុក​ដោយ​ខុស​ច្បាប់​ព្រោះ​វត្ថុ​បុរាណ​មួយ បង្ហាញ​ពី​សម័យ​កាល​និង​ប្រវត្តិសាស្ត្រ​មួយ​របស់​ជាតិ​ខ្មែរ៕