Loading...

ពិតជាតក់ស្លុតដល់ហើយ! សុទ្ធតែស្នាមក្រចកដៃរបស់គ្រូបង្រៀន នៅលើដៃក្មេងស្រីអាយុពីរឆ្នាំ ដែលប្អូនរៀននៅសាលាឯកជនឈ្មោះ ... (មានវីដេអូ)

Loading...
ដោយសារខ្វះពេលវេលាក្នុងការមើលថែកូន ទើបមនុស្សជាច្រើនក៏សម្រេចចិត្តយកទៅកាន់សាលា រឺក៏មណ្ឌលមើលថែក្មេងតូចៗរបស់ខ្លួន ព្រោះគិតថាកន្លែងទាំងនេះហើយជាផ្ទះទីពីរ ដែលអាចទុកចិត្តបានថានឹងមើលថែកូនៗរបស់ពួកគេឲ្យបានល្អ ដោយអ្នកខ្លះគិតថាមិនហ៊ានជួលនរណាម្នាក់ដើម្បីមើលឡើយព្រោះវាមិនអាចទុកចិត្តបាន ដែលខុសពីសាលារឺក៏មណ្ឌលមើលថែក្មេង ព្រោះម្នាក់ៗតែងតែគិតថាទីនោះប្រាកដជាគ្រូមានវិជ្ជាជីវៈត្រឹមត្រូវមិនហ៊ានធ្វើអ្វីខុសឡើយ។


ជាក់ស្តែងកាលពីពេលថ្មីៗនេះមានការឆោឡោពីឪពុកម្តាយរបស់ក្មេងស្រីតូចម្នាក់ (Mai T) អាយុ២ឆ្នាំជាខ្លាំង ដោយម្តាយបានឃើញភាពខុសប្រក្រតីជាខ្លាំងនៅលើដៃខាងឆ្វេងរបស់កូនគាត់ជាខ្លាំង ដោយទំនងជាស្នាមក្រចកដៃតែម្តង ដោយកូនស្រីម្នាក់នេះទើបតែចូលរៀនបានពីរថ្ងៃប៉ុណ្ណោះ នៅសាលាក្រោមមត្តេយ្្យសិក្សាឈ្មោះថា Vico ដែលជាកន្លែងមួយដែលមើលថែ និងបង្រៀនក្មេងតូចៗ ក្នុងប្រទេសវៀតណាម។


ភ្លាមៗនោះទាំងម្តាយ ឪពុក ព្រមទាំងយាយរបស់ក្មេងស្រីម្នាក់នេះក៏បានទៅកាន់សាលានៅថ្ងៃទី៣តែម្តងដើម្បីចង់ដឹងការពិតថាវាយ៉ាងម៉េចបានជាមានស្នាមក្រចកដៃដូចនេះ។ បន្ទាប់ពីសួរគ្រូដែលទទួលខុសត្រូវកូនម្នាក់នេះហើយ គ្រូនេះហាក់បីដូចជាមានអារម្មណ៍ភិតភ័យជាខ្លាំងនិយាយម្តងនេះ ម្តងនោះ ដែលជាចម្លើយមិនអាចទទួលយកបានទាល់តែសោះ។


នៅទីបំផុតគ្រួសាររបស់ក្មេងស្រីដែលរងរបួសម្នាក់នេះក៏បានទៅសួរដល់នាយកសាលានេះតែម្តងទៅ ហើយក៏បានបើកកាមេរ៉ាសុវត្ថិភាពមើល ក៏បានឃើញសកម្មភាពក្មេងនេះតែម្តង។ ដំបូងឡើយក្មេងស្រីម្នាក់នេះស្រែកយំមិនចង់បៅទឹកដោះគោទេ ពេលនោះក៏ឃើញសកម្មភាពគ្រូម្នាក់នេះបានចាប់ច្របាច់ដៃក្មេងនេះជាខ្លាំង ដោយទំនងជាមានការក្តិចទៀតផង ហើយក៏មិនបានឃើញគ្រូម្នាក់នេះមានសកម្មភាពអ្វីផ្សេងទៀតដែរ។


គួរបញ្ជាក់ផងដែរថាស្នាមក្រចកដៃនេះមានច្រើននៅដៃខាងឆ្វេង រីឯដៃខាងស្តាំមានតិចតួចប៉ុណ្ណោះ។ ពេលនេះក្រុមគ្រួសារម្តាយនេះនិយាយស្បត់លែងយកកូនមកដាក់សាលានេះទៀតហើយ ក្នុងនោះផងដែរគាត់បានប្រកាសតាម Facebook ទៀតថាសូមឲ្យប្រយ័ត្នសាលានេះផង បើយល់ល្អមិនបាច់ដាក់កូនចូលរៀនសាលានេះតែម្តង។ ជាក់ស្តែងគ្រាន់តែកូនគាត់មកដល់សាលានេះភ្លាមគ្នាស្រែកយំ ហាក់បីមិនចង់ចូលរៀនតទៅទៀតទេ ពិតជាគួរឲ្យអាណិតខ្លោចចិត្តណាស់ មិនគួរឡើយណាគ្រូហ៊ានធ្វើទង្វើរដ៏អាក្រក់បែបនេះសោះ ធ្វើឲ្យគ្នាតក់ស្លុតលែងចូលថ្នាក់តែម្តង។













ប្រភព៖ giadinhvatreem.vn
ហាមលួចចម្លងអត្ថបទពីគេហទំព័រយើងខ្ញុំ
រក្សាសិទ្ធដោយ៖ Post Komsan