Loading...

អនាគត​ស្វាមី​អ្នកនាង ​ចន​ ច័ន្ទលក្ខិណា​ ប្តឹង​តារាសម្តែងលោក​ សុវណ្ណ​ មករា​ ពី​បទ​បរិហារកេរ្តិ៍​និង​ជេរ​ប្រមាថ​ជា​សាធារណៈ​ និងទាមទារជំងឺចិត្ត១០ម៉ឺនដុល្លារ

Loading...
(ភ្នំពេញ)​៖ អនាគត​ស្វាមី​អ្នកនាង​ ចន​ ច័ន្ទលក្ខិណា​ គឺ​ លោក​ ហេង​ ឡុង​ ប្តឹង​លោក​ សុវណ្ណ​ មករា​ តារា​សម្ដែង​ និងជា​ផលិតករ​ ទៅ​នាយដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ​ នៅ​ថ្ងៃទី​១៨​ ខែ​សីហា​ ដោយ​ចោទប្រកាន់​ពី​បទ «បរិហារកេរ្តិ៍​ជា​សាធារណៈ​និង​ជេរ​ប្រមាថ​ជា​សាធារណៈ​»​។​ ដើម​បណ្ដឹង​សំណូមពរ​ឲ្យ​សមត្ថកិច្ច​ចាត់ការ​តឹងរ៉ឹង​បំផុត​ចំពោះ​លោក ​សុវណ្ណ​ មករា​ ​និង​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​១០ម៉ឺន​ដុល្លារ​អាមេរិក​ ។


បណ្ដឹង​នេះ​ ក្រោយពីបានធ្វើការជេរប្រមាថ​ឆ្លើយឆ្លងគ្នាប្រៀបដូចអាយ៉ៃ​ រវាងអ្នកនាង​ ចន​ ច័ន្ទលក្ខិណា​ និងអនាគតស្វាមី​ ជាមួយលោក​ សុវណ្ណ​ មករា​ ក្នុងរយៈពេលប៉ុន្មានថ្ងៃមក​នេះ​។

លោក ហេង ឡុង បាន​រៀបរាប់​ ក្នុង​ពាក្យ​បណ្ដឹង​ថា​ ឈ្មោះ​ សុវណ្ណ មករា បាន​ប្រើប្រាស់​បណ្ដាញ​សង្គម​ Facebook ដែល​មាន Account ​ឈ្មោះ Sovann Makara ដោយ​ប្រព្រឹត្ត​បរិហារកេរ្តិ៍​ជា​សាធារណៈ​និង ជេរប្រមាថ​ជា​សាធារណៈ​មក​លើ​រូប​លោកជា​ច្រើន​លើក​ច្រើន​សារ ដោយ​​គ្មាន​មូលដ្ឋាន​ច្បាស់​លាស់​ ក្នុង​ន័យបង្កាច់​​បង្ខូច​​កិត្តិយស​ឲ្យ​មហាជន​យល់​ច្រឡំ។ ក្រៅ​ពី​សុំ​ឲ្យ​​​តុលាការ​​ជួយ​រក​យុត្តិធម៌ លោក ហេង ឡុង បាន​ទាម​ទា​រ​សំណង​ជា​ជំងឺ​ចិត្ត​ចំនួន​១០​ម៉ឺន​ដុល្លារ​អាមេរិក​៕