Loading...

ជប៉ុននឹងផ្តល់ឥណទានសម្បទានជាង ២០៩លានដុល្លារលើគម្រោអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មីក្រុងព្រះសីហនុ

Loading...
នៅថ្ងៃទី៦ សីហា ឆ្នាំ២០១៧ នេះ ក្នុងឱកាសធ្វើទស្សនាកិច្ចផ្លូវការនៅប្រទេសជប៉ុន សម្ដេចតេជោនាយករដ្ឋមន្ត្រី នឹងឯកឧត្ដម ស៊ីនហ្សូ អាបេ នាយករដ្ឋមន្ត្រីជប៉ុន និងអញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួនបី ស្ដីពីជំនួយជប៉ុនមកកម្ពុជា ដែលក្នុងនោះមាន ទីមួយៈ កិច្ចព្រមព្រៀងឥណទានសម្បទាន សម្រាប់គម្រោអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មីរបស់កំពងផែស្វយ័តក្រុងព្រះសីហនុ ដែលមានទឹកប្រាក់សរុបចំនួន ២៣.៥០២ លានយ៉េន (ប្រមាណ២០៩ លានដុល្លារអាម៉េរិក)។


ឯកឧត្តម លូ គីមឈុន ប្រធានអគ្គនាយកំពង់ផែស្វយ័តក្រុងព្រះសីហនុធ្លាប់ថ្លែងប្រាប់ពាណិជ្ជកម្មកម្ពុជាថា កំពង់ផែស្វយ័តនេះ គឺជាបំពង់កសេដ្ឋកិច្ចដ៏សំខាន់សម្រាប់សេដ្ឋកិច្ចកម្ពុជា ក្នុងការដឹកជញ្ជូនទំនិញចេញចូល។ គម្រោងពង្រីកចំណតថ្មីនៃកំពង់ផែព្រះសីនុ មានប្រវែង ៣៥០ ម៉ែត្រ និងជម្រៅទឹក ១៤. ៥ ម៉ែត្រ នឹងអាចបញ្ចប់ការសាងសង់ ៤ ទៅ ៥ ឆ្នាំខាងមុខទៀត។


ជាងនេះទៅទៀត ចំណតកំពង់ផែថ្មីនេះ នឹងអាចទទួលកុងតឺន័របានរហូតដល់ ១ លានកុងតឺន័រក្នុងមួយឆ្នាំ ហើយរាល់ទំនិញឆ្លងកាត់ នឹងមានការកើនឡើងរហូតដល់ ១០ លានតោនក្នុងមួយឆ្នាំ។


បន្ថែមពីលើនេះ ក្នុងឱកាសទស្សនាកិច្ចផ្លូវការនេះ ក៏មានការចុះកិច្ចព្រមព្រៀងលើឯកសារពីរទៀតគឺជាលិខិតប្ដូរសារនៃកំណត់ហេតុក្នុងការអនុញ្ញាត ឱ្យប្រើប្រាស់ ឥណទានសម្បទាន និងឥណទានឥតសំណង សម្រាប់អនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងវិញការការពារ ទឹកជំនន់ក្នុងរាជធានីភ្នំពេញ តំណាក់កាលទី៤ ដែលមានទឹកប្រាក់សរុប ៣.៩៤៨លានយ៉េន (ប្រមាណ៣៥ លានដុល្លារអាម៉េរិក)។ ដោយឡែកសម្តេចក៏បានស្នើឲ្យជប៉ុនជួយកសាងរថភ្លើងធុនស្រាលស្វ័យប្រវត្តិពីរាជធានីភ្នំពេញទៅកាន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញផងដែរ៕






ប្រភព៖ www.business-cambodia.com