Loading...

សូមជួយស៊ែរ ប្រសិនបើអ្នកពេញចិត្តអត្ថបទនេះ! អ្នកជា​មនុស្ស​មានសំណាង​ជាង មនុស្ស ៣ ពាន់​លាន​នាក់​ ជុំវិញ​ពិភពលោក ដោយសារតែអ្នក...

Loading...
មនុស្សខ្លះតែងតែតូចចិត្តរឿងមួយចំនួនដែលខ្លួនកំពុងតែមិនមានគ្រប់គ្រាន់ ហើយតែងតែរអ៊ូរទាំមិនដែលដាច់ នេះក៏ព្រោះតែមិនទាន់សមបំណងនូវអ្វីដែលខ្លួនចង់បាន ដូចជាអ្នកខ្លះ រអ៊ូថា មិនមានលុយចាយច្រើន មិនមានឡានល្អជិះ មិនអាចចេះច្រើនភាសា មិនមានសំលៀកបំពាក់ឡូយៗ មិនមានផ្ទះវីឡានៅ ពុំមានម៉ាស៊ីត្រជាក់ ចង់មានអាហារច្រើនមុខញុាំ អត់មានសង្សាស្អាតៗដូចគេ ហើយនៅមានច្រើនផ្សេងទៀតផងដែរ តែនៅពេលដែលអ្នកបានអាននូវអត្ថបទខាងក្រោមហើយ អ្នកនឹងយល់ឃើញថា អ្នកជាមនុស្សដែលមានសំណាងជាងពួកគេ រឺ មិនមានសំណាងហើយ។


​១. ប្រសិនបើ​អ្នកមាន​អាហារ​ក្នុង​ទូទឹកកក មាន​ខោអាវ​ស្លៀកពាក់​គ្រប់គ្រាន់ មាន​ដំបូលផ្ទះ​ជ្រក និង កន្លែងដេក​សុខ​ស្រួល អ្នក​កំពុងមាន​ជាង​មនុស្ស ៧៥% នៃ​មនុស្ស​ទាំងអស់​ជុំវិញ​ពិភពលោក​។ 


​២. ប្រសិនបើ​អ្នកមាន​លុយ​ដាក់​ធនាគារ មាន​កាបូប​លុយ​ដាក់​លុយ នោះ​អ្នក​កំពុងស្ថិត​ក្នុងចំណោម​មនុស្ស ៨% នៃ​មនុស្ស​ទាំងអស់​ជុំវិញ​ពិភពលោក​។ 


​៣. ប្រសិនបើ​អ្នក​ក្រោក​ពី​គេង​មាន​សុខភាព​ល្អ អ្នក​កំពុង​មានសំណាង​ជាង​មនុស្ស ១ លាន​នាក់ ដែល​ស្លាប់​ដោយសារ​ជំងឺ​ក្នុង​សប្តាហ៍​នេះ​។


៤. ប្រសិនបើ​អ្នក​មិនបាន​ឆ្លងកាត់​គ្រោះថ្នាក់​ក្នុង​សមរភូមិ ការឈឺ​ចាប់ពី​ការធ្វើ​ទារុណកម្ម ឬ ជាប់គុក ឬ អត់ឃ្លាន​ដាច់ពោះ អ្នក​កំពុង​មានសំណាង​ជាង​មនុស្ស ៥០០ លាន​នាក់​ដែល​កំពុង​រស់នៅ​រងទុក្ខវេទនា​ជុំវិញ​ពិភពលោក​។ 


៥. ប្រសិនបើ​អ្នក​កំពុង​អាន​អត្ថបទ​នេះ អ្នកជា​មនុស្ស​មានសំណាង​ជាង មនុស្ស ៣ ពាន់​លាន​នាក់​ទៀត​ជុំវិញ​ពិភពលោក ដែល​មិនទាន់​ចេះ​អាន​អក្សរ​នៅឡើយ​។


​* ចូរ​ដឹងគុណ​ចំពោះ​អ្វីដែល​អ្នកមាន កុំ​ច្រណែន កុំ​លោភលន់​។ អ្នកក៏អាចចែករំលែកអ្វីដែលអ្នកកំពុងមាន ជូនទៅកាន់មនុស្សដែលកំពុងជួបការលំបាករឹតតែប្រសើរ ហើយក៏សូមជួយ​ចែកចាយ​បន្ត ប្រសិនបើ​អ្នក​ពេញចិត្ត​អត្ថបទ​នេះ​៕