Loading...

ថ្ងៃមុនខ្ញុំ ថ្ងៃនេះអាចមានគេ! ពិតជាមានន័យ ព្រមទាំងខ្លឹមសារណាស់ (សូមមេត្តាជួយស៊ែរនូវទឹកចិត្តដ័ល្អមួយនេះផង ព្រោះគាត់មានផ្តល់អាហារូបករណ៍១០កន្លែង ព្រមទាំងការផ្តល់ជូនផ្សេងៗទៀតផងដែរចំពោះជនក្រីក្រ)

Loading...
នាពេលប៉ុន្មានម៉ោងមុននេះមានសាររបស់ប្អូនប្រុសម្នាក់ដែលបានអានហើយពិតជាមិនសរសើរមិនបាននូវទឹកចិត្តរបស់ប្អូនចំពោះជនក្រីក្រផ្សេងទៀត ដោយហេតុថាប្អូនក៏ធ្លាប់ឆ្លងកាត់រឿងទាំងអស់នោះដែរ ដូចនេះហើយទើបធ្វើឲ្យប្អូនបានយល់អារម្មណ៍មួយនេះយ៉ាងខ្លាំង ក្នុងនោះផងដែរប្អូនប្រុសឈ្មោះ Chhak Socheat នេះក៏បានរៀបរាប់ដូចខាងក្រោមផងដែរថា៖


ប៉ុន្មានឆ្នាំមុន!!!កំឡុងពេលខ្ញុំកំពុងបោះជំហ៊ាចូលទៅក្នុងបន្ទប់ប្រឡង ខ្ញុំបានដើរបណ្តើគិតបណ្តើថា បើគ្រួសារស្ថិតនៅក្នុងស្ថានភាពលំបាកបែបនេះ តើខ្ញុំអាចបន្តមហាវិទ្យាបានទេ?
ពេលនោះការសម្រេចចិត្តរបស់ខ្ញុំគឺថា ខ្ញុំត្រូវតែចប់មហាវិទ្យាល័យទោះកាលៈទេសៈណាក៏ដោយ បើខ្ញុំគ្មានអ្វីទាល់តែសោះ ខ្ញុំនឹងប្រើម្រាមដៃដប់សុំគេរៀនឲ្យទាល់តែចប់។ ព្រោះខ្ញុំមិនជឿថាគេចិត្តដាច់នឹងផ្តល់ចំណេះដឹងដល់អ្នកដែលចង់ចេះនោះទេ។ ធ្លាប់ឆ្លងកាត់ការលើកដៃសំពះសុំគេរៀនគួបន្ថែម សំពះសុំការងារគេធ្វើដើម្បីទប់ទល់ការរស់នៅក្នុងក្រុង។


ថ្ងៃមុនខ្ញុំ ថ្ងៃនេះអាចមានគេ។ មុនការប្រឡងមួយថ្ងៃក្រៅពីពាក្យជូនពរខ្ញុំគ្មានអ្វីជាការដូធំដុំទេ។
ថ្ងៃនេះខ្ញុំនឹងផ្តល់អាហារូបករណ៍ ១០កន្លែងចំពោះបងប្អូនក្រីក្រនៅតាមបណ្តាខេត្តដាច់ស្រយាលរហូតដល់រៀនចប់។

ចំពោះបងប្អូនដែលគិតថាគ្មានលទ្ធភាព តែចង់សិក្សានៅក្រុងភ្នំពេញ។

ទោះប្រឡងជាប់ ឬធ្លាក់ក៏ដោយខ្ញុំនឹងឧបត្តម្ភទាំងស្រុងទៅលើ:
១ ថ្លៃបង់សាលា (ជ្រើសរើសសាលាដែលខ្លួនពេញចិត្ត)
២ ចំណាយលើសម្ភារៈសិក្សា
៣ ផ្ទះស្នាក់នៅ និងការហូបចុក


ហើយអ្វីដែលខ្ញុំស្នើវិញគឺ:
- មកជាមួយចំណង់
- មកជាមួយជំនឿ
- មកជាមួយសុបិន
- មកជាមួយភាពស្មោះត្រង់

អ្វីដែលអាចធ្វើបាន ខ្ញុំបានខំអស់ពីចិត្តហើយ រឿងលទ្ធផលយ៉ាងណានោះ គឺអាស្រ័យការចូលរួមរបស់យើងទាំងអស់គ្នា

ទំនាក់ទំនងលេខទូរស័ព្ទ: 010/17 50 25 50 ...