Loading...

សំណាងមួយ ក្នុងមួយពាន់គ្រោះថ្នាក់! ក្មេងស្រីតូចម្នាក់ ត្រូវរថយន្តកិនទាំងក្បាលទាំងខ្លួន ប៉ុន្តែមិនអីបែរជាងើបដើរធម្មតា (មានវីដេអូ)

Loading...
កាលពីពេលថ្មីៗនេះ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ គេហទំព័រព័ត៌មាន kapook បានចុះផ្សាយអំពីហេតុការដ៏រន្ធត់មួយដែលបានកើតឡើងចំពោះក្មេងស្រីម្នាក់ ដោយមានរថយន្តមួយគ្រឿងបានបើកកិនពីលើ (កិនទាំងខ្លួន ទាំងក្បាល) តែមហាសែនសំណាង ព្រោះជីវិតរបស់នាង មិនអស់ឡើយ ដោយគ្រាន់តែ របួសបន្តិចបន្តួចតែប៉ុណ្ណោះ វាពិតជារឿងចម្លែក និងភ្ញាក់ផ្អើលបំផុតដែលក្មេងរូបនេះមិនអី ហើយក៏គ្មាននរណាម្នាក់នាងអាចនៅរស់ដែរ តែបែរជានៅរស់ទៅវិញ។


នៅក្នុងហេតុការគ្រោះថ្នាក់ខាងលើនេះ បានកើតឡើង នៅក្នុងទីក្រុង ឈើនចូវ ភាគខាងត្បូងប្រទេសចិន ។ បើយោងតាមវីដេអូឃ្លីបបានបង្ហាញឱ្យឃើញថា នៅពេល ក្មេងស្រីរងគ្រោះ លេងម្នាក់ឯងនៅតាមចិញ្ចើមថ្នល់ម្នាក់ឯង ស្រាប់តែមានរថយន្តមួយគ្រឿងបានបើកយឺតៗ មកជាន់ពីលើក្មេងរងគ្រោះទាំងកម្រោលតែម្ដង ។
ក្រោយពេលរថយន្តកិនពីលើទាំងកង់មុខ និងកង់ក្រោយរួចហើយ គេឃើញក្មេងស្រីរងគ្រោះងើបឡើងអង្គុយធម្មតា ហើយក៏បានឡើងដើរចេញពីកន្លែងកើតហេតុបាត់ទៅ ។


ហើយបើតាមការបញ្ជាក់ពីសំណាក់សមត្ថកិច្ចបានឱ្យដឹងថា ខណៈពេលក្មេងស្រីរងគ្រោះអង្គុយនៅចំណុចកើតហេតុនោះ អ្នកបើករថយន្តមិនបានមើលឃើញឡើយ ប៉ុន្តែទោះជាយ៉ាងណា សមត្ថកិច្ចក៏បានចាប់ខ្លួនអ្នកបើករថយន្តរូបនោះដើម្បីយកមកដាក់ទោសតាមច្បាប់ដែលបានកំណត់៕