Loading...

គ្រូបានឲ្យខ្ញុំសរសេររៀបរាប់អំពីម៉ែ តែពេលខ្ញុំប្រគល់ជូនគាត់វិញមានតែទឺកភ្នែកលើក្រដាស់នោះប៉ុណ្ណោះ ដោយសារខ្ញុំមិនដែលឃើញម៉ែរបស់ខ្ញុំទេ (មានវីដេអូ)

Loading...
លោកដេវីតឃីម បានចូលប្រឡងក្នុងកម្មវិធី Thailand's Got Talent Season 2 បានរៀបរាប់ពីខ្សែជីវិតពិតរបស់គាត់នៅពេលដែលគណៈកម្មការបានសួរ។​ លោកឃីមម្នាក់នេះមិនដែលឃើញមុខឪពុកម្តាយរបស់គាត់ទាល់តែសោះដោយគ្រាន់តែលឺគេប្រាប់ថាគាត់ថា គាត់ត្រូវបានម្តាយឪពុកបោះបង់តាំងពីតូច ហើយពួកគាត់ទាំងពីរនាក់នេះជាជនជាតិកូរ៉េ។


គាត់ឡើងមកប្រឡងក្នុងកម្មវិធីនេះ គ្មានចង់បានអ្វីក្រៅពីចង់ឲ្យឪពុកម្តាយបានដឹងតែប៉ុណ្ណោះថារូបគាត់ម្នាក់នេះនៅរស់រានមានជីវិតទេ ហើយរូបលោកពិតជានឹកពួកគាត់ទាំងពីរនាក់នេះខ្លាំងណាស់ បើទោះបីជាពួកគាត់បានបោះបង់ក៏ដោយ សុំត្រឹមតែឱបក៏អស់ចិត្តដែរ។


ក្រោយពីការរៀបរាប់ពីខ្សែជីវិតពិតហើយ លោកក៏ចាប់ផ្តើមច្រៀងចម្រៀងមួយបទដែលរៀបរាប់ពីជីវិតពិត។ គ្រាន់តែចាប់ផ្តើមច្រៀងបានតែបន្តិចលោកមានអារម្មណ៍ដ៏ក្តុកក្តួល និងមានការភិតភ័យញ័រតែម្តង ព្រោះលោកហាក់បីមិនអាចទប់ទឹកភ្នែកបានពេលដែលនឹកឃើញរឿងទាំងនេះ។ ក្នុងអត្ថន័យចម្រៀងនេះគឺ គ្រូរបស់គាត់បានដាក់កិច្ចការផ្ទះឲ្យគាត់ធ្វើ ដោយរៀបរាប់អំពីម្តាយ។


ពេលនោះលោកគិតថាឲ្យខ្ញុំរៀបរាប់នូវសកម្មភាពម្តាយខ្ញុំម៉េចកើត បើខ្ញុំគ្មានម្តាយផង ដោយខ្ញុំមិនដែលទទួលបាននូវការថ្នាក់ថ្នម ថែទាំ មើលការខុសត្រូវ ផ្តល់ភាពកក់ក្តៅ និងមានរឿងជាច្រើនទៀត ជាពិសេសគ្រាន់តែពេលញាុំបាយជាមួយគាត់ក៏ឋិតក្នុងការស្រមើស្រម៉ៃផងដែរ។ នៅថ្ងៃស្អែកពេលប្រគល់ឲ្យគ្រូ បានត្រឹមតែក្រដាស់ស បូកជាមួយដំណក់ទឹកភ្នែកដែលស្រក់លើតែប៉ុណ្ណោះ ហើយប្រាប់គ្រូថា ខ្ញុំគ្មានម្តាយទេ ដូចនេះខ្ញុំមិនអាចសរសេររៀបរាប់បានឡើយ សូមទោសផងណា។















ដូចនេះដើម្បីចង់ដឹងរឿងរ៉ាវកាន់តែច្បាស់សូមទស្សនាវីដេអូដូចខាងក្រោមនេះ៖