Loading...

គោលដៅពីររបស់អ្នកគ្រូពេទ្យម្នាក់នេះ ពេលបានដឹងហើយពិតជាមិនសរសើរ មិនបានមែន

Loading...
នាពេលថ្មីៗមានមតិយោបល់ពីមហាជនជាច្រើនបានលាន់មាត់សរសើរមិនដាច់ពីមាត់ដោយបានឃើញរូបថតរបស់អ្នកគ្រូពេទ្យម្នាក់ពិតជាស្រស់ស្អាតពីធម្មជាតិ ជាពិសេសស្នាមញញឹម បើនរណាម្នាក់បានឃើញហើយ ពិតជាលង់ក្នុងសម្រស់ជាក់ជាមិនខាន។


គួរបញ្ជាក់ផងដែរថាអ្នកគ្រូពេទ្យម្នាក់នេះឈ្មោះ ម៉ម គឹមអេង ទីកន្លែងកំណើតជាអ្នកភ្នំពេញ ហើយនាពេលបច្ចុប្បន្ននេះមិនទាន់មានស្វាមីទេ ដោយរូបនាងកំពុងជា ​ជា​និស្សិត​អាហារូបករណ៍​ នៅ​សាកល​វិទ្យា​ល័​យ​វិទ្យាសាស្ត្រ​សុខាភិបាល និង​ត្រៀម​បញ្ចប់​ថ្នាក់​វេជ្ជបណ្ឌិត​ឯក​ទេ្ទ​ស​សោ​ភ័​ណ្ឌ​ស​ល្យ​សាស្ត្រ (Plastic surgery) នៅ​ឆ្នាំក្រោយ​។


​គោល​បំណង​ធំ​ពីររបស់អ្នកគ្រូពេទ្យគឺ ដើម្បី​ចូលរួម​លើកកម្ពស់​វិស័យ​សុខាភិបាល ​នៅក្នុង​ប្រទេស​កម្ពុជា​ ដោយ​គោល​បំណង​ទី​១នោះ គឺ​ចង់​ក្លាយជា​គ្រូពេទ្យ​មួយរូប មាន​ទាំង​សមត្ថភាព និង​មាន​សីល​ធ​ម៌​ល្អ ខណៈ​កន្លង​មក​មាន​ការ​រិះ​គន់​ពី​អ្នក​ជំងឺ​ថា បាន​ប្រើពាក្យ​សំដី​មិនសម​រម្យពី​គ្រូពេទ្យ​មួយ​ចំ​នួន​តូច​។


គោល​បំណង​ទី​២ គឺ​ចង់​បង្កើត​មូល​និធិ​ថែទាំ​សុខភាព​មនុស្ស​ចាស់​។ មនុស្ស​ចាស់​មួយ​ចំនួន បាន​ប្រឈម​ទាំង​សុខភាព និង​គ្មាន​ចំណីអាហារ និង​ការថែទាំ​។ ដោយឡែក​បំណង​បង្កើតមូល​និ​ធី​មនុស្ស​ចាស់ ​ខ្ញុំ​កត់​សំ​គាល់​ថា ឃើញ​ចាស់ៗ​ខ្លះ​គាត់​គ្មាន​កូនចៅ​ទំ​នុ​ក​បម្រុង ប្រឈម​ទាំង​ផ្នែក​សុខភាព និង​ចំណីអាហារ​”​។​ 


គួររំលឹកផងដែរថាកញ្ញា គឹមអេង ក៏​ធ្លាប់បានចូលរួម​កិច្ចការងារ​ស​ង្គ​ម​ជាច្រើន​ផងដែរ​ចាប់តាំងពី​អាយុ ១៣ ឆ្នាំ ក្នុងនោះមានដូចជា៖

- ​ប្រធាន​កម្មវិធី នៃ​គណៈកម្មការ​កុមារ ដើម្បី​ការពារ​សិទ្ធិ​កុមារ​
- ឆ្នាំ​ ២០០៤ ជា​តំណាង​កុមារ​កម្ពុជា ចូលរួម​ស​និ្ន​បាត​មេគង្គ​ប្រឆាំង​ការ ជួញដូរ​កុមារ និង​ស្ត្រី​
- ២០១១ ដោយ​ស្រលាញ់​មុខវិជ្ជា​វះកាត់ កញ្ញា​បាន​ស្ម័គ្រចិត្ត​ជា Medical Assistant ឱ្យ​អង្គការ Humanittera ក្រុមគ្រូពេទ្យ​បារាំង វះកាត់​ជូន​ប្រជា​ជន ដោយ​មិន​គិតថ្លៃ​


- ២០១១ ស្ម័គ្រចិត្ត​ធ្វើការ​នៅ Clinic De Belle Vie
- ២០១៤ ស្ម័គ្រចិត្ត​ជា Medical Assistant ឱ្យ​អង្គការ Operation Smile និង Smile Cambodia វះកាត់​មាត់​ឆែប​ជូន​ប្រជា​ជន ដោយ​មិន​គិតថ្លៃ​។ ​
- ​២០១៥ - ២០១៦ កញ្ញា​បាន​បង្កើត​មូល​និធិ​មួយឈ្មោះ Safe Cambodia ជួយ​ដល់​អ្នក​ជំងឺ​ក្រីក្រ ជូន​ថវិការ អាហារ​ហូបចុក និង​សម្ភារៈ​ផ្សេងៗ ឧបត្ថម្ភ​ពី​សប្បុរស​ជន​។ ក្នុងការចូលរួម​ក្នុង​បេសកកម្ម និង​ការងារ​មនុស្ស​ធ​ម៌ ដូច​បាន​រៀបរាប់​ខាងលើ កញ្ញា​បាន​ទទួល​លិខិត​សសើរ​ជា​យុវ​ជន​គំ​រូ ពី​សម្តេច​តេ​ជោ​ផងដែរ​។


បច្ចុប្បន្ននេះអ្នកគ្រូពេទ្យ គឹមអេង កំពុងបំ​រើ​ការងារ​ជា​គ្រូពេទ្យ​ផ្នែក​វះកាត់​ នៅ​ម​ន្ទីរ​ពហុ​ព្យាបាល​ខេ​មា Khema Clinic និង​ជា On Call សំរាប់ Clinic ផ្សេងៗ​ទៀត​។ 
















សម្រាប់ព័ត៌មានលម្អិតសូមចូលទៅកាន់ Link https://goo.gl/74eHbc
ប្រភពរូបភាព៖ Kim Eng Mam