Loading...

ពិតជាអស្ចារ្យណាស់ សូមជួយស៊ែរផង! មេដឹកនាំ​ជប៉ុន ឯកភាព​សិក្សា​គម្រោង​បង្កើត​រថភ្លើង​លើ​អាកាសហើយ

Loading...
ដើម្បីឆ្លើយតបតាម​សំណើ​របស់​សម្តេច ហ៊ុន សែន លោក​នាយក​រដ្ឋមន្រ្តី​ជប៉ុន ស៊ីនហ្សូ អាបេ បាន​ឯកភាព​ជំរុញ ការ​អនុវត្ត​គម្រោង​អាទិភាព​មួយ​ចំនួន ក្នុងនោះ​ជប៉ុន នឹង​សិក្សា​គម្រោង​បង្កើត​រថភ្លើង​ធុនស្រាល​ស្វ័យប្រវត្តិ​លើ​អាកាស​នៅ​រាជធានី​ភ្នំពេញ។ នេះ​បើតាម​សេចក្តី​​ប្រកាស​ព័ត៌មាន​​ស្តីពី​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច ហ៊ុន សែន នៅ​ជប៉ុន របស់​ក្រសួង​ការបរទេស នៅថ្ងៃ​ទី៨​សីហា។


គម្រោង​បង្កើត​រថភ្លើង​ធុនស្រាល​នេះ នឹងជួយ​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរ និង​គ្រោះថ្នាក់​ចរាចរ នៅ​រាជធានី​ភ្នំពេញ ព្រមទាំង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​កម្ពុជា​ផងដែរ។


សម្តេច ហ៊ុន សែន បាន​លើកឡើង​ក្នុង​អំឡុង​ពេល​ជួប​សំណេះ​សំណាល​ជាមួយ​និស្សិត​ខ្មែរ​នៅជប៉ុន​ថា គម្រោង​រថភ្លើង​ធុនស្រាល​ស្វ័យ​ប្រវត្តិ ពី​រាជធានី​ភ្នំពេញ ទៅ​ព្រលាន​យន្តហោះ​អន្តរជាតិ គឺ​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ ៨០០លាន​ដុល្លារ៕


សូមអាន​សេចក្តី​​ប្រកាស​ព័ត៌មាន​​ខាង​ក្រោម​នេះ៖







សេចក្តីរាយការណ៍ពិសេសពីទីក្រុងតូក្យូជប៉ុនកាលពីពេលថ្មីៗបានបញ្ជាក់ថា រថភ្លើងល្បឿនលឿនបំផុក្នុងពិភពលោកគឺប្រទេសជប៉ុន ដែលរកចំណូលបាន ២៣ពាន់លានដុល្លារក្នុង១ឆ្នាំ។ ដែលរត់ក្នុងចំងាយ៣២០គីឡូម៉ែត្រក្នុងមួយម៉ោង ល្បឿនលឿនបន្ទាប់ពីយន្តហោះ ហើយរយះ៤៧ឆ្នាំមកហើយមិនដែលមានគ្រោះសម្បីតែមួយដងឡើយ។ សូមទស្សនាវីដេអូខាងក្រោមដើម្បីកាន់តែពិស្តារ