Loading...

សូមមេត្តាជួយស៊ែរដើម្បីលើកទឹកចិត្តយោធាពិការដ៏កំសត់ម្នាក់នេះផង! ពិការទាំងភ្នែក និងជើង តែមិនអស់សង្ឃឹមក្នុងជីវិតឡើយ (មានវីដេអូ)

Loading...
សូរសម្លេងទ្រ គួបផ្សំការបង្ហើរសម្លេងច្រៀងពីជនពិការជើង និងភ្នែក ព្រមជាមួយនូវអត្ថន័យចម្រៀងនេះ ពិតជាធ្វើឲ្យអ្នកដែលបានទស្សនាក្តុកក្តួលអារម្មណ៍ ដោយមានអ្នកខ្លះអាចស្រក់ទឹកភ្នែកក៏ថាបាន នេះក៏ដោយសារអត្ថន័យនេះពោរពេញដោយទឹកចិត្តស្នេហាជាតិ ដោយគាត់មិនមានការស្តាយក្រោយអ្វីបន្តិចបើទោះបីជាគាត់ពិការទាំងភ្នែក និងជើងក៏ដោយ តែគាត់បានបំពេញនូវតួនាទីដ៏អស្ចារ្យមួយដែលគាត់បានស្រលាញ់ ក្នុងអត្ថន័យបទចម្រៀងនេះកាន់តែស្តាប់កាន់តែមានន័យ កាន់តែធ្វើឲ្យរំជួលចិត្តព្រោះគាត់លះបង់ខ្លាំងណាស់ចំពោះប្រទេសជាតិគាត់មួយនេះ មិនរុញរាទោះបង់ជីវិតក៏ដោយ។


តើមានមនុស្សប៉ុន្មានអ្នកដែលអាចធ្វើបានដូចគាត់ខ្លះ បើទោះបីជាគាត់ពិការក៏ដោយ ក៏គាត់មិនអស់សង្ឃឹមឡើយ គាត់មានតែទ្រមួយ រួមផ្សំទៅហ្នឹងចម្រៀងរបស់គាត់ គាត់អាចចិញ្ចឹមជីវិតបានបើទោះបីជាលំបាកយ៉ាងណាក៏ដោយ។ ហើយក្នុងនោះមានការរៀបរាប់ជាច្រើនទៀតនៅក្នុងបទចម្រៀងដែលគាត់បានច្រៀង ដូចនេះសូមទស្សនា ព្រមទាំងជួយស៊ែរដើម្បីលើកទឹកចិត្តយោធាពិការកំសត់មួយនេះផង។