Loading...

ពិតជាថៅកែថោកទាបបំផុត! ពិន័យបុគ្គលិកខ្លួនឯងឲ្យផឹកទឹកបង្គន់ ព្រោះដោយសារការងារមិនបានល្អ (មានវីដេអូ)

Loading...
ចិន​៖ កាលពីពេលថ្មីៗនេះ បើយោងតាម​ប្រភព​ព័ត៌មាន Shanghaiist បាន​ឲ្យ​ដឹង​ថា វី​ដេ​អូ​មួយ​ដែល​ថត​ពី​សកម្មភាព​បុគ្គលិកពីរនាក់ (ស្រី ប្រុស) ​ទទួល​ពិន័យ​ដោយឲ្យ​ផឹកទឹក​បង្គន់។ ហើយវីដេអូនេះត្រូវ​បាន​គេ​ចែកចាយ​ពេញ​បណ្តាញ​សង្គម​នៅ​ប្រទេស​ចិន ដែល​ធ្វើ​ឲ្យ​គ្រប់​គ្នា​ឆ្ងល់​ថា ហេតុ​អ្វី​បានជា​នៅ​តែ​មិន​លាឈប់​ពី​ការងារ​ហ្នឹង​ទៀត? បើថៅកែដ៏ថោកទាបធ្វើដល់ថ្នាក់នេះទៅហើយនោះ។


នៅ​ក្នុង​វី​ដេ​អូ​នោះ គេ​ឃើញ​បុរស ម្នាក់នេះកំពុងរងចាំត្រង់ទឹកក្នុងបង្គន់ បន្ទាប់ពីត្រង់បានហើយ ក៏លើកផឹកទាំងខ្ពើមរអារតែម្តង ចំណែកឯស្ត្រីម្នាក់នេះវិញឈរកាន់កែវនេះមួយសន្ទុះទើបលើកផឹកទឹកដែលយកចេញពីចានបន្ទន់នេះទាំងញញឺត។


យោងតាមរបាយការណ៍មួយពីសារព័ត៌មាន Beijing News បានអោយដឹងថាបុគ្គលិកដែលបានបំពេញការងារនៅស្ទូឌីយោថតរូបមួយនេះ ក្នុងទីក្រុងក្វាងអាន នៃខេត្តស៊ីឈួន ដែលត្រូវបានថៅកែដាក់ទណ្ឌកម្មចំពោះការងាររបស់ពួកគេដែលធ្វើមិនបានល្អ សមតាមបំណងរបស់ថៅកែចង់បាន ក៏ថៅកែម្នាក់នេះបានដាក់ទារុណកម្មដូចនេះទៅ។


ក្រោយមកមានអ្នកធ្វើការម្នាក់ជាមួយគ្នានោះក៏បានប្រាប់ថា នារីម្នាក់ដែលបានផឹកទឹកបង្គន់នោះ ក៏បានកើតជំងឺរាគរុះផងដែរ ដែលធ្វើឲ្យនាងលែងចង់ញុាំបាយទៅហើយ ព្រោះចង់តែរកក្អួតប៉ុណ្ណោះ។ ចំពោះអ្នកដែលបានថតវីដេអូនេះត្រូវបានប៉ូលីសចាប់ខ្លួន ព្រមជាមួយការឃុំខ្លួនអស់រយៈពេល 4 ថ្ងៃផងដែរ។


ចំណែកឯថៅកែនៃម្ចាស់ហាងថតរូបមួយនេះកំពុងតែត្រូវបានគេចាប់ខ្លួន និងធ្វើការស៊ីេបអង្កេតឲ្យច្បាស់ជាមុនសិន មុនពេលកាត់ទោសនោះ៕