Loading...

កូនអ្នកក្រ វាសនាល្អបានក្លាយជាកូនអ្នកមាន ខុសពីកូនអ្នកមាន វាសនាមិនទៀងក្លាយជាកូនអ្នកក្រ (នេះជារឿងពិតនៅប្រទេសជប៉ុន)

Loading...
ជប៉ុន៖ វាសនារបស់ក្មេងពីរនាក់ត្រូវបានឆ្លាស់គ្នា បន្ទាប់ពីមានការផ្លាស់ប្តូរដោយអចេតនាមួយបានកើតឡើងនៅមន្ទីរពេទ្យដែលពួកគេបានកើត។ ហើយរឿងដ៏គួរឱ្យចាប់អារម្មណ៍មួយនេះផងដែរ បានចាប់ផ្តើមនៅពេលដែលទារកពីរនាក់កើតចេញខុសគ្នាត្រឹមពេលតែ ១៣វិនាទី ក្នុងមន្ទីរពេទ្យនៅតូក្យូ ត្រូវបានប្តូរដោយចៃដន្យ។ ហើយកូនប្រុសច្បងរបស់គ្រួសារអ្នកមានម្នាក់ ត្រូវបានប្តូរជាកូនពៅរបស់គ្រួសារដែលក្រីក្ររហូតត្រូវសុំជំនួយពីរដ្ឋាភិបាលក្នុងការទ្រទ្រង់។


ក្រោយពេលដែលបានបញ្ចប់ការសិក្សា បុរសម្នាក់នេះបានខិតខំស្វែងរកការងារ និងរស់នៅក្នុងជីវិតដ៏លំបាកអស់រយៈពេល ៦០ឆ្នាំ។ ផ្ទុយទៅវិញបុរសម្នាក់ទៀតបានធំឡើងនៅក្នុងភាពសុខស្រួល ចូលរៀនសាកលវិទ្យាល័យ បានបញ្ចប់ការសិក្សា ហើយបានគ្រប់គ្រងក្រុមហ៊ុនអចលនទ្រព្យមួយ។


ក្រោយមកទៀត កូនពៅក្នុងនៅក្នុងគ្រួសារអ្នកមានបានទៅធ្វើតេស្ត DNA នៅពេលពួកគេមានអារម្មណ៍ថា “បងប្រុស” ហាក់ដូចជាខុសគ្នាពីពួកគេ រហូតដល់ការពិតត្រូវបានគេរកឃើញថាបុរសទាំងពីរនាក់នេះមានគ្រួសារ និងជីវិតទាំងមូលបានផ្លាស់ប្តូរដោយសារតែកំហុសរបស់មន្ទីរពេទ្យជាង ៦០ ឆ្នាំមុន។ ជាលទ្ធផល បុរសម្នាក់ច្រលំទៅក្នុងគ្រួសារក្រីក្រដោយចៃដន្យនោះ បានប្តឹងមន្ទីរពេទ្យ ហើយតុលាការបានផ្តល់សំណងចំនួន ៤០០,០០០ ដុល្លារសម្រាប់កំហុសមួយនេះ។


មួយវិញទៀតគាត់ថែមទាំងប្រាប់ទៅអ្នកសារព័ត៌មានថា គាត់ពិតជាមានការខឹងសម្បារ និងសោកស្ដាយ ចង់ឲ្យពេលត្រលប់ក្រោយណាស់។ ខណៈដែលបុរសម្នាក់ដែលជាកូនគ្រួសារអ្នកក្រនោះ បាននិយាយថា គាត់មានអារម្មណ៍ដឹងគុណដល់គ្រួសារទាំងពីរដែលបានចិញ្ចឹមគាត់ ព្រមទាំងឪពុកម្តាយកំណើតរបស់គាត់ តែមិនមានអារម្មណ៍ខុសឆ្គងទេ ព្រោះនេះជាកំហុសរបស់មន្ទីរពេទ្យ។ គួរបញ្ជាក់ផងដែរថា ខណៈពេលនេះ កូនៗទាំង ២ បានប្ដូរទៅនៅគ្រួសារពិតរបស់ខ្លួនវិញហើយ៕