Loading...

សូមជួយស៊ែរផង នូវ ៥ ឃ្លាពីបុគ្គលល្បីៗដែលអាចធ្វើឲ្យអ្នកមានការភ្ញាក់ផ្អើលចាប់ពីពេលនេះទៅ

Loading...
បុគ្គលជោគជ័យជាច្រើនតែងតែបន្សល់ទុក ឬចែករំលែកនូវទស្សនៈ និងទ្រឹស្ដីល្អៗដែលខ្លួនធ្លាប់ឆ្លងកាត់ប្រកបដោយជោគជ័យ​ ដើម្បី​ជា​ប្រយោជន៍​ទៅ​ដល់​មនុស្ស​ជំនាន់​ក្រោយ​ទុក​គ្រាន់​នឹងសិក្សា​រៀន​សូត្រ ក៏ដូចជាពិចារណា។ ​ថ្ងៃនេះយើង​ខ្ញុំ​សូម​ស្រង់​យក​ទស្សនៈ​បុគ្គល​ល្បីៗ​៦ឃ្លា​មក​បង្ហាញ​ជូន​ប្រិយ​មិត្តអ្នកអានដូចខាងក្រោម៖


១. Jack Ma មហាសេដ្ឋីពិភពលោក ជនជាតិចិន៖ “ប្រសិនបើអ្នកមិនបោះបង់ អ្នកនៅតែមានឱកាស។ ​ការ​បោះបង់​​គឺ​ជា​បរាជ័យ​យ៉ាង​ធំធេង”។ ឃ្លា​ដែល​លោក ​Jack Ma លើក​ឡើង​នេះ ហាក់​បី​ចង់​សំដៅ​ថា បរាជ័យ​ដ៏​ធំ​មហាសាលបំផុត និង​មិន​អាច​កែ​ខៃ​បាន​គឺ ​“ការបោះបង់”។ ដរាប​ណាយើង​មិន​ទាន់​បោះបង់ ដរាបនោះឱកាសជោគជ័យក៏នៅតែមាន។


២. Benjamin Franklin បិតាស្ថាបនិកសហរដ្ឋអាមេរិក៖ “ភាពស្មោះត្រង់គឺជាគោលនយោបាយ​ដ៏ល្អ​បំផុត”។​ មាន​ន័យ​ថា ​ភាព​ស្មោះ​ត្រង់​គឺជា​ធ្នាក់​ដ៏​មាន​ប្រសិទ្ធភាព​បំផុត ដែលអាចទាក់បុគ្គលទាំងឡាយឱ្យមានជំនឿជាក់មកលើខ្លួន​យើង។​


៣. Marcus Tullius Cicero អតីតអ្នកនយោបាយនិងមេធាវី ជនជាតិរ៉ូម៉ាំង៖ “​បន្ទប់ដែល​គ្មាន​សៀវ​ភៅ​ប្រៀបបាន​ដូច​រាង​កាយ​ដែល​គ្មាន​វិញ្ញាណ”។​ សូម​ជម្រាប​ជូនថា ​ទស្សនៈដែលលោក Marcus Tullius Cicero លើក​ឡើង​នេះ ​ទំនង​មាន​ន័យ​ថា សៀវភៅ​ពិត​ជាដើរ​តួសំខាន់​ និង​មាន​តម្លៃខ្លាំងណាស់សម្រាប់មនុស្សគ្រប់ៗរូប ​ព្រោះសៀវភៅ​អាច​ជួយឱ្យ​យើង​មាន​ចំណេះដឹង​ជ្រៅជ្រះ​ និង​ទូលំ​ទូលាយ​បាន ប្រសិន​បើ​យើង​អានវា។ ផ្ទុយទៅវិញ ប្រសិនបើយើងមិនអានសៀវភៅទេ ​នោះយើង​នឹង​គ្មាន​ចំណេះដឹង ​គ្មាន​គំនិត​វែងឆ្ងាយ ​វាប្រៀប​បាន​ទៅ​នឹង​សំបក​កាយ​ដែល​គ្មាន​វិញ្ញាណដូច្នោះដែរ។


៤. Socrates ទស្សនវិទូក្រិច៖ ល្អតែមួយគត់ គឺ “ចំណេះដឹង” និងអាក្រក់តែមួយគត់ គឺ “ភាពល្ងង់ខ្លៅ”។ ​Socrates​ លើក​ទស្សនៈ​មួយ​ឃ្លា​នេះឡើង​ ប្រហែល​ជា​លោក​ចង់​បង្ហាញដល់មនុស្សទូទាំងសកលឱ្យដឹងថា គ្មានអ្វីល្អអស្ចារ្យ​ស្មើ​នឹង ​“ចំណេះដឹង” នោះទេ ហើយ​ក៏​គ្មាន​អ្វី​អាក្រក់​ផុត​លេខដូច “ភាពល្ងង់ខ្លៅ” នោះដែរ។


៥. John Locke ទស្សនវិទូ និងជាអ្នកទ្រឹស្តីនយោបាយ ជនជាតិអង់គ្លេស៖ “ខ្ញុំតែងតែមានគំនិតថា ​សកម្មភាព​របស់​មនុស្ស​គឺជា​អ្នក​បកប្រែ​ដ៏​ល្អ​បំផុត​នៃ​គំនិត​របស់​គេ”។​ លោក ចន ឡុក លើកឡើងទស្សនៈបែបនេះ ទំនងជាលោកចង់មានន័យ​ថា ​ចិត្ត​គំនិត​របស់​មនុស្ស​ម្នាក់ៗ​ត្រូវ​បាន​បង្ហាញ​ឱ្យ​ឃើញ​តាម​រយៈ ទ​ង្វើ ឥរិយាបទ ឬសកម្មភាពដែលគេបានធ្វើ៕