Loading...

ថាមាន មានមែន! ម៉ូតូកង់បីសាកថ្មដូចទូរស័ព្ទ ត្រៀមបង្ហាញខ្លួននៅកម្ពុជានៅពាក់កណ្តាលខែនេះ

Loading...
ម៉ូតូកង់បីរាងតូចច្រឡឹងប្រើថាមពលអគ្គីសនី អាចជិះបានគ្នាបីនាក់ទាំងអ្នកបើកបរនឹងនាំចូលមកកម្ពុជានាពាក់កណ្តាលខែនេះ ដោយហាងលក់ម៉ូតូមួយកន្លែងនៅក្រោយស្ថានទូតចិន។​

តាមការលើកឡើងរបស់តំណាងហាងលក់ម៉ូតូ បាយ័ន ប្រាប់ Business Cambodia ថាហាងបាយ័ននឹងនាំចូលម៉ូតូនេះប្រមាណ២៥គ្រឿងសាកល្បងមើលសិន ប្រសិនបើមានការគាំទ្រច្រើនទើបនាំចូលបន្ថែមទៀត។


ម៉ូតូនេះត្រូវបាននាំចូលពីប្រទេសចិន ដោយវាប្រើប្រាស់ថាមពលអគ្គិសនី អាចសាកថ្មបានដូចទូរស័ព្ទនិងកុំព្យូទ័រដែរ ដែលយើងអាចជិះបានបីនាក់ទាំងអ្នកបើកបរ ។ នៅពេលវាសាកថ្មពេញអ្នកអាចជិះវាបានពី ៥០ គីឡូម៉ែត្រទៅ ៦០ គីឡូម៉ែត្រ ។


ម្ចាស់ហាងនេះឲ្យដឹងថា​ វាមានតម្លៃ ២៩៥០ដុល្លារ ហើយលោកអ្នកអាចមកជិះសាកល្បងនិងមកមើលផ្ទាល់នៅហាងបាយ័បាន ព្រោះវាបានមកដល់កម្ពុជាមួយគ្រឿងហើយ ។​

គួរបញ្ជាក់ថាម៉ូតូកង់បីនេះគ្រោងនាំចូលកម្ពុជានាថ្ងៃទី ១០ សីហា ២០១៧ តែត្រូវពន្យាពេលរហូតដល់ពាក់កណ្តាលខែនេះវិញ៕

ប្រភព៖ www.business-cambodia.com