Loading...

ឪពុកចុងតិរច្ឆានចាប់រំលោភកូនស្រីអាយុ១៣ឆ្នាំ រហូតមានផ្ទៃពោះ៦ខែ នៅពេលប៉ូលិសចាប់បានបែរជាចោទថាកូនស្រីនោះជាអ្នក...

Loading...
ខេត្តកំផែងផេត ប្រទេសថៃ៖ ប៉ូលិសបានចាប់ខ្លួន ជនល្មើសជាឪពុកចុងម្នាក់ ដែលបានចាប់រំលោភកូនស្រី ចិញ្ចឹមរបស់ខ្លួន រហូតមានផ្ទៃពោះ៦ខែ ទើបបានម្តាយដឹងរឿង រត់ទៅប្តឹងប៉ូលិស ឲ្យតាមចាប់ខ្លួនឪពុកតិរច្ឆានរូបនោះ ។


រឿងហេតុនេះ កើតឡើងជាង១ឆ្នាំ កន្លងមកហើយ ដែលក្មេងស្រីរងគ្រោះត្រូវ ឪពុកចុងចាប់រំលោភ តែនាងមិនហ៊ានប្រាប់ ម្តាយរបស់នាងនោះទេ។ រហូតដល់ថ្មីៗនេះ ទើបម្តាយដឹងរឿង និងបានសម្រេចចិត្ត ចូលទៅដាក់ពាក្យបណ្តឹង ដើម្បីតាមស្វែងរក ចាប់ខ្លួនឪពុកចុងតិរច្ឆាន ផ្តល់ភាពយុត្តិធម៌ ជូនកូនស្រីរបស់ខ្លួន។


បើតាមសម្តីរបស់ ម្តាយក្មេងស្រីរងគ្រោះ បានប្រាប់ឲ្យដឹងថា កាលពីចុងខែមិនា ខ្លួនបាននាំកូនស្រី ទៅសុំគ្រូពេទ្យ ដើម្បីយកកូនក្នុងផ្ទៃចេញ ពីព្រោះគាត់យល់ថា កូនស្រីរបស់គាត់ នៅក្មេងពេក ព្រមទាំងបានធ្វើពិធីបុណ្យ សពជូនដល់ទារកនោះ ១យប់ទៀតផង ។


គាត់បន្តទៀតថា បន្ទាប់ពីយកទារក ក្នុងផ្ទៃរបស់កូនស្រីគាត់ ចេញរួចរាល់ហើយ គាត់ក៏នាំកូនស្រី ទៅដាក់ពាក្យបណ្តឹង ប្តឹងឪពុកចិត្តអប្រិយ ដែលមានអាយុ២៩ឆ្នាំ ។ ប៉ូលិសក៏បានប្រមូលភស្តុតាង ដើម្បីដាក់បណ្តឹងទៅតុលាការ ពីបទចាប់រំលោភអនិតិជន ដែលមានអាយុក្រោម១៥ឆ្នាំ ដែលអាចមានស្ថានទម្ងន់ទោស ពី៤ទៅ២០ឆ្នាំ ។


ទីបំផុតប៉ូលិស ក៏បានចាប់ជនល្មើស ជាឪពុកចិត្តអប្រិយនោះបាន កាលពីពេលថ្មីៗកន្លងទៅនេះ ។ បន្ទាប់ពីសាកសួរ ជនល្មើសជាឪពុក បាននិយាយប្រាប់ប៉ូលិសថា ខ្លួនមិនបានចាប់រំលោភ កូនស្រីនោះទេ ដោយសារតែកូនស្រីរបស់ខ្លួន យល់ព្រម ដោយខ្លួនឯង ទើបខ្លួនសម្រេចចិត្តប្រព្រឹត្តរឿងបែបនេះ តែខ្លួនក៏មានការភ្ញាក់ផ្អើល និងឆ្ងល់ថា ហេតុអ្វីចាំបាច់យកកូនចេញ ។


តាមការបង្ហាញភស្តុតាងផ្សេងៗ ប៉ូលិសបានប្រាប់ថា បុរសជាឪពុក អាចនឹងជាប់គុក ប្រហែលមិនលើសពី១៥ឆ្នាំនោះទេ ៕







ប្រភព៖ www.khaodd.com