Loading...

ក្មេងស្រី២នាក់កម្មង់ទំនិញហើយអត់យក លទ្ធផលចុងក្រោយត្រូវអ្នកលក់ធ្វើរឿងនឹកស្មានមិនដល់មួយ

Loading...
បាត់ដំបង ៖ អ្នកទាំងអស់គ្នាដឹងស្រាប់ហើយថា ការលក់ទំនិញអនឡានថាស្រួលក៍បានថាលំបាកក៍ថាបាន ព្រោះការលក់ទំនិញតាមអនឡាញយើងមិនបាច់ចាំមានដើមទុនច្រើនទេ គឺគ្រាន់តែមានម៉ាសុីនថតរូបមួយទុកសំរាប់ថតទំនិញដែលយើងចង់លក់ ហើយផ្សព្វផ្សាយតាមប្រព័ន្ធ Facebook នោះជាការស្រេច ។


ប៉ុន្តែពេលខ្លះវាក៍ពិបាកដែរ គឺពិបាកត្រង់ថាមានអ្នកទិញមួយចំនួនបាន កក់ឬកម្មង់ទំនិញពីយើងហើយតែបែរជាមិនយកទៅវិញដែលធ្វើអោយយើងពិបាក ស្ទះទំនិញ ខាតពេលវេលា និងលុយកាក់ផងដែរ ។

ដោយឡែកកាលពីម្សិលមុិញនេះមានបងស្រីម្នាក់ដែលមាន Facebook Account ឈ្មោះ Sorn Suenich បានបង្ហោះរូបក្មេងស្រី២នាក់ដែលកម្មង់ទំនិញ របស់គាត់ហើយតែបែរជាអត់យកទៅវិញ ដែលធ្វើអោយគាត់មានការខឹងយ៉ាងខ្លាំងផងដែរ ។


ហើយក្នុង Status របស់គាត់បានសរសេរថា ៖ សុំប្រមានសំរាប់អ្នកដែល​កម្មង់រួចអត់យកប្រយ័ត្ម​ដូច​ …….. ការសរសេរបែបនេះយើងមើលទៅដូចជាលក្ខណៈធម្មតាទេ ប៉ុន្តែពេលដែលយើងមើលរូបភាពទើបគួរអោយហួសចិត្ត ។

ដោយបងស្រីបានយករូបភាពក្មេងស្រីទាំងនេះដាក់ក្នុងទូរស័ព្ទជាមួយនឹងទំនិញរបស់ហើយ ដាក់ធូប៣សរសៃប្រៀបបានដូចជាសែន អោយមនុស្សស្លាប់អញ្ចឹង ដែលធ្វើអោយអ្នកលេង Facebook មួយចំនួនខ្លះក៍បានសើច ខ្លះក៍គាំទ្រ ខ្លះទៀតក៍បាននិយាយថាមិនគួរធ្វើដូច្នេះទេ តែយ៉ាងណាក៍បងស្រីមិនបានបញ្ចេញឈ្មោះក្មេងស្រី២នាក់នោះនឹងលេខទូរស័ព្ទដែរព្រោះគាត់នៅទុកមុខអោយខ្លះៗ ។


គួរបញ្ជាក់ផងដែរថាបងស្រីខាងលើជាអ្នកលក់ទំនិញតាម Online ដូចនេះបើសិនជាបងប្អូនណាមានបំណងចង់ទិញសូមចូលទៅកាន់ Facebook របស់គាត់ដូចខាងលើនេះទៅ តែពេលកម្មង់ហើយត្រូវតែយកណា បើមិនយកទេ ប្រយ័ត្នកើតរឿងដូចអ្នកទាំងពីរខាងលើនេះ។ ដែលខាងក្រោមនេះមានទំនិញជាច្រើនដែលគាត់យកមកលក់តាម Online ផងដែរ។


Add caption




Add caption


Add caption

Add caption

Add caption