Loading...

សូមមេត្តាយជួយស៊ែរ និងបួងសួងផង! ទីបំផុត មុីមុី បានទទួលការវះកាត់ដូរកញ្ចក់ភ្នែកពីពេទ្យជំនាញនៅប្រទេសសិង្ហបុរីហើយ ដោយថ្លៃព្យាបាលចាប់ពី $120,000 ឡើងទៅ

Loading...
ពិតជារំភើបចិត្តណាស់ចំពោះក្រុមគ្រួសារក្មេងតូចម្នាក់ ដែលនៅពេលនេះត្រូវបានពេទ្យជំនាញនៅប្រទេសសិង្ហបុរីបានធ្វើការវះកាត់រួចរាល់ហើយ នេះបើតាមការអះអាងពី Facebook របស់ Oknha Hong Piv  អ្នកឧកញ៉ា ហុង ពីវ ផ្ទាល់ កាលពីម្សិលមិញ នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង ៦ និង២០នាទីល្ងាច ក្នុងនោះមានខ្លឹមសារថា៖ សួស្តីបងប្អូនទាំងអស់គ្នា​ នៅចាំ មុីមុីបានអត់??? មុីមុី បានទទួលការវះកាត់ដូរកពា្ចក់ភ្នែកម្ខាង ពីពេទ្យជំនាញនៅប្រទេសសិង្ហបុរីរួចរាល់ហើយ សូមបងប្អូនទាំងអស់គ្នាជួយបួងសួង​ និង ជូនពរ មុីមុី អោយឆាប់ជា និង មើលឃើញក្នុងពេលឆាប់ៗនេះ។


ខាងក្រោមនេះជារបាយការណ៍កន្លងមកដែលក្នុង Facebook របស់ អ្នកឧកញ៉ាផ្ទាល់ធ្លាប់បានប្រកាស នូវដំណាក់កាលនៃការព្យាបាលភ្នែករបស់ មុីមុី

របាយការណ៏ជាក់ស្តែងរបស់ក្រុមគ្រូពេទ្យជំនាញ នៅប្រទេសសិង្ហបុរី តម្រូវឲ្យ៖

1- ថ្ងៃទី 05-01-2017 ត្រូវវះកាត់ដូរកញ្ចក់ភ្នែកម្ខាង
ថ្ងៃទី 05-04-2017 ត្រូវវះកាត់ដូរកញ្ចក់ភ្នែកម្ខាងទៀត
2- រាល់ការវះកាត់មួយលើកៗ ត្រូវស្នាក់នៅរយះពេល 15ថ្ងៃ
3- បន្ទាប់ពីការវះកាត់រួច

- នៅកំឡុងឆ្នាំទី 1 ត្រូវទៅពិនិត្យរាល់ 3ខែម្តង
- ចាប់ពីឆ្នាំទី 2 រហូតពេញ 1ជីវិត ត្រូវទៅពិនិត្យរាល់ 6ខែម្តង
4- លទ្ធភាពដែលអាចជោគជ័យមាន 50%
5- ថ្លៃព្យាបាលចាប់ពី $120,000 ឡើងទៅ
សូមបង ប្អូនទាំងអស់ជួយបួងសួងអោយទារិកា ម៉ីម៉ី មានសំណាងអាចមើលឃើញពិភពលោកនេះផង ...


ក្នុងនោះអ្នកឧកញ៉ាខាងលើក៏បន្ថែមទៀតថានូវខ្លឹមសារដ៏មានអត្ថន័យដែលលោកធ្លាប់បានសន្យា

ខ្ញុំឧកញ៉ា ហុង ពីវ សូមជម្រាបជូនដំណឹងដល់បណ្តាប្រិយមិត្ត ដែលជាអ្នកប្រើប្រាស់បណ្តាញសង្គម Facebook ទាំងអស់ឲ្យបានជ្រាបថា “កន្លងមកមានពាក្យដែលនិយាយថា បើគ្មានប្រាក់ចំនួន
1,800 ដុល្លារ ក្នុងរយៈពេល 2ថ្ងៃនោះទេ ភ្នែករបស់ទារិកា ម៉ីម៉ី នឹងមើលលែងឃើញ” ទាំងនេះសុទ្ធតែជាពាក្យមិនត្រឹមត្រូវទេ ។


ឥឡូវនេះខ្ញុំកំពុងរៀបចំបែបបទ ដើម្បីបញ្ជូនទារិកា ម៉ីម៉ី ទៅពិនិត្យព្យាបាលនៅប្រទេសសិង្ហបុរី
ហើយបើទោះជាត្រូវចំណាយ 10ម៉ឺន ទៅ 20ម៉ឺនដុល្លារ ឬក៏ច្រើនជាងនេះ ក៏ខ្ញុំត្រូវតែចំណាយដែរ ប៉ុន្តែការព្យាបាលជាសះស្បើយ ឬក៏យ៉ាងណានោះ គឺអាស្រ័យលើជោគវាសនារបស់ទារិកា ម៉ីម៉ី ជាអ្នកកំណត់ ។
សូមអរគុណ !