Loading...

ដោយសារតែលោក ហេង ឡុង ទើបធ្វើឲ្យអ្នកនាង ចន ច័ន្ទលក្ខិណា ហ៊ានបង្ហោះសារដ៏ក្តុកក្តួលជាសាធារណៈ

Loading...
ចង្កៀងផ្ទះអ្នកណា ភ្លឺផ្ទះអ្នកហ្នឹង នេះជាពាក្យចាស់ដែលតែងតែធ្លាប់និយាយ ហើយវាក៏ជាពាក្យដែលតែងតែប្រើប្រាស់នាពេលបច្ចុប្បន្នផងដែរ នោះគឺមានន័យថានៅក្នុងគ្រួសាររបស់គេទោះបីជាមានរឿងអ្វីកើតឡើងក៏ដោយ ក៏អ្នកផ្សេងមិនអាចវាយតម្លៃថាល្អ រឺអាក្រក់បានឡើយ គឺមានតែក្នុងរង្វង់គ្រួសាររបស់គេប៉ុណ្ណោះដែលដឹងរឿងនេះកាន់តែច្បាស់ ព្រមទាំងយល់ពីជំរៅថាវាយ៉ាងម៉េចបាន។


ជាក់ស្តែងកាលពីម្សិលមិញនេះក្នុង Facebook របស់អ្នកនាង ចន ច័ន្ទលក្ខិណាគាត់បានបង្ហោះសារដ៏ក្តុកក្តួលមួយជាសារធារណៈដើម្បីបង្ហាញពីទឹកចិត្តរបស់លោកហេង ឡុងដែលមានតួនាទីយ៉ាងល្អចំពោះកូនខ្លួន បើទោះបីជាលោកមិនមែនជាឪពុកក៏ដោយ មិនត្រឹមតែប៉ុណ្ណោះនៅមានសាររៀបរាប់យ៉ាងច្រើនទៀតដែលអ្នកនាងបង្ហាញដូចខាងក្រោមនេះ៖


ទោះគាត់មិនមែនជាប៉ាបង្កើត តែគាត់បំពេញតួនាទី និង មានការទទួលខុសត្រូវជាឪពុកបានល្អបំផុត ពេលម្តាយរវល់គឺគាត់ជាអ្នកបំពេញកាតព្វកិច្ច ទោះជាគាត់រវល់យ៉ាងណាក៏ដោយក៏គាត់ដើរតួនាទីជាប្តី ជាឪពុកមិនដែលខានឡើយ ទោះពួកយើងគ្មានខាន់ស្លាក៏ដោយ តែសិទ្ធគឺយើងប្រគល់អោយគ្នាសំរ៉ាប់លក្ខណះគ្រួសារនិងមហាជនមិនខុសពីអ្នកមានខាន់ស្លាឡើយ សំរ៉ាប់ពួកយើងចិត្តនិងភាពចុះសំរ៉ុងគឺជារឿងសំខាន់បំផុត គាត់ មិនដែលដើរចោលផ្ទះ មិនដែលដើរលេងផឹកសុីដាច់យប់ហើយទុកអោយខ្ញុំនៅម្នាក់ឯងឡើយ ។


គាត់សុខចិត្តផ្តាច់ពីមាត់គាត់ដើម្បីចំណេះកូនគាត់ និង កូនខ្ញុំ ដូច្នេះទោះអ្នកណានិយាយបំបាក់គាត់ចំពោះខ្ញុំបែបណា ហើយអ្នកណានិយាយបង្កាច់បង្ខូចខ្ញុំចំពោះគាត់បែបណា ក៏ពួកខ្ញុំចាក់គ្រឹះរុឹងមាំអស់ហើយ គាត់ស្គាល់ខ្ញុំច្បាស់ជាងអ្នកណាទាំងអស់ លុយមិនអាចទិញទឹកចិត្តខ្ញុំបានឡើយ អ្នកណាជឿឬមិនជឿជារឿងទូទៅនៃគតិរបស់មនុស្ស សំខាន់ពួកយើងសាកល្បងគ្នាអស់ហើយមុននិងពួកយើងឈានដល់ចំណុចនេះHeng Loong