Loading...

តារាស្រស់ស្អាត ដួង ម៉ានិច លេងមួយក្បាច់នេះមិនដឹងជាម្តាយរបស់គាត់អាចស្រក់ទឹកភ្នែក រឺក៏អត់ទេ បើគាត់ធ្វើអញ្ចឹងនោះ?

Loading...
តារា​សម្តែងដួង ម៉ា​និ​ច ដែលមាន​រូប​ស្រស់ និងថែមទាំង សិច​ស៊ី ពេលនេះមាន​ឱកាស​បាន​សង​គុណ​ដល់​អ្នកមានគុណ​របស់​ខ្លួន ដោយ​នាង​បាន​ទិញ​ផ្ទះមួយ​ល្វែង​ជូន​ដល់​អ្នក​ម្តាយ​របស់​នាង​ដែល​ទើប​សាងសង់​រួចរាល់​ក្នុងពេល​ថ្មីៗ​នេះ ដែលវាពិតជាធ្វើឲ្យអ្នកប្រើប្រាស់ Facebook មានការំភើបជំនួសម្តាយរបស់នាងជាខ្លាំង ពិតជាកូនល្អកម្ររកបានណាស់ ដោយតស៊ូគ្រប់បែបយ៉ាងក្នុងវិស័យសិល្បះរបស់នាង។​


​ក្នុងនោះផងដែរតារាស្រស់ស្អាត ដួង ម៉ា​និ​ច បាន​សរសេរ​សារ​ថា​«​ម៉ែកូន​ចង់​ប្រាប់​ម៉ែ​ពី​ចំងាយ​ថា​ផ្ទះ​របស់​ម៉ែបានធ្វើ រួចហើយ​កូន​ធ្វើ​គ្រប់យ៉ាង​កូន​ចង់ឃើញ​ម៉ែ​សប្បាយចិត្ត ថ្ងៃនេះ​កូន​សប្បាយចិត្ត​ខ្លាំងណាស់​ដែល​បាន​បំពេញ​បំណង​ម៉ែ​»​។ សារ​ដ៏ខ្លី តែវាមានន័យធំធេងណាស់ ដែលបានធ្វើឱ្យ​មិត្តភក្តិ​ក្នុង​ហ្វេ​ស​ប៊ុ​ក​ជាច្រើន​សរសើរ​ដល់ ដួង ម៉ា​និ​ច ថា​ជា​កូន​ល្អ​និង​ក​ត្ត​ញ្ញូ​ចំពោះ​អ្នកមានគុណ។ ក្នុងនោះផងដែរក៏មានការលេចលឺថា ​មុន​និងទិញ​បាន​ផ្ទះមួយ​ល្វែង​នេះ ដួង ម៉ា​និ​ច ខំប្រឹង​ប្រែងធ្វើការ និងសន្សំ​ខ្លាំងណាស់ទំរាំតែបាន។


ហើយមួយរយះ​ចុងក្រោយ​នេះ ​គេក៏​សង្កេតឃើញ​ ដួង ម៉ា​និ​ច កាន់​តែមាន​ប្រជាប្រិយភាព​នៅក្នុង​ការងា​រ​នាង​លេចមុខ​នៅ ក្នុង​ការសម្តែង​រឿង ស្ប៉ត​ពាណិជ្ជកម្ម ចម្រៀងខារ៉ាអូខេ និង​ការដើរ​ម៉ូដ​បង្ហាញ​ផលិតផល​នានាសូម្បីតែ​នៅតាម​កម្មវិធី​ជាច្រើន​នៅតាម​កញ្ចក់​ទូរទស្សន៍​ក៏​គេ​តែងឃើញ ដួង ម៉ា​និ​ច ផងដែរ មួយវិញទៀតនាងហ៊ានសម្តែងក្នុងឈុតគួរឲ្យភ័យខ្លាចទៀតផង ជាពិសេសជាមួយសត្វពស់ថ្លាន់តែម្តង។


​ដួង ម៉ា​និ​ច ត្រូវបាន​គេ​ចាត់ទុកជា​តារា​ដែល​និយម​តុបតែង​ខ្លួន​បែប​ទាន់សម័យ ។ យូរៗ​ម្តងៗ ដួង ម៉ា​និ​ច ស្លៀក​ឈុត​ប៊ី​គី​នី​បង្ហាញ​ដើមទ្រូងធំ​ទ្រលុកទ្រលន់​របស់​នាង​បង្អួត​ភ្នែក​មហាជន​ដោយ​មិន​ខ្លាច​ការ​រិៈ​គន់​នោះទេ ។ សព្វថ្ងៃ ដួង ម៉ា​និ​ច កំពុងមាន​វត្ត​មាននៅ​ក្នុង​រឿង «​ពស់​កេងកង ដែល​កំពុង​ចាក់​បញ្ចាំង​នៅតាម​កញ្ចក់​ទូរទស្សន៍​ភី​អិន​អិន ៕