Loading...

ក្មេងប្រុសម្នាក់ត្រូវបានគេចាប់យកដាក់បញ្ចូលទៅក្នុងឃ្លុបរថយន្តកូរ៉េដឹកអីវ៉ាន់ផ្នែកខាងក្រោយ ហេីយទ្វារបិទជិត មិនមានខ្យល់ដកដង្ហើម តែត្រូវនគរបាល អន្តរាគមន៍ទាន់ពេលវេលា

Loading...
ខេត្តព្រៃវែង ៖ ករណីចាប់ក្មេង ជាករណីរសើបបំផុតសម្រាប់ប្រជាពលរដ្ឋ និងសមត្ថកិច្ច ដោយថ្មីៗនេះ មន្រ្តីជាន់ខ្ពស់នគរបាលជាតិ បានបង្ហាញហើយថា មិនមានករណីចាប់ក្មេងនោះឡើយ ប៉ុន្តែពេលនេះ សមត្ថកិច្ចបានបញ្ជាក់ថា ពិតជាមានករណីចាប់ក្មេងនៅខេត្តព្រៃវែងមែន។


ស្នងការនគរបាល ខេត្តព្រៃវែង បានអោយដឹងថា : នៅរសៀលថ្ងៃទី៣ សីហានេះថា ពិតជាមានករណីចាប់ក្មេងនៅមូលដ្ឋានរបស់លោកមែន ហើយរឿងនេះ ជនសង្ស័យក៏បានសារភាពផងដែរ ប៉ុន្តែលោកមិនស៊ីជម្រៅទេ ត្រង់ថា ជនសង្ស័យចាប់ក្មេងនេះ មានបំណងអ្វី។


បើតាមលោកស្នងការ មុនដំបូងមានក្មេងៗជាច្រើននាក់ កំពុងតែឈរ និងជជែកគ្នាលែង គ្រានោះស្រាប់តែជនសង្ស័យ បាននិយាយថា ដែលឃើញគេចាប់ក្មេងវះក្រលៀនទេ ហើយក្មេងៗឆ្លើយថា មិនដែលឃើញទេ បន្ទាប់មកជនសង្ស័យតបថា បើមិនដែលឃើញអញចាប់សាកមើល រួចក្មេងៗបន្តទៀតថា ចាប់លមើល ពេលនោះជនសង្ស័យក៏ចាប់មែនទែន ដោយយកក្មេងម្នាក់នេះ ដាក់បញ្ចូលទៅក្នុងឃ្លុបរថយន្តផ្នែកខាងក្រោយ ដែលជារថយន្តកូរ៉េសម្រាប់ដឹកអីវ៉ាន់ ដែលមានទ្វារបិទជិត មិនមានខ្យល់ដកដង្ហើម។


ស្នងការបន្ថែមទៀតថា នៅពេលឃើញដូច្នោះ ក្មេងៗក៏បានរាយការណ៍ប្រាប់អ្នកភូមិរហូតបង្កការភ្ញាក់ផ្អើល និងចាប់វាយជនសង្ស័យទ្រមខ្លួន រួចក៏ប្រគល់ទៅឲ្យសមត្ថកិច្ច។

បើតាមរបាយការណ៍របស់ប៉ូលិស កាលពីម៉ោង៩និង១០នាទីព្រឹកថ្ងៃទី៣ សីហា ២០១៧នេះ មានការភ្ញាក់ផ្អើលមួយបានកើតឡើង នៅត្រង់ចំណុចផ្លូវលំខាងមុខសាលាបឋមសិក្សាបន្លេចស្ថិតក្នុងភូមិបន្លេច ឃុំពាមមានជ័យ ស្រុកពាមរក៍ ខេត្តព្រៃវែង បន្ទាប់ពីមានជនសង្ស័យម្នាក់ បានចាប់ក្មេងញាត់ចូលទៅក្នុងរថយន្តផ្នែកខាងក្រោយ ។


ជនសង្ស័យឈ្មោះ ហ៊ន ម៉ាក់ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ទឹកត្រី រស់នៅភូមិដូង ឃុំបាបោង ស្រុកពាមរក៍ រួមនឹងរថយន្តម៉ាកហ៊ីយាន់ដាយ ពណ៌ស ពាក់ស្លាកលេខ តាកែវ 2A-2809 មួយគ្រឿង ក៏ត្រូវបានប៉ូលិសឃាត់ផងដែរ។ ដោយឡែកកុមាររងគ្រោះ ត្រូវបានគេប្រាប់ថា ឈ្មោះ សាម ជូលាន ភេទប្រុស អាយុ៥ឆ្នាំ ឪពុកឈ្មោះ សាម យឿន អាយុ៣៣ឆ្នាំម្តាយឈ្មោះ លី មករា អាយុ២៩ឆ្នាំ មុខរបរកសិករ រស់នៅភូមិបន្លេច ឃុំពាមមានជ័យ ស្រុកពាមរក៍ ខេត្តព្រៃវែង។


បច្ចុប្បន្នជនសង្ស័យកំពុងត្រូវប៉ូលិសសួរនាំ ថាតើ ផ្ដើមចេញពីមូលហេតុអ្វី ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់។

ខាងក្រោមនេះជារបាយការណ៍បឋមរបស់នគរបាលខេត្តព្រៃវែង :
« នៅថ្ងៃទី03 8 2017 វេលាម៉ោង9:10នាទីមានករណីចាប់ក្មេងកើតហេតុត្រង់ចំនុចលើផ្លូវលំខាងមុខសាលាបឋមសិក្សាបន្លេចស្ថិតក្នុងភូមិបន្លេច ឃុំពាមមានជ័យ ស្រុកពាមរក៍ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន01នាក់


-ឈ្មោះ ហ៊ន ម៉ាក់ ភេទ ប្រុស អាយុ34ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ទឹកត្រី រស់នៅភូមិដូង ឃុំបាបោង ស្រុកពាមរក៍ រួមនឹងមធ្យោបាយរថយន្តម៉ាកហ៊ីយានដាយព៌ណស ពាក់ស្លាកលេខ តាកែវ2A 2809 មួយគ្រឿង
-កុមាររងគ្រោះឈ្មោះ សាម ជូលាន ភេទប្រុស អាយុ5ឆ្នាំ
ឪពុកឈ្មោះ សាម យឿន អាយុ33ឆ្នាំ
ម្តាយឈ្មោះ លី មករា អាយុ29 មុខរបរកសិករ រស់នៅភូមិបន្លេច ឃុំពាមមានជ័យ ស្រុកពាមរក៍ » ៕

SEN ដកស្រង់ពី Page ស្ថានីយវិទ្យុ និង ទូរទស្សន៍មហាផ្ទៃ MOI TV - Cambodia