Loading...

សូមបងប្អូនមេត្តាយប្រុងប្រយ័ត្នណា! ផឹកតែអាចបង្ករគ្រោះថ្នាក់ជាងផឹកស្រាបៀរ (សូមមេត្តាស៊ែរផងបើគិតថាមានសារៈប្រយោជន៍សម្រាប់ជនទូទៅ)

Loading...
ពិតជាមិនគួរទាល់តែសោះនូវរឿងចម្លែកៗក្នុងលោក ជាក់ស្តែងកាលពីពេលថ្មីៗនេះមានការចុះផ្សាយក្នុង Facebook ដែលមានរឿងគួរឲ្យភ្ញាក់ផ្អើលបំផុតចំពោះអ្នកពិសារតែ និងអ្នកពិសារស្រាបៀរ។ ដែលជាទូទៅប្រាកដណាស់ គេតែងតែគិតថាផឹកតែល្អជាងផឹកស្រាបៀរ តែបើតាមការចុះផ្សាយនេះវាផ្ទុយគ្នាទៅនឹងបន្តិចនេះទៅវិញគឺ ផឹកតែអាចបង្ករគ្រោះថ្នាក់ខ្លាំងជាងផឹកស្រាបៀរទៅវិញ ហើយម្នាក់ៗប្រាកដជាមិនជឿទេបើមិនបានអានអត្ថបទនេះ។


ជាក់ស្តែងដូចមានពីរនាក់ប្តីប្រពន្ធនេះជាឧទាហរណ៍ស្រាប់ ដោយប្តីចូលចិត្តផឹកស្រាបៀរ រីឯប្រពន្ធរបស់គាត់ចូលចិត្តផឹកតែ។ មានថ្ងៃមួយប្តីម្នាក់នេះបានផឹកស្រាបៀរនៅក្នុងក្លឹបរហូតដល់ម៉ោងបីទល់ភ្លឺ ក្នុងខណៈពេលដែលប្រពន្ធកំពុងរងចាំបើទ្វារឲ្យប្តីក៏កំពុងផឹកតែដែរដើម្បីកុំឲ្យងងុយគេង។ ពេលនោះប្តីបានមកដល់ផ្ទះក្នុងសភាពស្ងៀមស្ងាត់ចូលដេក ដោយមិនមាត់មិនកអ្វីឡើយ ព្រមជាមួយកាយវិការសុភាពរាបសារថែមទៀត ចំណែកឯប្រពន្ធវិញក៏ស្រាប់តែបញ្ចេញកំហឹងយ៉ាងខ្លាំង បូករួមទាំងការស្រែកខ្លាំងៗដែលគួរឲ្យភ័យខ្លាច ដោយមានទាំងកាយវិការវាយតប់ ជេរ បញ្ចោរ គ្រវែងរបស់ប្រើប្រាស់ក្នុងផ្ទះ ព្រមទាំងទង្វើរហឹង្សាជាច្រើនទៀតរហូតដល់ពេលព្រឹកតែម្តង។


សរុបសេចក្តីដែលបានឃើញថាលើទើបធ្វើឲ្យមានការចុះផ្សាយយ៉ាងច្បាស់ថា ផឹកតែគឺប្រាកដជាបង្ករគ្រោះថា្នក់ខ្លាំងជាងផឹកស្រាបៀរមែន។ ដូចនេះសូមបងប្អូនទាំងឡាយមេត្តាជួយស៊ែរផង បើគិតថាអត្ថបទនេះសំខាន់ និងសារៈប្រយោជន៍ចំពោះជនទូទៅ ជាពិសេសសម្រាប់ភរិយាយ រឺសង្សាជាដើម ដើម្បីជៀសផុតពីករណីខាងលើនេះ។ សូមអរគុណ។








ហាមលួចចម្លងពីគេហទំព័រ Post Komsan យើងខ្ញុំ