Loading...

ឈាម​ស្រែក​ស្បែក​ហៅ! មន្ត្រី​ប៉េអឹម​ ព្រៃផ្សៃ ​ដៃ​ឆៅ​ ដែល​បាញ់សម្លាប់​សង្សារ​នៅផ្ទះ​សំណាក់​យីហោ «​សារី​ធំ​» ត្រូវ​ចាប់ខ្លួនបាន​ហើយ បើទោះមានរយះពេលជិត១ឆ្នាំក៏ដោយ (មានវីដេអូ)

Loading...
​មន្ត្រី​កងរាជអាវុធហត្ថ​ដែលជា​ជនសង្ស័យ​ជាប់​ឈ្មោះ​ជា​ឃាត​កដៃ​ឆៅ​បាញ់សម្លាប់​សង្សារ​របស់​ខ្លួន​នៅក្នុង​ផ្ទះសំណាក់​យីហោ «​សារី​ធំ​» ឋិត​នៅ​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៦​កន្លង​ទៅនោះ ត្រូវបាន​សមត្ថកិច្ច​ប៉េអឹម​ខេត្ត​ប៉ៃលិន សហការ​ជាមួយ​ប៉េអឹម​រាជធានី​ភ្នំពេញ និង​ប៉េអឹម​លើ​ផ្ទៃ​ប្រទេស​ចាប់ខ្លួនបាន​ហើយ​នា​វេលា​ម៉ោង​១១ និង​២៥​នាទី​ថ្ងៃទី​០៩ ខែសីហា ឆ្នាំ​២០១៧​នេះ​នៅ​ខេត្ត​ប៉ៃលិន តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​លេខ​២០៧ អយ​ឋ ចុះ​ថ្ងៃទី​០៨ ខែសីហា ឆ្នាំ​២០១៧​របស់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។


​ជនសង្ស័យ​ជា​ឃាត​កដៃ​ឆៅ​បាញ់សម្លាប់​សង្សារ​ខ្លួនឯង​ដែល​សមត្ថកិច្ច​ចាប់ខ្លួនបាន​នោះ​មានឈ្មោះ អ៊ុំ សុ​ផា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​ជាម​ន្ត្រី​កងរាជអាវុធហត្ថ ហើយ​សមត្ថកិច្ច​នឹង​បញ្ជូន​ខ្លួន​ជនសង្ស័យ​ពី​ខេត្ត​ប៉ៃលិន​មកកាន់​រាជធានី​ភ្នំពេញ​នៅ​រសៀល​ថ្ងៃទី​០៩ ខែសីហា ឆ្នាំ​២០១៧​នេះ​ដើម្បី​បន្ត​ចាត់ការ​ឈានទៅ​ផ្តន្ទាទោស​តាមច្បាប់​ពីបទ​មនុស្សឃាត ។


​នារី​រងគ្រោះ​ក្នុង​អំពើ​ឃាតកម្ម​ដ៏​ព្រៃផ្សៃ​ក្រោម​ស្នាដៃ​មន្ត្រី​កងកម្លាំងប្រដាប់អាវុធ​នេះ​មានឈ្មោះ សុន ស្រី​លក្ខណ៍ អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ មាន​ស្រុកកំណើត​នៅ​ខេត្តកំពត បាន​ស្លាប់បាត់​បង់ជីវិត​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​ដោយ​ត្រូវ​គ្រាប់កាំភ្លើង​ធ្លាយ​គ្រាប់ភ្នែក​មក​ខាងក្រោយ ។


គួររំលឹកឡើងវិញផងដែរថា នារីម្នាក់ត្រូវបានសង្សារ ជាមន្ត្រីអាវុធហត្ថដឹកមកដេក នៅផ្ទះសំណាក់ «សារីធំ» ជួលបន្ទប់លេខ៤០៤ ជាន់ឡៅតឿ រួចបាញ់ប្រហារបណ្តាលឲ្យធ្លាយគ្រាប់ភ្នែក ស្លាប់ភ្លាមៗតែម្តង ប៉ុន្តែមិនទាន់ដឹងថា បណ្តាលមកពីមូលហេតុអ្វីនោះទេ ខណ:ជនដៃដល់រត់គេចខ្លួនបាត់។


ករណីបាញ់ប្រហារខាងលើនេះ បានកើតឡើងនាម៉ោង១២៖៤០នាទី រំលងអាធ្រាត្រឈានចូល ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។

ស្រ្តីឈ្មោះ ឈុត ស្រីមុំ ជាអ្នកមើលការខុសត្រូវផ្ទះសំណាក់ខាងលើ បានប្រាប់ថា មុនកើតហេតុជនសង្ស័យ និងជនរងគ្រោះបានជិះម៉ូតូមួយគ្រឿង ម៉ាក MSX ពណ៌ស ស្លាកលេខ 4399 មកជួលបន្ទប់ខាងលើ ដើម្បីស្នាក់នៅ គឺមួយខែអ្នកទាំងពីរ មកជួលស្នាក់នៅ២ទៅ៣ដង។


តែនៅយប់កើតហេតុនេះ នៅម៉ោងខាងលើមានឮសំឡេង ផ្ទុះអាវុធមួយគ្រាប់ ស្រាប់តែឃើញជនសង្ស័យ បានចុះមកក្រោមវិញតែម្នាក់ឯង។
ភ្លាមៗនោះសន្តិសុខ ដែលយាមនៅផ្ទះសំណាក់បាននាំគ្នាឃាត់ តែជនសង្ស័យនៅតែចេញបាន ប្រតាយប្រតប់គ្នាផងដែរ តែដោយសារជនសង្ស័យមានអាវុធខ្លី នៅនឹងចង្កេះទើបសន្តិសុខ មិនហ៊ានឃាត់តទៅទៀត ខ្លាចជននោះបាញ់ថែម ទើបជនសង្ស័យរូបនោះ មានឱកាសយកម៉ូតូជិះចេញពីកន្លែងកើតហេតុ រួចគេចខ្លួនបាត់ស្រមោល។


សាក្សីបានបន្តទៀតថា បន្ទាប់ពីជនសង្ស័យចេញទៅបាត់ សន្តិសុខ និងស្រីជាអ្នកមើលការខុសត្រូវខាងផ្ទះសំណាក់ នាំគ្នារត់ឡើងទៅមើលបន្ទប់៤០៤ ក៏បានឃើញនារីរងគ្រោះដេកស្លាប់ នៅលើពួកបាត់ទៅហើយ ព្រោះត្រូវជនសង្ស័យបាញ់ប្រហារចំគ្រាប់ភ្នែក ខាងស្តាំធ្លាយទៅក្រោយ។


ភ្លាមៗនោះខាងផ្ទះសំណាក់ បានទូរស័ព្ទហៅសមត្ថកិច្ច ចុះមកមើលហើយបញ្ជាក់ថា ស្ត្រីរងគ្រោះខាងលើពិតជាស្លាប់ ដោយសារការបាញ់ប្រហារមែន ហើយសមត្ថកិច្ចកំពុងតែស្រាវជ្រាវ តាមចាប់ជនដៃដល់ ដែលជាសង្សារយកមកផ្តន្ទាទោស ទៅតាមផ្លូវច្បាប់។

ចំណែកសពនារីរងគ្រោះ ត្រូវបានខាងផ្ទះសំណាក់ដឹកយកទៅតម្កល់ នៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីរង់ចាំប្រគល់ទៅឲ្យក្រុមគ្រួសារ៕