Loading...

រឿងដ៏នឹកស្មានមិនដល់មួយគឺ Amazon នៅកម្ពុជាលក់ដាច់ជាងនៅប្រទេសថៃទៅទៀត អាចរហូតដល់១០០០កែវឯណោះសម្រាប់ហាងខ្លះ

Loading...
Amazon គឺជាម៉ាកកាហ្វេដ៏ល្បីមួយនៅប្រទេសថៃ ហើយវាក៏កំពុងតែវាយលុកទីផ្សារនៅកម្ពុជាយ៉ាងសម្បើមហួសពីការស្មានផងដែរ ដែលគ្មាននរណាម្នាក់អាចនឹកស្មានដល់ថាម៉ាកកាហេ្វមួយនេះអាចធ្វើឲ្យមានសន្ទុះហួសពីការស្មានបែបនេះទាល់តែសោះ។ មួយវិញទៀតបើសិនជាយើងជិះតាមផ្លូវ ហើយក្រឡេកមើលហាងកាហ្វេម៉ាក Amazon នេះកម្រឃើញអត់មានភ្ញៀវណាស់។ ក្នុងនោះផងដែរបើតាមមតិអ្នកញុាំភាគច្រើនបាននិយាយថាហេតុផលដែលពួកគេចូលចិត្តញាុំ ព្រោះទី១ ឆ្ងាញ់ ទី២សេវាកម្មល្អ ទី៣ កន្លែងអង្គុយញុាំមានផាសុខភាព ទី៤ តម្លៃសមរម្យតែម្តង ព្រមទាំងមានចំនុចល្អជាច្រើនផ្សេងទៀតដែលពួកគេបានលើកឡើង។


ជាក់ស្តែងបើ​តាម​ការ​ចុះ​ផ្សាយ​ផ្ទាល់​របស់​កាហ្វេ Amazon ​នៅ​ប្រទេស​ថៃ ​បាន​ឱ្យ​ដឹង​ថា​ក្នុង​ឆ្នាំ​២០១៦​កន្លង​ទៅ ​ប្រេន​កាហ្វេ​មួយ​នេះ​លក់​បាន​ចំនួន​១៤០​លាន​កែវ ​គិត​ជា​ប្រាក់​ចំនួន​ ២២៩លានដុល្លារ​។ ខណៈ​ដែល​ការ​លក់​នៅ​ឆ្នាំ​២០១៧​នេះ​វិញ រំពឹង​ថា​នឹង​ឡើង​ដល់​១៨០​លាន​កែវ​ឯ​ណោះ។


ម៉ាកកាហ្វេ Amazon ជា Franchise ដ៏ល្បីឈ្មោះមួយរបស់ថៃ ដែលបានបង្កើតឡើងក្នុងឆ្នាំ ២០០២ ដោយស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រុមហ៊ុន​ប្រេង​ឥន្ធនៈ PTT ដែលមានសាខាសរុបចំនួន ១៧០០ គិតចាប់ពីពេលបើកដំណើរការ​ ដោយរាប់បញ្ចូលទាំងសាខា​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ។ Amazon ​ជា​កាហ្វេ​កំពុង​ពេញ​និយម​មែនទែន​នៅ​កម្ពុជា ​ដោយ​កន្លែង​ខ្លះ​លក់​ក្នុង​១​ថ្ងៃ​បានដល់ទៅ​១​ពាន់​កែវ​ឯ​ណោះ។ ចំនួន​នេះ​គឺ​ខុស​ប្លែក​ពី​នៅ​ប្រទេស​ថៃ​ខ្លាំង​ណាស់ ព្រោះ​ថា​នៅ​ថៃ​វិញ​ហាង​១​កន្លែង​អស់​បាន​ច្រើន​បំផុត​ត្រឹម​២០០​កែវ​អី​នោះ​ទេ។


តែបើ​និយាយ​ពី​តម្លៃ​វិញ បើ​នៅ​កម្ពុជា​គឺ​១​កែវ​ចាប់​ពី​២​ដុល្លារ​ឡើង​ទៅ ​ដែល​ត្រូវ​ជា​៨​ពាន់​រៀល ​ខណៈ​ដែល​នៅ​ប្រទេស​ថៃ​វិញ ​១​កែវ​មាន​តម្លៃ​ត្រឹម​តែ​៥០​បាត​ប៉ុណ្ណោះ ដែល​ស្មើ​នឹង​ជិត​៦​ពាន់​រៀល៕