Loading...

បុគ្គលិកហាងកាហ្វេ Amazon សាខាកម្ពុជាក្រោម សម្តែងនូវការខកចិត្តចំពោះភ្ញៀវមួយចំនួនតែងតែមិនសូវឲ្យតម្លៃរូបគាត់

Loading...
កាលពីម្សិលមិញមានប្អូនប្រុសម្នាក់ដែលមានរូបរាងសង្ហារគួរសម ហើយអាយុក៏ប្រហែលជានៅកំពុងសិក្សា និងសល់ពេលខ្លះមកបំរើការងារក្រៅម៉ោងដើម្បីបានលុយទុកគ្រាន់ចាយវាយខ្លះផងដែរ ហើយក៏បានបញ្ចេញនូវមតិយោបល់យ៉ាងក្តុកក្តួលអារម្មណ៍ជាខ្លាំងចំពោះភ្ញៀវមួយចំនួនដែលមិនសូវឲ្យតម្លៃរូបគាត់ ក៏ដូចជាក្រុមការងារផងដែរ នៅក្នុងនោះប្អូនប្រុសម្នាក់នេះបានរៀបរាប់យ៉ាងច្រើន តែពោរពេញដោយអត្ថន័យយ៉ាងជ្រៀលជ្រៅដូចខាងក្រោមនេះ៖


រយៈពេល ៧ ខែ មកនេះគឺបានធ្វើឲ្យខ្ញុំស្គាល់មនុស្សនៅក្នុងសង្គមច្រើនណាស់ទាំងដែលអ្នកខ្លះគ្រាន់តែឃើញឯកសណ្ឋានរបស់ខ្ញុំភ្លាមគឺយកខ្សែភ្នែកវាយតម្លៃនឹងបន្ទាបតម្លៃភ្លាម អ្នកអាចនឹងគិតថាបើគ្មានលុយអ្នកទិញកាហ្វេ ក៏គ្មានប្រាក់ខែពួកខ្ញុំដែរ ប៉ុន្តែខ្ញុំចង់ប្រាប់ថាប្រាក់ខែពួកខ្ញុំមានន័យណាស់ក្នុងមួយថ្ងៃៗ ព្រោះពួកខ្ញុំយកជើងទាំងពីរឈរ ៨ ម៉ោងក្នងមួយថ្ងៃ ( មានពេលអង្គុយតែពេលញាំបាយ ) ដៃទាំងពីរឆុងកាហ្វេឲ្យអ្នក ហើយក៏ថ្លៃជាងតម្លៃកាហ្វេអ្នកក្នុងមួយកែវៗដែរ...


ពេលបើកទ្វាមកពួកយើងស្វាគមន៍អ្នក ព្រោះចង់ឲ្យអ្នកមានភាពកក់ក្តៅពេលអ្នកអញ្ជើញមកកន្លែងរបស់ពួកខ្ញុំ តែហេតុអីបានជាអ្នកខ្មាស់ ( ពេលខ្លះគេចមិនមើលមុខ ) ? ពេលអ្នកចេញទៅវិញ អ្នកដឹងទេថាបុគ្គលិកលក់កាហ្វេម្នាក់ៗស្រែកលាអ្នកនឹងតាមមើលអ្នករហូតដល់មាត់ទ្វារហាង អ្នកខ្លះក៏ងាកមកសើចដាក់វិញ អ្នកខ្លះក៏ងក់ក្បាលឆ្លើយបាទ/ចាស អ្នកខ្លះហើបមាត់តិចៗឆ្លើយ នោះពួកខ្ញុំអស់ចិត្តហើយ តែអ្នកខ្លះមិនអើពើចាត់ទុកជាសម្លេងខ្យល់ហោះកាត់ត្រចៀក ពួកខ្ញុំអន់ណាស់មែនទេដែលចំណាយពេលទំនេរពីការសិក្សាយកពេលមកធ្វើការឲ្យគេដើម្បីយកលុយចិញ្ចឹមជីវិតខ្លួនឯងដោយមិនលាដៃសុំលុយពីឳពុកម្តាយនោះ??


ចំពោះភ្ញៀវខ្លះហេតុអីទុកពួកខ្ញុំដូចជាកញ្ជះដាច់ថ្លៃទាំងដែលពួកគាត់ដឹងថា បើសិនជាគាត់ក៏គាត់មិនអនុញ្ញាតឲ្យ កូន ក្មួយ ប្អូន របស់គាត់មកធ្វើបុគ្គលិកគេអញ្ចឹងដែរ តែដោយសារតែឆន្ទៈ នឹងមហិច្ឆតារបស់ពួកយើង ដែលគ្មានការងារណាធ្វើភ្លាមឡើងធំនោះទេ ទោះជាឡើងជណ្តើរក៏ត្រូវឡើងម្តងមួយកាំដែរទម្រាំបានដល់គោលដៅ... បើមិនជួយលើកទឹកចិត្តពួកខ្ញុំទេ សូមកុំមកបំបាក់ទឹកចិត្តរបស់ពួកខ្ញុំអី... អ្នកធ្វើការជាបុគ្គលិកគេទាំងអស់មិនប្រាកដថាគ្រួសារគេខ្វះខាតនោះទេ តែពួកគេចង់ឲ្យកូន ប្អូន ក្មួយ ស្គាល់ពីរសជាតិនៃជីវិត នោះជីវិតនឹងមានន័យ ជៀសជាងកើតមកស្គាល់តែជីវិតសុខស្រួលនោះស្លាប់ទៅវិញមិនបានស្គាល់រសជាតិនៃជីវិត ហើយជីវិតក៏គ្មានន័យដែរ...


ចុងក្រោយក៏សូមអរគុណដល់ហាងកាហ្វេ Amazon សាខា កម្ពុជាក្រោម ផងដែរ ដែលផ្តល់ឱកាសឲ្យខ្ញុំបានក្លាយជាបុគ្គលិកម្នាក់ពេញសិទ្ធនឹងមានសមត្ថភាពដូចថ្ងៃនេះ 🙏🏻🙏🏻🙏🏻 ខ្ញុំនឹងចងចាំទុក ជាពិសេសក្រុមការងាជាទីស្រលាញ់របស់ខ្ញុំទាំងពីរវេន ពួកអ្នកប្រៀបដូចជាបងប្អូនខ្ញុំអញ្ចឹងដែរ ខ្ញុំស្រលាញ់អ្នកទាំងអស់គ្នានៅទីនោះ 💖