Loading...

មានលុយទិញធ្វើដូចឯងទៅសុំ! បងប្រុសម្នាក់រិះគន់ បុគ្គលិកមហាអត់ស្វាគមន៍នៅក្នុងហាងកាហ្វេ AMAZON សាខាផ្សារតូច

Loading...
កាលពីពេលថ្មីៗនេះមានបងប្រុសម្នាក់ឈ្មោះ Sothon Huot មានការរិះគន់ជាខ្លាំងចំពោះហាងកាហ្វេ Amazon សាខាផ្សារតូច ដែលបុគ្គលិកនៅទីនោះមហាសែនអត់ស្វាគមន៍ ដោយក្នុងនោះប្រុសបានបញ្ជាក់យ៉ាងច្បាស់ថា៖ Cafe Amazon សាខាផ្សារតូច នរណាខ្លះស្គាល់ហើយ ធ្លាប់ចូលទៅទិញញុំានៅហ្នឹង.⁉️ មានបានជួបដូចខ្ញុំអត់..!! 😒


ថាបុគ្គលិកមុនៗ ទៅយ៉ាប់ (គេផុស)..!! លូវឃើញមុខបុគ្គលិកថ្មីហើយ នៅតែយ៉ាប់ទៀត.!!
•ពេលខ្ញុំចូលទិញ ទាំងនិយាយនិងយកលុយពីខ្ញុំ មិនមើលមុខទេ.!
•ទឹកមុខវិញធ្វើមើលតែខ្ញុំហ្នឹងទៅសុំផឹក..!
•អាចឹងក៏ចឹងចុះ ឆ្ងាញ់អីត្រង់ថា អាកាហ្វេដែលខ្ញុំបានកម្ម៉ុង ធ្វើរួចហើយអីហើយ ទុកចោល..! (ហើយដើរទៅនិយាយជាមួយបុគ្គលិកគ្នាគេធ្វើមិនដឹង)


• មិនហៅលេខឬសួរកាហ្វេនេះរបស់បងមែនទេ ចាំរហូតយូរពេកខ្ញុំដើរទៅសួរ “អានេះកាហ្វេខ្ញុំមែន.!” បានឆ្លើយថា ” ចា៎.! ”
🚫បើធ្វើហើយ ដាក់ចោលដដែរ កុំប្រកាច់ ចេញវិកិបត្រ មានលេខរៀង បើមិនហៅ..!!
🚫គេមានលុយទៅទិញផឹក គេអោយលុយពេញថ្លៃ ចឹងហើយ សេវាកម្មអោយបានល្អផងណា៎ កុំធ្វើចរិតចឹង..!!


⁉️ សាខាគេផ្សេងៗ ដូចមិនចឹង ខុសអីតែកន្លែង Cafe Amazon ផ្សារតូចហ្នឹង..!!
⛔️ អារឿងហ្នឹងច្រើនដងហើយ ថាខ្ជិល តែយូរៗទៅ ដូចអន់ជាងកាហេ្វដែលលក់តាមផ្លូវផង..!!
#បើថាបុគ្គលិកប្តូរហើយនៅតែមិនកើតទេ #ប្តូរម្ចាស់សាខា ផ្សារតូចនេះចេញទៅ កុំអោយខូចឈ្មោះ Brandទៅសាខាគេល្អៗដទៃ..!!

ចុងក្រោយបើខ្ញុំនិយាយទៅ មិនសមគួរយ៉ាងណា #Comment មកណា៎..!! ព្រោះស្ថានភាពនោះវាដដែរៗពេក..!!


ក្នុងនោះផងដែរបងប្រុសក៏បានទទួលដំណោះស្រាយពីបុគ្គលិកម្នាក់នៃរបស់ Cafe Amazon ដែលមានន័យថា៖ សូមអរគុណទៅមនុស្សស្រីម្នាក់ដែលបានតំណាងអោយក្រុមនិងសាខា Cafe Amazon នោះ ដែលខ្លួនជាមនុស្សស្រីអាចចូលខ្លួនមកនិយាយដោះស្រាយបញ្ហាជាមួយខ្ញុំបាន.។
ដោយប្រើចំនេះដឹង ប្រកបដោយការគិតល្អមួយ (ខ្ញុំចង់បានអ្នកយល់ពីបញ្ហា មិនមែនចិត្តខ្លាំងហើយហោះទេណា)

  
ហើយខ្ញុំសង្ឃឹមថា អ្វីដែលខ្ញុំបានផ្តាំទៅហ្នឹងបានលឺដល់ក្រុមអ្នក មិនយូរទេខ្ញុំនឹងចូលទៅកន្លែងហ្នឹងម្តង ថាមានការកែតំរូវទេ (មិនមែនសម្រាប់ខ្ញុំតែម្នាក់ឡើយ គឺភ្ញៀវទាំងអស់)
ក្រោយពេលមានបញ្ហានេះម្តងហើយ រាល់ភ្ញៀវដែលគេដើរចូលគេនឹងសង្កេតមើលទៅអ្វីដែលខ្ញុំបានផុស...ហើយបើនៅតែដដែរទៀត....សុំចប់ម៉ង់..!!

ជូនពរម្នាក់ស្រីនោះអោយបានជោគជ័យ មិនដែលស្គាល់មែន តែសំដីសំដៅល្អ ហ៊ាននិយាយពាក្យសុំទោស និងទទួលយកការរិះគន់ ទាំងខ្លួនមិនដឹងថានរណានៅក្នុងក្រុម..!!👍🏻