Loading...

អាណិតនាយពាក់ មីណាស់លោកអើយ! ពេលនេះមានគេយក Account នាយពាក់ មី ទៅ Post ផ្តេសផ្តាសមែន! សូមបងប្អូនកុំយល់ច្រឡំ ព្រមទាំងជួយស៊ែរឲ្យអ្នកផ្សេងបានដឹងផង (មានវីដេអូ)

Loading...
កាលពីម្សិលមិញនាយពាក់មីត្រូវបានគេលួច Account Facebook របស់គាត់ ហើយគាត់បានប្រកាសជាផ្លូវការថា បើសិនជាមាននរណាម្នាក់លួចយកទៅប្រើប្រាស់ដែលខុសពីអ្វីដែលគាត់បានធ្វើនោះ គឺមិនមែនជារូបគាត់ឡើយ ដោយគាត់បានបញ្ជាក់យ៉ាងច្បាស់ថា គាត់មិនពាក់ព័ន្ធជាមួយរឿងនរយោបាយ រឿងជេរគេឯង ព្រមជាមួយរឿងដែលមិនល្អជាច្រើនទៀត។​ ហើយគាត់បញ្ជាក់យ៉ាងច្បាស់ថា អ្វីដែលគាត់ធ្លាប់បាន Post រាល់ដងដូចជារឿងកម្លែង ការងារសម្បុរសជន ព្រមទាំងរឿងផ្សេងៗទៀតដែលធ្វើឲ្យបងប្អូនផ្សេងៗសប្បាយចិត្ត។


តែប៉ុន្មានម៉ោងមុននេះ Account របស់គាត់ដែលត្រូវបានគេលួចនេះ គឺធ្វើរឿងមិនល្អទាល់តែបានមែន នេះសបញ្ជាក់ឲ្យឃើញច្បាស់ថា ពិតជាមានគេចង់ធ្វើបាបគាត់មែន បានធ្វើរឿងបែបនេះ។ ដូចនេះសូមបងប្អូនទាំងឡាយ កុំយល់ច្រឡំឲ្យសោះបើសិនជាឃើញការ Post ដូចខាងក្រោមនេះ ហើយក៏សុំបងប្អូនមេត្តាជួយស៊ែរអត្ថបទនេះជូនអ្នកផ្សេងឲ្យបានដឹងកាន់តែច្បាស់ផង ដើម្បីកុំឲ្យមានការយល់ច្រឡំកាន់តែធំចំពោះរូបគាត់។ ហើយអ្នកដែលមានបំណងអាក្រក់នោះបានបង្ហោះសារ ព្រមទាំងរូបជាច្រើនទៀតដូចខាងក្រោមនេះ៖


គណបក្ស លឹង្គឥសូរ។ ប្រសិន បើគណបក្សនេះ ឈ្នះឆ្នោត រឿង សិច និងត្រូវ ចាក់បញ្ជាំង គ្រប់ទូរទស្សន៏ និងបង្រៀនរ បៀមលឹង្គដោយសាស្ត្រាចារ្យ ល្បីៗឈ្មោះជាច្រើន ។








នេះជា Account នាយពាក់មីទើបបង្កើតថ្មី (www.facebook.com/pekmi.KH)
នេះជា Account នាយពាក់មី ដែលគេបានលួច (www.facebook.com/PekmiCTN)

ដូចនេះសូមបងប្អូនកុំយល់ច្រឡំតទៅទៀត សូមអរគុណ។