Loading...

មេត្តាជួយស៊ែរបន្ទាន់ផង! ចប់ហើយពេលនេះ! នាយ ពែ​ក​មី បាត់​ Account Facebook ទុក្ខ​ធ្ងន់ខ្លាំងជាង​ ប្រពន្ធ​លែង​ចោលទៅទៀត (មានវីដេអូ)

Loading...
ភ្នំពេញ ៖ តារា​កំប្លែង​នាយ ពែ​ក​មី នៅ​ប៉ុន្មាន​ម៉ោង​មុន​នេះ គណនី​ហ្វេ​ស​ប៊ុ​ករប​ស់លោក ត្រូវ​បាន​ចោរលួច​បាត់​ហើយ ​នេះបើតាមការ​ទម្លាយព័ត៌មាន​តាម​រយៈ​វី​ដេ​អូ​ផ្សាយ​ផ្ទាល់​របស់​លោក ហេង ឡុ​ង នៅ​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​១៦ សីហា ២០១៧ នេះ ។


លោក ហេង ឡុ​ង ដែល​គេ​ស្គាល់​ថា ជា​អនាគត​ស្វាមី​របស់​អ្នក​នាង ច​ន ច័ន្ទ​ល​កិ្ខ​ណា ​ដែលត្រឡប់មក​ពី​នាំអំណោយ​មនុស្សធម៌​របស់​មូលនិធិចាស់ជរាជូន​លោក តា សេក សឿន វីរៈសិល្បករ បាន​បង្ហោះ​វី​ដេ​ក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក​ ដោយ​ប្រកាស​ថា ហ្វេ​ស​ប៊ុ​ក​នាយ ពែ​ក មី ត្រូវ​បាន​មនុស្ស​អាក្រក់​លូច ហែក​ចូល យក​បាត់​ហើយ ពេល​នេះ​នាយ ពែ​កមី កំពុង​មាន​ទុក្ខជា​ទម្ងន់ ។


ក្នុង​វីដេអូផ្សព្វផ្សាយ​ជូន​ដំណឹង​ ដែលហ្វេសប៊ុក​នាយ ពែក មី ត្រូវបាន​គេហែកចូលនោះ លោក ហេង ឡុង និយាយបែបលេងសើចផងដែរថា បើប្រពន្ធលែងចោល ក៏មិនស្មើរ​ ហេ្វសប៊ុក ដែល​ត្រូវ​គេ​លូ​ចទៅបាត់ដែរ»។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ នាយ ពែ​ក មី ក៏​បាន​បង្ហាញ​ការ​សោកស្តាយ​គ្រា​ដែល​ហ្វេ​ស​ប៊ុ​ករប​ស់លោក​ផ្ទាល់ ត្រូវ​គេ​ហែក​ចូល​នោះ បានអោយ​ដឹង​ថា ហេ្វ​ស​ប៊ុ​ក​ខ្ញុំ ពិតជា​មាន​តម្លៃ​ខ្លាំង​ណាស់ ព្រោះថា «​រាល់​ការងារ​ក្នុង​សង្គម​ច្រើន​ណាស់​ដែល​ទាក់ទង​ទៅ​នឹង​សង្គម​ បើសិនជា​មាន​ករណី គេ​ប្រើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្ញុំ ហើយ​មាន​ខ្ញុំ​ផ្ញើ​សារ​ទៅ​ខ្ចី​លុយ ឬ​ករណី​អ្វី​ផ្សេង សូមកុំ​ឲ្យ​សោះ​» ។


គិត​មក​ត្រឹម​ល្ងាច​ថ្ងៃ​ទី​១៦ សីហា ២០១៧​នេះ នាយ ពែ​ក​មី កំពុង​តែ​សោកស្ដាយ​យ៉ាង​ខ្លាំង​នៅឡើយ ហើយអ្វីដែលលោក ពាក់មី សោកស្តាយបំផុតនោះ គឺស្តាយមិត្តភក្តិ និងអ្នក Like ផេកលោកជាច្រើននាក់ ដែលមានចំនួនរហូតដល់ទៅជិត១លាននាក់ឯណោះ បើគិតមកដល់ពេលបច្ចុប្បន្ននេះ រយៈពេល៦ឆ្នាំមកហើយ។

ខណៈ​លោក និង​ក្រុមបច្ចេកទេស​មួយ​ចំនួន កំពុង​តែ​ស្វែងរក​វិធីសាស្ដ្រ ដើម្បី​ទាយ​យក​គណនី​ហ្វេ​ស​ប៊ុ​ក របស់​គាត់​មក​វិញ​ផង​ដែរ ៕






សូម​ទស្សនា​វី​ដេ​អូ ​លោក ហេង ឡុ​ង មានដូចខាងក្រោម ៖