Loading...

លោតទៅជួយមនុស្សកំពុងលង់ទឹក ស្រាប់តែឡើងពីទឹកវិញបាត់លុយអស់ តែទីបំផុតក៏បានទទួលលុយ 3009$ មកវិញពី...

Loading...
ថ្មីៗនេះមានគេហទំព័របរទេសមួយបានចុះផ្សាយពីរឿងរ៉ាវមួយរបស់និសិត្សវ័យជំទង់ម្នាក់ឈ្មោះ Liu ដែលរូបគេម្នាក់នេះ ចូលចិត្តទៅដើរលេងនៅកន្លែងបែបធម្មជាតិ ជាពិសេសនោះគឺគាត់ចូលចិត្តការស្ទួចត្រីតែម្តង ព្រោះនៅទីនោះជាទីកន្លែងមួយងាយស្រួលសម្រាប់គាត់ផងដែរដោយនៅក្បែរសាកលវិទ្យាល័យដែលគាត់កំពុងរៀនផងដែរ។


មានថ្ងៃមួយនៅពេលដែលគាត់កំពុងតែស្ទួចត្រីស្រាប់តែគាត់បានលឺសម្លេងមនុស្សស្រែកថាជួយផងៗ នៅពេលដែលគាត់ក្រឡេកមើលក្នុងទឹកនោះក៏បានឃើញក្មេងប្រុសម្នាក់អាយុប្រហែល 7-8 ឆ្នាំកំពុងលង់ទឹកមែន។ ហើយភ្លាមនោះលោក Liu ក៏មិនដឹងធ្វើម៉េចដែរដូចជាភាំងមួយសន្ទុះ ហើយភ្លាមៗនោះគាត់ក៏បានដោះស្បែកជើងគាត់ចេញ ព្រមជាមួយស្រាតខោខាងក្រៅចេញផងដែរ ហើយក៏លោតចូលទៅក្នុងទឹកនោះតែម្តង។ ពិតជាសំណាងល្អមែន ដែលក្មេងប្រុសម្នាក់នេះនៅមិនទាន់ដាច់ខ្យល់ ភ្លាមៗនោះក៏មានគេផ្តល់ដំណឹងជូនក្រុមគ្រួសាររបស់ក្មេងនេះ។


មួយសន្ទុះក្រោយមកឪពុកម្តាយរបស់ក្មេងនេះក៏បានមកដល់ ហើយក៏ស្ទុះទៅឱបកូនទាំងទឹកភ្នែក និងសម្លេងយំយ៉ាងក្តុកក្តួល ព្រមទាំងនិយាយថា ម៉ែមានតែកូនម្នាក់ផង បើកូនមានរឿងអីទៅ មិនដឹងឲ្យម៉ែរស់នៅយ៉ាងម៉េចទេ វាមិនស្រួលទេទំរាំចិញ្ចឹមបានកូនធំប៉ុននេះនោះ ទោះម៉ាក់មានលុយច្រើនយ៉ាងណា​ ក៏គ្មានក្តីសុខដូចមានកូនដែរ។


ពេលនោះម្តាយកូននេះក៏បានសួរថានរណាគេបានជួយកូនរបស់គាត់ ពេលនោះក៏មានអ្នកនៅក្បែរនោះក៏ចង្អុលទៅកាន់លោក Liu ដែលគាត់កំពុងដើររកលុយគាត់ដែលបានបាត់ក្រោយពេលដែលបានជួយសង្គ្រោះក្មេងម្នាក់នេះ ភ្លាមនោះម្ដាយក្មេងសួរថាលោករកអីដែរ? លោក Liu ឆ្លើយប្រាប់ថាគាត់បាត់លុយ ហើយលុយនេះសម្រាប់ធ្វើដំណើរទៅផ្ទះវិញផង ព្រោះផ្ទះខ្ញុំនៅឆ្ងាយទើបធ្វើដំណើរតាមឡានក្រុងមកកាន់សាលាបែបនេះទៅ។


គ្រាន់តែលឺដូចនេះភ្លាម ម្ដាយក្មេងក៏យកឡានមកជូនគេទៅផ្ទះ ពេលដល់ផ្ទះ ម្តាយក្មេងនេះក៏បានហុចលុយឲ្យមួយថង់ខ្មៅ​ជូនលោក Liu។ ពេលបើកមើលហើយ លោក Liu ក៏បានឃើញលុយច្រើនពេក ទើបគាត់និយាយថាគាត់មិនហានទទួលទេ វាដូចជាច្រើនពេកហើយ។ ពេលនោះម្ដាយរបស់ក្មេងក៏និយាយថាបើគ្មានឯងទេកូនខ្ញុំ ពេលនេះប្រហែលជាកូនរបស់ខ្ញុំបានស្លាប់បាត់ហើយមើលទៅ វាមិនច្រើនពេកទេលុយប៉ុហ្នឹង ឯងសុខចិត្តប្រឈមនឹងគ្រោះថ្នាក់ដល់ជីវិតរបស់ខ្លួនដើម្បីជួយកូនខ្ញុំ ឯងមិនស្តាយផង ហេតុអ្វីខ្ញុំត្រូវស្តាយលុយប៉ុននេះ។ ឯងយកចុះណា ហើយខ្ញុំសន្យាថានឹងរកការងារមួយឲ្យឯងធ្វើថែមទៀតផង!


ទោះបីជាលោក Liu ជួយមនុស្សហើយបាត់លុយអស់ពីហោប៉ៅក៏ដោយ តែគេក៏បានលុយតបស្នងមកវិញ ចំនួន 100000 បាត ប្រហែលជា 3009$ ដូចពាក្យចាស់លោកថាធ្វើអាក្រក់បានផលមកអាក្រក់ ធ្វើល្អបានផលមកល្អមែន។

ប្រភព​៖ www.liekr.com
ហាមលួចចម្លងអត្ថបទពីគេហទំព័រយើងខ្ញុំ
រក្សាសិទ្ធដោយ៖ Post Komsan