Loading...

Update សូមកុំយល់ច្រឡំ! គ្រូបរទេសម្នាក់ ដែលនាំកូនសិស្សអាយុ៥ឆ្នាំ ទៅរួមភេទដល់ផ្ទះ គឺជាគ្រូបង្រៀននៅសាលាអន្ដរជាតិ GOLDEN BRIDGE មិនមែនសាលា GOLDEN Gate នោះទេ

Loading...
ភ្នំពេញ)៖ កម្លាំងនគរបាលក្រសួងមហាផ្ទៃ នៅល្ងាចថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧នេះ បានចុះទៅឃាត់ខ្លួនបុរសជនជាតិបរទេសម្នាក់ អាចជាជនជាតិអង់គ្លេស ដែលបង្រៀននៅសាលាអន្ដរជាតិ GOLDEN BRIDGE International School ស្ថិតនៅខណ្ឌទួលគោក បន្ទាប់ពីបែកធ្លាយរឿងអាស្រូវជនបរទេសរូបនេះ បាននាំក្មេងស្រីជាសិស្ស សាលាអាយុទើប៥ឆ្នាំ នាំទៅរួមភេទដល់ផ្ទះ។


មន្ដ្រីនគរបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅមុននេះបន្ដិចថា ជនសង្ស័យត្រូវបានចាប់ខ្លូនខណៈពេលចេញពីសាលារៀន ហើយបច្ចុប្បន្នកំពុងតែធ្វើការសួរនាំដើម្បីចាត់វិធានការតាមផ្លូវច្បាប់។

ជនបរទេសដែលជាគ្រូបង្រៀន ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជាក់មានឈ្មោះ Mark Andrew Smith។

* សូមបញ្ជាក់ថា ជនបរទេសដែលត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួននេះ ជាគ្រូបង្រៀននៅសាលា Golden Bridge មិនមែនសាលា Golden Gate នោះទេ !


ការចុះទៅឃាត់ខ្លួនបុរសជនជាតិបរទេសរូបនេះ បន្ទាប់ពីធ្លាយព័ត៌មាន និងបានបង្ហោះចែកចាយនៅលើបណ្ដាញសង្គម ​Facebook របស់ស្ដ្រីវ័យចំណាស់ម្នាក់មានគណនីឈ្មោះ «Vriya MC» ដែលបានរៀបរាប់ពីហេតុការណ៍មួយនេះ បន្ទាប់ពីឪពុកម្ដាយក្មេងស្រីរងគ្រោះបានប្រាប់ទៅស្ដ្រីរូបនេះ ប៉ុន្ដែពួកគេមិនហ៊ានដាក់ពាក្យបណ្ដឹង​ទៅសមត្ថកិច្ច គ្រាន់តែបានទៅជួបជាមួយនាយកសាលាដែលជាជនជាតិខ្មែរ។


បើយោងតាមស្ដ្រីម្ចាស់គណនី Facebook រូបនេះ មិនបានបញ្ចេញឈ្មោះសាលានោះឡើយ គ្រាន់តែអះអាងថា ជាសាលាអន្ដរជាតិដ៏ធំមួយនៅភ្នំពេញ។ ស្ដ្រីរូបនេះ បានស្ដាប់ចម្លើយក្មេងស្រីរងគ្រោះថា គ្រូជនជាតិបរទេសបាននាំនាងទៅផ្ទះរបស់គាត់ រួចបានប្រើអណ្ដាតលិតលើប្រដាប់ភេទរបស់នាង រហូតមានបញ្ហាទើបឪពុកម្ដាយឆ្ងល់ ក៏បានទូរស័ព្ទទៅដល់លោកស្រី។

បើទោះបីឪពុកម្ដាយក្មេងស្រីរងគ្រោះ​ មិនបានដាក់ពាក្យបណ្ដឹងនោះ ប៉ុន្ដែកម្លាំងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវហើយឈានទៅដល់ការចាប់ខ្លួន ខណៈដែលព័ត៌មាននេះ បានសាយភាយ និងកក្រើកពេញបណ្ដាញសង្គម Facebook ហើយម្នាក់ៗចង់ដឹងឈ្មោះសាលាថា ជាសាលារៀនមួយណា។

សូមស្តាប់ការរៀបរាប់របស់ស្រ្តីម្នាក់ពីហេតុការណ៍នេះ៖




ប្រភព៖ Fresh News TV