Loading...

វិធីកម្ចាត់ជំងឺ​សាច់ដុះនៅ​លើស្បែក (Skin Tags) ​យ៉ាង​មាន​ប្រសិទ្ធភាព ដែលមានវិធីសាស្ត្រ៥យ៉ាងផ្សេងៗពីគ្នា

Loading...
ជំងឺដុះដុំសាច់ ជា​ជំងឺមួយ​ទូទៅ​មួយ​ប្រភេទ​ដែល​បណ្តាល​មកពី​ស្រទាប់​នៃស្បែក​ដុះ​ចេញ​មក​ជាន់​លើ​គ្នា។ ភាគ​ច្រើន​ជំងឺ​​កើតឡើង​ចំពោះ​មនុស្សវ័យ​កណ្តាល តែ​​វា​ជា​ដុំសាច់​ដែលដុះ​ចេញដោយធម្មជាតិ។ ដូច្នេះ វាគ្មាន​ផ្តល់​ផលប៉ះពាល់ ឬផ្តល់​ទុក្ខទោស​អ្វីឡើយ។ ទោះបីជា​យ៉ាងណាក៏ដោយ មនុស្ស​ជាច្រើន​ចង់​កម្ចាត់​វា​ចេញ ព្រោះ​ដុំសាច់​នោះ​ធ្វើឲ្យ​មនុស្ស​មាន​ទំនុកចិត្ត​លើខ្លួន​ឯងតិច ក៏ដូច​ជា​មិនចង់​ឲ្យ​មើល​ឃើញ​ដុំសាច់​ដែល​ដុះចេញ​មក។


មាន​កត្តា​ផ្សេងៗគ្នា​ដែល​បណ្តាល​ឲ្យ​ដុះដុំសាច់​លើស្បែក។ រួម​មានបណ្តាល​មកពីប្រតិកម្មថ្នាំ, កើត​ជំងឺ​ទឹកនោម​ផ្អែម ឬប៉ះ​នឹង​កម្តៅ​ព្រះអាទិត្យ​ខ្លាំង​ពេក។ កោសិកា​ផលិត​ជាតិ​មេឡានីន​ទាក់ទង​នឹង​ការដុះ​ដុំសាច់​លើស្បែក។ ដុំសាច់ដុះ​លើស្បែក​កើត​ចេញមក នៅ​ពេល​កោសិកា​មេឡានីន​រលាក ធ្វើឲ្យ​វាក្លាយ​ជាដុំពក។ អ្នកអាច​បំបាត់​វា​បាន ដោយ​ប្រើប្រេង​លាប​នៅ​លើស្បែក ហើយ​ក៏មានវិធីព្យាបាលតាមបែបធម្មជាតិ​ជាច្រើន​ទៀត​ផងដែរ។


ទឹកខ្មេះផ្លែប៉ោម

នេះ​ជាវិធីព្យាបាល​ដោយខ្លួនឯង​បានយ៉ាង​ងាយស្រួល ដែល​អាចប្រើវា​ដើម្បី​កម្ចាត់​ដុំសាច់​នៅ​លើស្បែក។ សារធាតុ​ដែល​មានក្នុង​ទឹកខ្មេះ​ផ្លែប៉ោម​នឹង​កម្ចាត់​ដុំសាច់​បាន​យ៉ាងលឿន។ លាយ​ទឹកខ្មេះ​ផ្លែប៉ោមជាមួយនឹងទឹកក្តៅ ហើយលាបនៅ​លើដុំសាច់​ដែលដុះ​ចេញមកឲ្យ​បានញឹក​ញាប់។ អ្នកនឹង​ទទួល​បានលទ្ធផល​ល្អមិនយូរ​ឡើយ។


ដំឡូងបារាំង

វាហាក់បី​ដូចជា​មិនគួរឲ្យ​ជឿសោះ ប៉ុន្តែ​ដំឡូង​បារាំង​ពិតជា​អាច​ជួយ​កម្ចាត់​ដុំសាច់​ដែល​ដុះចេញ​មកបាន។ អ្នក​គ្រាន់​តែហាន់​ដំឡូង​បារាំង​ជាបន្ទះៗ ហើយ​យកវា​មក​បិត​លើដុំសាច់​របស់​អ្នក។ អ្នក​នឹង​មាន​ការភ្ញាក់ផ្អើល នៅពេល​ដុំសាច់​បាន​ជ្រុះចេញ បន្ទាប់​ពេល​មួយ​រយៈ​ក្រោយ។


ឬសផ្កាស្បៃរឿង

ទឹកផ្កាស្បៃរឿង​ជាប្រភេទ​សារធាតុរាវ​ដែល​ចម្រាញ់​ចេញ​ពីបណ្តូល​រុក្ខជាតិ។ ឬសផ្កា​ស្បៃរឿង​ត្រូវ​បាន​គេរក​ឃើញថា មាន​ប្រយោជន៏​អាច​ជួយកម្ចាត់​ដុំសាច់ដុះ​លើស្បែក​បាន។ អ្នក​នឹង​កត់​សម្គាល់​ឃើញ​ថា ទំហំ​នៃដុំសាច់​កាន់​តែតូច​ទៅៗ ទីបំផុត​ការ​ប្រើប្រាស់​បាន​ទៀងទាត់​ធ្វើវា​រលាយ​បាត់អស់។


ថ្នាំអាស្ពីរីន និងមេម្សៅ

ថ្នាំអាស្ពីរីន និង​មេម្សៅ​ក៏ជាធាតុផ្សំ​អាច​ឲ្យ​អ្នកព្យាបាល​ដុំសាច់ដុះ​ដោយ​ខ្លួន​ឯង​នៅផ្ទះ​បាន​ដែរ។ អ្នក​អាចលាយ​របស់​ទាំង​អស់​នេះជាមួយនឹង​ទឹក ហើយ​ឧស្សាហ៏​លាប​លើដុំសាច់​ដែល​ដុះចេញមក​ឲ្យ​បានញឹក​ញាប់។ ដុំសាច់​នឹង​ស្ងួត ហើយ​ជ្រុះយ៉ាង​លឿន។


ប្រេងល្ហុង

ប្រេងល្ហុង​ជាធាតុផ្សំ​ដ៏ល្អមួយ​ផ្សេងទៀត ប្រើ​ដើម្បីព្យាបាល​ដុំសាច់ដុះ​នៅលើស្បែក។ អ្នកត្រូវ​លាយប្រេង​ល្ហុងជាមួយ​មេម្សៅ ហើយ​លាប​នៅលើដុំសាច់​នោះ។ អ្នក​នឹងឃើញ​ថា​ដុំសាច់​នឹង​ស្រកតូច​បន្តិចម្តងៗ រហូត​ដល់បាត់​អស់។

ងាយស្រួល​ព្យាបាល​ដោយ​ខ្លួនឯង

មនុស្ស​ជាច្រើន​ដែលជួប​នឹងបញ្ហាដុះដុំសាច់នេះ តែងតែ​យក​ខ្សែសរសៃ​មក​ចងរឹតយ៉ាង​តឹង រហូត​ដល់វា​ស្ងួត ហើយ​ជ្រុះដោយ​ឯកឯង។ អ្នកពិត​ជាចង់​ធ្វើបែបនេះ​ជាមួយ​នឹង​ដុំសាច់​ដែល​ដុះធំ ព្រោះ​វាងា​យស្រួល​ចង។

តាម​វិធីសាស្ត្រខាង​លើអាច​ជួយកាត់បន្ថយ​ការ​ចេញឈាម វា​អាច​ស្ងួត ពុកផុយ ហើយ​ក៏ជ្រុះ​ចេញ។ ដូច្នេះ អ្នក​អាចទទួល​យក​ការព្យាបាល​តាម​វិធីផ្សេងៗ​គ្នា ដើម្បី​ជួយ​ឲ្យ​អ្នក​អាច​កម្ចាត់​ដុំសាច់​បាន​យ៉ាង​មានប្រសិទ្ធិភាព។ វិធីព្យាបាល​ដោយ​ខ្លួនឯង​ទាំងនេះ​ពិត​មាន​តម្លៃ ហើយ​មិនប៉ះពាល់​ដល់​ស្បែក​របស់​អ្នក​ឡើយ៕