Loading...

បទចម្រៀង Girl on Fire របស់ក្មេងស្រីអាយុ៩ឆ្នាំ បានធ្វើគណៈកម្មការនឹកស្មានដល់ រហូតចុចប៊ូតុងមាស (មានវីដេអូ)

Loading...
បទ Girl On Fire របស់តារាចម្រៀង Alicia Keys នៅពេលនេះមានអ្នកទស្សនាដល់ទៅ 216,813,910 ដែលត្រូវបានគេទទួលស្គាល់ថាមិនគ្រាន់តែជាអ្នកចម្រៀងទេ គឺជាអ្នកនិពន្ធបទចម្រៀងថែមទៀតផង ហើយបទមួយនេះផងដែរគឺល្បីពាសពេញពិភពលោកតែម្តងដោយសារសម្លេងស្រែកដ៏ខ្លាំង ព្រមបូនរួមជាមួយភាពបទបែនក្នុងទំនុកច្រៀងនេះមានច្រើនបែបទៀតផង ពិតជាគួរឲ្យសរសើរ ហើយល្បីសមអ្វីដែលគេបានផ្តល់ជូនមែន។


ចំណែកឯរឿងមួយទៀតនោះដែលនឹកស្មានមិនដល់ថាក្មេងស្រីម្នាក់ទើបតែអាយុ៩ឆ្នាំសោះ ហ៊ានយកបទតារាចម្រៀងម្នាក់នេះមកច្រៀង មិនត្រឹមតែប៉ុណ្ណោះធ្វើឲ្យអ្នកទស្សនាស្រែកហូរសរសើរយ៉ាងខ្លាំង ដោយសារសម្លេងយ៉ាងក្រអួនប្រកបដោយទឹកដមផងដែរ ហើយមិនតែប៉ុណ្ណោះធ្វើឲ្យគណៈកម្មការ​សម្រេចចិត្តដល់ថ្នាក់ចុចប៊ូតុងមាសទៀតផង ដោយរងចាំប្រកួតចុងក្រោយនៅវគ្គផ្តាច់ព្រាត់តែម្តងក្នុងកម្មវិធី America's Got Talent 2017


គួរបញ្ជាក់ផងដែរថា Angelic Hale ជាក្មេងស្រីម្នាក់ដែលមានអាយុទើបតែ៩ឆ្នាំទេ មកពីរដ្ឋ Atlanta នៃរដ្ឋ Georgia បានធ្វើឱ្យគណៈកម្មការ​ Simon Cowell, Heidi Klum, Mel B និង Howie Mandel មានការភ្ញាក់ផ្អើលហួសពីការស្មាន ពីការស្រែកច្រៀងយ៉ាងខ្លាំងនោះ។ ដូចនេះដើម្បីចង់ដឹងច្បាស់ថាក្មេងស្រីម្នាក់នេះច្រៀងពិរោះយ៉ាងណាទៅនោះ សូមទស្សនាដូចខាងក្រោម៕













ហាមលួចចម្លងអត្ថបទពីគេហទំព័រយើងខ្ញុំ
រក្សាសិទ្ធដោយ៖ Post Komsan