Loading...

ពិតជានឹកស្មានមិនដល់មែន! ពេលនេះក្រុមហ៊ុន Falcon Tech ទទួលសិទ្ធិចែកចាយផលិតផលរបស់ ក្រុមហ៊ុន Apple ហើយ

Loading...
កាលពីប៉ុន្មានថ្ងៃនេះក្រុមហ៊ុន Falcon Tech បានចេញសេចក្តីប្រកាសជាផ្លូវការមួយថាខ្លួនបានទទួលនូវសិទ្ធិស្របច្បាប់ជា តំណាងចែកចាយរបស់ក្រុមហ៊ុន Apple ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលនូវក្នុងនោះមានសេចក្តីលម្អិតដូចខាងក្រោមនេះ៖


ខ្ញុំបាទមានសេចក្តីសោមនស្សរីករាយណែនាំនូវក្រុមហ៊ុន Falcon Tech ដែលទើបនឹងបង្កើតថ្មីរបស់ខ្ញុំបាទជូនអស់លោក លោកស្រីឲ្យបានជ្រាបថា Falcon Tech ត្រូវបានបង្កើតឡើងដោយក្រុមអ្នកមានបទពិសោធន៍ខ្ពស់ និងមានជំនាញច្បាស់លាស់នៅក្នុងវិស័យបច្ចេកវិទ្យាមួយនេះ។ Falcon Tech ដែលបានទទួលសិទ្ធិស្របច្បាប់ជា តំណាងចែកចាយរបស់ក្រុមហ៊ុន Apple ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលនេះជាឱកាសមួយសម្រាប់យើងខ្ញុំ ក្នុងការបង្កើននូវគុណភាពនៃសេវាកម្មជូនទៅដល់តំណាងលក់បន្តទាំងអស់។


Falcon Tech មានក្រុមអ្នកជំនាញក្នុងការបង្ហាញណែនាំលោកអ្នកអំពីផលិតផលរបស់យើងខ្ញុំដោយផ្តល់នូវចំនេះដឹង និងបំពាក់បំប៉ននូវយុទ្ធសាស្ត្រការលក់ផលិតផល ដើម្បីជាប្រយោជន៍ក្នុងការបំពេញតម្រូវការរបស់អតិថិជនលោកអ្នក និងសម្រេចបាននូវការលក់ក្នុងបរិមាណខ្ពស់។

យើងខ្ញុំសង្ឃឹមយ៉ាងមុតមាំថា យើងខ្ញុំនឹងក្លាយជាដៃគូពាណិជ្ជកម្មដ៏រឹងមាំរបស់លោកអ្នក និងរួមគ្នាឆ្ពោះទៅរកភាពជោគជ័យដ៏អស្ចារ្យនាពេលអនាគត។

សូមទំនាក់ទំនងមកាន់យើងខ្ញុំ ចំពោះចម្ងល់ រឺតម្រូវការផ្សេងៗចំពោះក្រុមហ៊ុនយើងខ្ញុំ។