Loading...

បុរសម្នាក់ព្យាយាមឲ្យក្មេងតូចម្នាក់ផឹកស្រា ដើម្បីឲ្យឆាប់ដេកលក់ (ត្រូវគេជេរផ្អើលពេញ Facebook)

Loading...
នាពេលថ្មីៗនេះមានគេហទំព័របរទេសមួយក្នុងប្រទេសហ្វីលីពីនឈ្មោះ www.viral4real.com ដែលបានសរសេរពីបុរសម្នាក់ដែលមិនដឹងថាជាឪពុករឺក៏ជានរណាគេឲ្យពិតប្រាកដនោះទេ ដោយក្នុងនោះបានរៀបរាប់ថា ឪពុកម្តាយគ្រប់រូបធ្វើនូវអំពើទាំងឡាយល្អ រឺអាក្រក់ក៏ដោយវានឹងធ្វើជាគំរូដល់ក្មេងជំនាន់ក្រោយឲ្យប្រព្រឹត្តតាម ដោយក្មេងវាមិនដឹងសោះឡើយថាទង្វើរមួយណាល្អ រឺអាក្រក់ឡើយ ដូចនេះរាល់ទង្វើរទាំងនោះក្មេងដែលបានឃើញនោះវានឹងអាចប្រព្រឹត្តចំពោះអ្នកដ៏ទៃផ្សេងទៀតក៏ថាបានដែរ។


ក្មេងៗជាទូទៅនរណាក៏ដឹងដែរថាវាពិតជាពិបាកឲ្យដេកណាស់នៅពេលយប់ ដោយហេតុនេះហើយបានជាមានទង្វើរដ៏អាក្រក់ម្នាក់បានធ្វើរឿងដោយមិនគួរគាប់បីចំពោះក្មេងទៅវិញ ដោយគាត់ឲ្យក្មេងផឹកស្រាប្រភេទធ្ងន់ ហើយគាត់ក៏សរសេរនៅលើ Facebook ថា បើមិនធ្វើដូចនេះទេ វាមិនដេកទេ។ ដែលវាជារឿងមួយធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមមួយនេះមានការរិះគន់យ៉ាងចាស់ដៃតែម្តង។


ទង្វើររបស់គាត់គឺបើកដបស្រាមកបញ្ចុកក្មេងឲ្យផឹកតែម្តង ដោយពេលខ្លះសូម្បីតែមនុស្សពេញវ័យក៏ពិបាកផឹកក៏ដោយ មិនតែប៉ុណ្ណោះឲ្យគ្នាផឹកដល់តែហៀរប្រលាក់ពេញខ្លួនទៀតផង។ មួយវិញទៀតបើតាមការអះអាងពីគេហទំព័រមួយនេះបានបន្ថែមទៀតថា ប្រសិនបើក្នុងសរីរាង្គរបស់ក្មេងម្នាក់នេះខ្វះនូវជាតិស្ករវិញវានឹងធ្វើឲ្យប្រកាច់ និងសន្លប់តែម្តង ព្រោះខួរក្បាលវាមិនអាចទទួលយកបានទេ។


ក្នុងប្រទេសហ្វីលីពីននេះ ច្បាប់ដែលអនុញ្ញាតិឲ្យទិញស្រាបានលុះត្រាតែមានអាយុចាប់ពី១៨ ឆ្នាំឡើងទៅទើបអ្នកលក់ព្រមលក់ឲ្យ ដោយតំរូវអ្នកទិញត្រូវបង្ហាញអត្តញ្ញាណប័ណ្ណជាដាច់ខាត តែចំពោះអ្នកទិញខ្លះទៀតមិនខ្វល់អ្វីទាំងអស់ ឲ្យតែបានលុយអាយុប៉ុន្មានក៏ពួកគេលក់ឲ្យដែរ។


ហាមលួចចម្លងអត្ថបទពីគេហទំព័រយើងខ្ញុំ
រក្សាសិទ្ធដោយ៖ Post Komsan