Loading...

តើនៅចាំមនុស្សស្រីម្នាក់នេះទេ ដែលស្វាមីមានស្រី ហើយស្រីនោះ Call មកបញ្ឍឺចិត្តថែមទៀត! ពេលនេះគាត់រៀបរាប់ខ្សែជីវិតដ៏ជួរចត់ដែលនឹកស្មានមិនដល់

Loading...
តើប្រិយមិត្តនៅចាំមនុស្សស្រីម្នាក់នេះទេដែលគាត់បាន បង្ហោះសារទាំងឈឺចាប់តាំងពីរម៉ោង២ទាបភ្លឺ ជូនស្វាមីដែលកំពុងមានស្រី ហើយស្រីស្នេហ៍នោះ CALL មកបញ្ឈឺចិត្តថែមទៀត បើទោះបីជានាងកំពុងមើលថែកូនតូចក៏ដោយនោះ ពេលនេះគាត់បានបង្ហោះសារដ័គួរឲ្យអាណិតថែមទៀតហើយ ពេលដែលបានស្តាំនូវអត្ថន័យនេះហើយ ពិតជាមានអារម្មណ៍រឹតតែអាណិតនាងខ្លោចចិត្តមែនទែន ចំពោះការតស៊ូ លះបង់ដ៏ច្រើនលើលប់របស់នាង ក្នុងនោះគឺ៖


រាល់ថ្ងៃខ្ញុំដេកអត់លក់ទេ ខ្វល់ពីមធ្យោបាយ រកលុយ ចិញ្ចឹមកូន ដោយសារខ្ញុំទើបសំរាលកូនហើយ baby នៅតូចណាស់ ។ ប្តីគេចង់បានកូន គេសុំអោយទុក4ឆ្នាំហើយ គេថា មិត្តភិក្តិបង កូនគេ មួយខួប ពីរ ឥលូវហើយ ម្តេចអូនមិនព្រមទុក អោយបង ដោយហេតុតែខ្លាចបែកបាក់ទើបខ្ញុំសំរេចចិត្តថាទុក ទុំរាំទុកកូនបាន ខ្ញុំពិបាកណាស់ ខ្ញុំធ្លាប់ស្លាប់កូនក្នុងពោះអស់5ហើយ ។ ពេទ្យថា មកពីខ្ញុំហត់ពេក នឹង ធ្វើការងារហត់ មុខអាយុ ពេទ្យផ្តល់យោបល់អោយខ្ញុំឈប់ធ្វើអ្វីអស់ទាំងអស់ ហើយ គិតតែរឿងសប្បាយបើចង់បានbaby ខ្ញុំធ្វើបានពេទ្យប្រាប់ ទ្រាំនៅផ្ទះបាន កន្លងឆ្នាំទើបមានកូន បងៗដឹងទេថា អោយខ្ញុំនៅមួយថ្ងៃដូចមួយ ឆ្នាំអញ្ចឹង


ព្រោះអត់ប្រាក់ចំណូល ពឹងប្តីតែម្ខាង ខ្លួនឯងពិបាកចិត្តជិតឆ្គួត ហើយ បែបជា នៅតែលើកទឹកចិត្តប្តី ថា ទ្រាំទៅបង អូនសុំអោយចិញ្ចឹមអូនតែឆ្នាំទេ នឹង បន្ទាប់ពីសំរាលបាន3ខែ អូននឹងខំរកសង់បងវិញ ហើយ បងចង់មិនចាំទៅធ្វើការក៏បាន ល្បែងបងលេងចុះ កុំអោយតែធ្វើបាបផ្លូវចិត្តអូន មិនធ្វើការក៏បាន តែបងត្រូវផ្តល់ភាពកក់ក្តៅអោយកូនខ្លះ ផង ដូចជា ជូនគាត់ទៅរៀនជាដើម ។ ខ្ញុំទុំរាំបានកូនមួយនេះខ្ញុំហត់ខ្លាំងណាស់ ខ្ញុំធ្លាក់ឈាមដល់5ខែ ហើយ ក្អួត ដល់6ខែ ។ បងៗជឿទេ ?! ថា រាល់ថ្ងៃនឹង មុននឹងpostពីរឿងស្រីគាត់មករំខានខ្ញុំ ។ ខ្ញុំ chat គាត់ថា ខ្ញុំមើលឃើញស្បែកបងរហែកចាំខ្ញុំទិញជូនបង ហើយ ដល់ថ្ងៃណា បង់ទាល់ នឹង ពិបាករកកន្លែងទៅមិនបាន អាចមកផ្ទះនេះ24ម៉ោងបាន ព្រោះមានបន្ទប់ច្រើន ។


គ្រាន់តែបងហើយអូនមិនអាចដូចមុនតែពួកនៅតែជាមិត្តភិក្តិល្អបាន បង។ ខ្ញុំចាញ់វាសនា ខ្ញុំពុះពារណាស់ រាល់ឧបស្គក ប៉ុន្តែ នៅតែចាញ់វាសនា ។ ឥលូវម៉ោង6ៈ34ទៀតហើយ អត់ទាន់គេងលក់ទេខ្ញុំ ។ ខ្ញុំប្រាប់បងៗ ថា Facebook នេះ ខ្ញុំលេង មួយពី នាក់ប្តីពីមុនមក ហើយ ។ ខ្ញុំសរសេរ គ្រាន់តែចង់បន្ធូរអារម្មណ៍ គ្មានបំណងបន្ទោសអ្នកណាឡើយ ព្រោះខ្ញុំទទួលស្គាល់ហើយ ថាខ្ញុំចាញ់វាសនា ខ្លួនឯង ។ កុំយល់ច្រលំអី បងៗ រឿងដែលខ្ញុំសរសេរ បានត្រឹមតែ 1•/• នៃ សាច់រឿងជីវិតពិតរបស់ខ្ញុំ ។


ខាងក្រោមនេះជាសារកាលពីលើកមុនដែលនាងបានបង្ហោះពីការឈឺចាប់ប្តីមានស្រីនាងក្រៅ ហើយស្រីនោះ Call មកបញ្ឍឺទៀត

រឿងខ្លះវាដូចជាជ្រុលពេកហើយ បើទោះបីជាខ្លួនមានស្រីស្នេហ៍ខាងក្រៅក៏ដោយ គេមិនមាត់ហើយ ថែមទាំងឲ្យស្រីស្នេហ៍នោះមកបញ្ឈឺទៀត តើវាត្រឹមត្រូវដែររឺ វាជាហេតុធ្វើយឲ្យប្អូនស្រីម្នាក់ឈ្មោះ Jenna Cool
ឈឺចិត្តជាខ្លាំងទើបហ៊ានសម្រេចចិត្តតបទៅវិញ ក្នុងនោះផងដែរមានសាររៀបរាប់យ៉ាងឈឺចាប់បំផុត ដែរនាងមិនដែលបញ្ចេញសោះឡើយព្រោះតែអាណិតកូនតូច។


លោកប្តី អើយ.... លោកប្តី ...... ជួយមើលថែស្រីបងអោយល្អផងណា .... កុំមកបញ្ឈឺ ខ្ញុំម្តងហើយ .... ម្តងទៀត..,... ឈប់អោយស្រីបង call or message សួរនាំរឿងយើងលែងលះគ្នាទៀតអី ... ខ្ញុំអត់ទាន់ត្រាសជាព្រះពុទ្ធទេ .... បងចាប់ផ្តើមមានស្រីិពេលណា ទៅគេងជាមួយគ្នាពេលណាខ្ញុំដឹងទាំងអស់ តែខ្ញុំទ្រាំ គឺខែ 9 ឆ្នាំមុន.... ល..។ ហើយឡានខ្ញុំ ដែលត្រូវគេបុកគឺយកទៅដឹកស្រីទៅដេកត្រើយម្ខាង ពេលមកវិញ ភាពអត់ ធ្មត់របស់ ខ្ញុំ ធ្វើដើម្បីកូន មើលគំរូទៅថ្ងៃ អនាគត ..... រៀនដាក់ចុះនៅអ្វីដែលមិនសំខាន់ .... ហើយ សេចក្តីសុខមនុស្សស្រីយើង មិនស្ថិតនៅលើដៃមនុស្សប្រុសម្នាក់ ឫ មនុស្សតែម្នាក់ទេ ...។ ខ្ញុំអត់ចង់ប្រើរបៀបអវិជ្ជាមកដោះស្រាយទេ ...។ ខ្ញុំមិនធ្លាប់ខ្លាចនរណាម្នាក់ឡើយក្នុងជាតិ មានតែចេះក្រែងចិត្តអ្នកដទៃ នឹងគេគោរពខ្ញុំ ខ្ញុំគោរពគេ ។


ប្រត្នយ័ខ្លួនបងផង ខ្ញុំសើបដឹងយូរហើយ ថា ស្រីបងមាន តាចិញ្ចឹម ។ ថ្ងៃ នេះ និយាយ អញ្ចឹង.... មកពី បង បណ្តោយ នាង ជ្រុលហើយ ។ ម្តេច?! ខ្ញុំមិនរករឿង ... ចង់មើលងាយមែន.... បានបណ្តោយ អោយគេ បញ្ឈឺខ្ញុំអត់ចេះឈប់អញ្ចឹង ..... ខ្ញុំទុកមុខម៉ាក់ប៉ាក្មេក .... កាន់តែហ៊ាន.....?!!! 🤔🤔🤔🙏🏻🙏🏻🙏🏻😔😔😔 ម្តេចត្រូវកាសួរខ្ញុំ ថា នាងនោះមានសក់ពណ៍អី ហើយ សំបុលពណ៍អី កំពស់ប៉ុន្មានទេ ??! សំបុលប្រហែលអូន សក់ អាចនិយាយថាពណ៍លឿង ឫ ទង់ដែក មិនលឿនចំ កំពស់ 1,55 m .. បើអត់ទាន់អស់ចិត្ត ទៀត..... ម៉ោះៗ ៗ លេង តាមចិត្ត .... បើបងគិតថា បងមានសេចក្តី សុខ....។ បើជាតិនេះខ្ញុំកើតមកល្ងង់បន្តិច ប្រហែលមិនសូវឈឺចាប់ ។