Loading...

ពិតជានឹកស្មានដល់មែន! ត្រឹម ៦ខែដំបូង កម្ពុជា ប្រមូលពន្ធគ្រប់ប្រភេទ បានជាង ១ពាន់លានដុល្លារអាមេរិក (សូមជួយស៊ែរផងចំពោះការប្រមូលពន្ធបានល្អប្រសើរឡើង)

Loading...
នៅថ្ងៃទី ២៥ ខែ កក្កដានេះ អគ្គនាយកដ្ឋានពន្ធដារ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលពន្ធ ប្រចាំខែ មិថុនា​និង ប្រចាំឆមាសទី១ ឆ្នាំ ២០១៧ ក្រោមអធិបតីភាព ឯកឧត្ដម អូន ព័ន្ធនីរ័ត្ន រដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។


ជាលទ្ធផល សម្រាប់ ខែ មិថុនា ឆ្នាំ ២០១៧​ នេះ អគ្គនាយកពន្ធដរ បានប្រមូលពន្ធ-អាករ គ្រប់ប្រភេទបានចំនួន ៥១០ ពាន់លានរៀល(ប្រមាណជា ១២៧,៦២ លានដុល្លារអាមេរិក)។

ដោយឡែក រយៈពេល ៦ខែ នៃឆ្នាំ ២០១៧នេះ ចំណូលពន្ធ-អាករ សរុបដែល អគ្គនាយកពន្ធដារ ប្រមូលបាន មានចំនួន ៤៧៦៩,៦២ ពាន់លានរៀល(ប្រមាណជា ១១៩២លានដុល្លាអាមេរិក ស្នើនឹង ៦៩,៤៩ភាគរយនៃ គោលដៅកំណត់ដោយច្បាប់។


បើប្រៀងធៀបរយៈពេលដូចគ្នា​នៃ ឆ្នាំ ២០១៦ អគ្គនាយកពន្ធដារ សង្កេតឃើញថា ចំណូលពន្ធ-អាករ គ្រប់ប្រភេទសម្រាប់រយៈពេល ៦ខែ នៃឆ្នាំ ២០១៧ មានការកើនឡើង ១០៦០,២៥ ពាន់លានរៀង( ប្រមាណ ២៦៥,០៧ លានដុល្លារ ស្មើនឹង អត្រាកំណើន ៣២,១៤ភាគរយ។


គួរជម្រាបផងដែរថា រាល់អាជីវកម្ម ដែលពីមុនធ្លាប់បង់ពន្ធតាមរបបម៉ៅការ ហើយមានចំណូលប្រចាំ ឆ្នាំ តិចជាង ២៥០លានរៀល នឹងមិនតម្រូវឲ្យបង់ពន្ធជូនរដ្ឋទ្បើយ ដែលជារឿងល្អបំផុតមួយសម្រាប់សហគ្រិនកម្ពុជា ដែលកំពុងធ្វើអាជីវកម្មតូចតាច ជាពិសេស អ្នកដែលទើបតែចាប់ផ្តើមរកស៊ី៕








អត្ថបទដោយ៖ ហុង
ប្រភព៖ Business Cambodia