Loading...

តោះ ចុងសប្តាហ៍ហើយ! នរណាខ្លះចូលចិត្ត​ស្ទូចត្រី​ ខ្ញុំនាំទៅលេង​​នៅ​រមណីយដ្ឋាន​បឹង​រំ​ចង់​ ក្បែររាជធានីភ្នំពេញយើងនេះទេ (មានវីដេអូ)

Loading...
​ក្រោយពី​ធ្វើការ​យ៉ាង​ហត់នឿយ​មួយ​សប្តាហ៍​ពេញ​រួម​ក មន្ត្រីរាជការ បុគលិក​ក្រុមហ៊ុន​ឯកជន សិស្ស​និស្សិតទាំង​លាយ​នៅក្នុង​រាជធានី​ភ្នំពេញ​បាន​សម្លឹង​ទៅរក​ការកម្សាន្ត​លំហែកាយ​រៀងៗខ្លួន​ដើម្បី​បន្ធូ​រអារម្មណ៍​ក្រោយពី​តានតឹង និង ហត់នឿយ​ពេញ​មួយ​សប្តាហ៍​រួចមក ។


​គ្រាន់តែ​ចុង​សប្តាហ៍​ចូលមក​ដល់​គេ​សង្កេតឃើញ​មាន​យានយន្ត​យ៉ាងច្រើន​បានចេញ​ពី​ទីក្រុង​ឆ្ពោះទៅតំបន់​កម្សាន្ត​នា​ចុង​សប្តាហ៍​នៅតាមរមណី​យ​ដ្ឋា​ន​នានា ដែល​ភាគច្រើន​​​ទៅរក​រមណីយដ្ឋាន​ណា​ដែលមាន​ទីកន្លែង​ជិតៗ​រាជធានី​ភ្នំពេញ ។


រមណីយដ្ឋាន បឹង​រំ​ចង់ ជា​រមណីយដ្ឋាន​មួយ​កំពុង​ទាក់ទាញ​យ៉ាងខ្លាំង ដែល​ភ្ញៀវ​ទេសចរទាំងឡាយអាច​ទៅ​ស្រូបយក​ខ្យល់អាកាស​ដ៏​បរិសុទ្ធ​នៅ​ជាយក្រុង យ៉ា​ងជិតបង្កើយ ទីនោះ​ភ្ញៀវ​ទេសចរអាចស្ទូចត្រី​លេង​បណ្តើរ ញ៉ាំ​អាហារ​ជួបជុំ​មិត្តភក្តិ​បណ្តើរ​ដែលមាន​រស់ជាតិ​ឈ្ងុយឆ្ងាញ់ ។ នៅ​ទីនោះ​មាន​បឹង​មួយ​យ៉ាង​ធំ​​មានទឹក​ពេញប្រៀបដែល​ម្ចាស់​រមណីយ​ដ្ឋា​នេះ​បាន​សង់​ខ្ចុះ​ជាប់នឹង​មាត់បឹង​ជា​ជួរៗ សម្រាប់ស្វាគមន៍​ភ្ញៀវ​ទេសចរ​ឱ្យមកសម្រាកលំហែ​កាយនៅទីនោះ ។ ចំពោះម្ហូបអាហារ​វិញ​មានតម្លៃ​សម​រម្យ​ដែល​ភ្ញៀវ​អាទ​ទួ​លយ​កបាន ។​


​បឹង​រំ​ចង់ ​មានទីតាំង​ចំងាយ​ពី​រង្វង់​មូល​តាខ្មៅ ៨ គីឡូម៉ែត្រ ជិត​ស្ថានីយ៍​ទូរ​ទស្សន៍ប៉ុ​ស្តិ៍​លេខ ៥ (​ព្រែកកំពឹស​) លោកអ្នក​គ្រាន់តែ​ចំណាយពេល ​២០ ទៅ ​៣០ ​នាទី​ពី​ក្រុងភ្នំពេញ​ប៉ុណ្ណោះ​នឹង​បាន​ទៅដល់​ទីនោះ​ហើយ ៕
សូមទំនាក់ទំនង៖ 092 777 960/069 777 960