Loading...

ពិតជារឿងស៊យហួសពីការស្មាន សូមមេត្តាជួយស៊ែរដើម្បីផ្តល់កំលាំងចិត្តគាត់ផង! ឪពុកម្តាយ និងប្អូនពៅ ស្លាប់ចោល ហើយសង្សារក៏សុំចែកផ្លូវគ្នាទៀត (មានវីដេអូ)

Loading...
វាពិតជាគួរឲ្យសង្វេកហួសណាស់ទៅហើយចំពោះប្អូនប្រុសម្នាក់ឈ្មោះ Chith Trakoko ដែលគាត់ទទួលនូវរឿងដ៏រន្ធត់ដែលស្ទើរតែមិនអាចឲ្យគាត់តស៊ូតទៅមុខទៀតបាន ដោយសារគាត់ព្រាត់ប្រាស់ឪពុកជាទីស្រលាញ់បាត់ទៅហើយ មិនត្រឹមតែប៉ុណ្ណោះនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧ គាត់ក៏ព្រាត់ម្តាយ ព្រមជាមួយប្អូនពៅរបស់គាត់ថែមទៀតផង តើនរណាខ្លះដែលជួបរឿងស៊យដូចជាគាត់ខ្លះ ពិតជាពិបាកទទួលខ្លាំងណាស់ ដែលធ្វើឲ្យគាត់ស្ទើរតែចង់រកថ្នាំកណ្តុរសម្លាប់ខ្លួនទៅហើយបន្ទាប់ពីគាត់ទទួលដំណឹងនេះ។


ម្តាយគាត់ស្លាប់ពេលសម្រាលកូនក្រោយគេនេះ ដោយគ្រូពេទ្យព្យាយាមរិះរកគ្រប់វិធីទាំងអស់ តែមិនអាចជួយសង្គ្រោះបាន ដែលបណ្តាលឲ្យស្លាប់ទាំងម្តាយ ទាំងកូនយ៉ាងអភ័ព្វបែបនេះ ពិតជាខ្លោចផ្សាណាស់ប្រសិនបើមាននរណាម្នាក់ជួបរឿងបែបនេះនោះ។


ប្អូនប្រុសខាងលើគាត់មានបងប្អូន៦នាក់ បូករួមទាំងប្អូនពៅដែលទើបស្លាប់នោះ ដែលពេលនេះក្រុមគ្រួសារគាត់សល់គ្នាតែ៥នាក់គត់ ហើយ៤នាក់ផ្សេងទៀតពួកគាត់រៀបការអស់ហើយ នៅសល់តែគាត់ម្នាក់គត់ ដែលមិនទាន់បានបំពេញបំណងម្តាយរបស់គាត់ផងនោះ ហើយរឿងមួយទៀតដែលមិននឹកស្មានដល់នោះត្រូវសង្សាររបស់គាត់សុំបែកគ្នាទៅទៀត។










ហាមលួចចម្លងអត្ថបទពីគេហទំព័រយើងខ្ញុំ
រក្សាសិទ្ធដោយ៖ Post Komsan