Loading...

កូនកំលោះ ក្រមុំ គំរាមធ្វើអត្តឃាតបើសិនមិនឲ្យពួកគេទាំងពីររៀបការ! កូនកំលោះអាយុ ១៦ ឆ្នាំ និងកូនក្រមុំអាយុ ៧១ ឆ្នាំ (មានវីដេអូ)

Loading...
កាលពីពេលថ្មីៗនេះមានអាពាហ៍ពិពាហ៍មួយរវាងកូនកំលោះឈ្មោះ Selamet ដែលមានអាយុទើបតែអាយុ ១៦ ឆ្នាំ និងកូនក្រមុំឈ្មោះ Rohaya ដែលមានអាយុ ដល់ទៅ ៧១ ឆ្នាំទៅហើយ ដែលពួកគេរស់នៅក្នុងភូមិមួយដែលមានឈ្មោះថា Ogan Komering ខាងត្បូងស៊ូម៉ាត្រាក្នុងប្រទេសឥណ្ឌូនេស៊ី។​ វាពិតជាមានគំលាតឆ្ងាយណាស់ចំពោះអាយុរបស់ពួកគេទាំងពីរ។


ទោះបីជាមានការសើចចំអកពីមនុស្សជាច្រើនក៏ដោយ ក៏ Selamet និង Rohaya នៅតែបន្តភាពស្និទ្ធស្នាលរបស់ពួកគេដដែល ចំពោះគ្នាទៅវិញទៅមក ហើយពួកគេបានគំរាមធ្វើអត្តឃាតប្រសិនបើមានការជំទាស់ពីគ្រួសាររបស់ពួកគេនោះ។


នៅក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មានមួយ កូនកំលោះ Selamat បានសារភាពថាគាត់ពិតជាមានការប្រចណ្ឌខ្លាំងណាស់ប្រសិនជាមានបុរសណាម្នាក់មកក្បែរប្រពន្ធរបស់គាត់នោះ ហើយគាត់តែងតែចាក់សោជានិច្ចរាល់ពេលដែលគាត់បានចេញទៅខាងក្រៅនោះ ដូចជាទៅទិញ គុយទាវ ឬ បារី។


គាត់ក៏បន្តទៀតថា សេចក្តីស្រលាញ់មិនអាចហាមឃាត់បានឡើយ ព្រោះទាំងអស់នេះវាកើតចេញពីចិត្តរបស់យើងតែម្តង បើទោះបីជាស្ត្រីដែលយើងស្រលាញ់នោះចាស់ជាងម្តាយរបស់យើងក៏ដោយ ក៏យើងនៅតែស្រលាញ់ ហើយយើងក៏នឹងថែទាំគាត់ឲ្យដូចជាម្តាយរបស់យើងផងដែរ។ ពួកគេទាំងពីរនាក់នឹងចំណាយប្រាក់មួយចំនួនដើម្បីទៅក្រេបទឹកឃ្មុំនៅភាគខាងត្បូងនៃក្រុងស៊ូម៉ាត្រា ព្រមទាំងមានបំណងប្រាថ្នានឹងយកកូនឲ្យបានជាមួយគ្នាទៀតផង។


អាយុទាបបំផុតដែលអាចរៀបការបាននៅក្នុងប្រទេសឥណ្ឌូនេស៊ី គឺ ចាប់ពី ១៦ ឆ្នាំឡើងទៅសម្រាប់នារី និង ១៩ ឆ្នាំឡើងទៅសម្រាប់បុរស ដែលមានចែងក្នុងច្បាប់ស្តីពីអាពាហ៍ពិពាហ៍។






ប្រភព៖ https://coconuts.co/jakarta/news/16-year-old-boy-says-locks-71-year-old-bride-home-goes-men-wont-bother/

ហាមលួចចម្លងអត្ថបទពីគេហទំព័រយើងខ្ញុំជាដាច់ខាត