Loading...

ប្តីប្រពន្ធសម្រេច​ចិត្ត​ធ្វើអត្តឃាត​ទាំងពីរ​នាក់ ដោយទុកកូន​អាយុ ១២ ឆ្នាំ ចោល ក៏ព្រោះតែ...

Loading...
​ល្បែងស៊ីសង​តែង​ត្រូវបាន​ហាមឃាត់ និង មាន​កម្រិត​ទោសពិន័យ​ច្បាស់លាស់​នៅតាម​ប្រទេស​ជាច្រើន ព្រោះ​គេ​ជឿ ថា ល្បែងស៊ីសង​អាច​បង្ក​គ្រោះថ្នាក់​ធំ​ដល់​បុគ្គល​អ្នក​ដែល​លេង​ក៏ដូចជា​សង្គម​ទាំងមូល ។​ ​ជាក់ស្តែង​មាន​ហេតុការណ៍​ដ៏​រន្ធត់​មួយ​កើតឡើង​នៅ​ប្រទេស​ម៉ាឡេស៊ី​កាលពីពេល​ថ្មីៗ​នេះ ដែល​ប្តី​ប្រពន្ធ​មួយគូ​សម្រេចចិត្ត​បញ្ចប់ជីវិត​ខ្លួន ក្រោយ​ជំពាក់​គេ​វ័ណ្ឌ​ក​ដោយសារតែ​ល្បែង ។


យោងតាម​សារព័ត៌មាន​ម៉ាឡេស៊ី​បានឱ្យដឹងថា បុរស​ជា​ប្តី​មាន​ឈ្មោះថា Soh Chong Keat អាយុ ៤១ ឆ្នាំ និង ប្រពន្ធ Low Shock Kim អាយុ ៣៦ ឆ្នាំ​បានសម្រេច​ចិត្ត​ធ្វើអត្តឃាត​ទាំងពីរ​នាក់​ចោល​កូន​អាយុ ១២ ឆ្នាំ ដោយ​សុខចិត្ត​ស្លាប់​ក្នុង​ភ្នក់ភ្លើង ក្រោយពី​អ្នក​ទាំងពីរ​ដុត​បន្ទប់​ជួល​របស់​ពួកគេ​ចោល ហើយ​មិន​ចាក​ចេញពី​ទីនោះ ។​


​គេ​បានដឹងថា លោក Soh គឺជា​មនុស្ស​ញៀន​ល្បែង​ម្នាក់ ហើយ​ដោយសារតែ​ល្បែង​ធ្វើឱ្យ​គ្រួសារ​លោក​ជំពាក់​គេ​ជិត ២.៥០០ ដុល្លារ​ ។ គេ​ក៏​បានដឹង​ដែរ​ថា នាង Low តែង​ត្រូវគេ​បង្គាប់​ឱ្យ​ចាក​ចេញពី​ប្តី ព្រោះតែ​ទង្វើ​ញៀន​ល្បែង​ងើបមុខ​លែងរួច​របស់​ប្តី តែ​នាង​បាន​បដិសេធ ព្រោះតែ​នាង​ស្រឡាញ់​ប្តី​នាង​ខ្លាំង ។ លោក Soh គ្មាន​ការងារ​អ្វី​ធ្វើ​ឡើយក្រៅពី​ដើរលេង​ល្បែង ស្របពេល​ដែល​នាង Low ធ្វើការ​ងារ​ជា​លេខា​នៅ​ក្រុមហ៊ុន​មួយកន្លែងដែលមាន​ប្រាក់ខែ​តិចតួច​ប៉ុណ្ណោះ ។ មិត្តភក្តិ​អ្នក​ទាំងពីរ​ម្នាក់​បានឱ្យដឹង​ដែរ​ថា ពេលដែល​លោក Soh ទៅ​ខ្ចីលុយអ្នក​ចងការនាង Low សុខចិត្ត​ធានា​ជូន​ទាំងអស់ ។


មុន​ថ្ងៃកើតហេតុ​ពីរ​ថ្ងៃ អ្នកជិតខាង​របស់​អ្នក​ទាំងពីរ​បានឱ្យដឹង​ថា មាន​អ្នកចងការ​ប្រាក់មករក​រឿង​ពួកគេ​ដល់ផ្ទះ​ជួល ហើយ​មុន​កើតហេតុគេ​ក៏​ឃើញ​នាង Low បាន​ផ្ញើ​សារ​ទៅ​បងស្រី​ផងដែរពី​បំណង​ចង់​បញ្ចប់ជីវិត​នាង និង ប្តី ។ ពេលដែល​បងស្រី​នាង​បានឃើញ​សារ​នេះរឿងហេតុ​បាន​ផុត​ទៅហើយ ដោយ​អ្នក​ទាំង​ពីរបាន​ស្លាប់​បាត់ទៅហើយ ។ វា​ជា​រឿង​មួយ​ដ៏​គួរឱ្យ​អាណិតអាសូរ ហើយក៏​ជា​មេរៀន​មួយ​សម្រាប់​អ្នក​ដែល​ញៀន​ល្បែង​ផ្សេងទៀត​ផងដែរ យ៉ាងណាក្តី​ក៏​សូម​ជូនពរ​ឱ្យ​ប្តី​ប្រពន្ធ​មួយគូ​នេះ​ទៅកាន់​សុគតិភព​ផងដែរ ។



ប្រភព៖ http://www.sinchew.com.my/