Loading...

ស្រីណាទៅដែលមិនឈឺចិត្តពេលដឹងថាប្តីមានស្រីរាប់មិនអស់នោះ! លោកប្តីអើយច្រើននាក់ហើយដែលលោកប្តីធ្វើបាបគេ កូនលោកប្តីក៍ច្រើននាក់ហើយដែរ​ (មានវីដេអូ)

Loading...
រឿងរ៉ាវដែលទាក់ទងប្តីមានស្រីខាងក្រៅតែងតែលឺជារើយៗមិនដែលចេះដាច់ទាល់តែសោះ ហើយភាពឈឺចាប់របស់ភរិយាជាច្រើនក៏កំពុងតែឋិតនៅក្នុងភាពគ្មានក្តីសុខនេះដែរ ចុះហេតុអ្វីបានជាមនុស្សប្រុសចូលចិត្តយកស្រី រឺប្រពន្ធខាងក្រៅដូចនេះ? តើអ្នកដឹងទេថាពេលអ្នកកំពុងតែសប្បាយ តើនរណាជាអ្នកពិបាកចិត្ត អ្នកណាជាអ្នកឈឺចាប់នោះ? ហើយតើថ្ងៃណាទើបរឿងទាំងនេះរលាយអស់ទៅ? ហើយដែលពិចារណាទេថាអ្នកកំពុងតែធ្វើនេះបានអ្វីមកវិញ?


ជាក់ស្តែងមានបងស្រីម្នាក់ឈ្មោះ Ouk Sunly កំពុងឈឺចាប់ជាខ្លាំងចំពោះទង្វើរដ៏ថោកទាបរបស់ប្តីខ្លួនដែលកំពុងតែមានស្រីលួចលាក់ ហើយនេះមិនមែនជាលើកទី១របស់ប្តីគាត់នោះទេ គឺមានស្រីច្រើនណាស់ ដែលស្ទើរតែរាប់មិនអស់ទៅហើយ ក្នុងនោះដែរថែមទាំងមានកូនជាមួយស្រីទាំងនោះទៅទៀត។ បងស្រីម្នាក់នេះពិតជាមានចិត្តធម៌ណាស់ពេលទៅរកប្តីដល់បន្ទប់របស់ស្រីនោះហើយមិនធ្វើអ្វីបន្តិចទាល់តែសោះ ថែមទាំងនិយាយពាក្យស្រួលបំផុតទៅទៀត ទាំងខ្លួនកំពុងតែឈឺចាប់ក៏ដោយ ក្នុងនោះបងស្រីបានរៀបរាប់បន្ថែមទៀតថា៖


30.07.2017 ថែទាំស្រីសាហាយស្មន់លួចលាក់នឹងកូនឥតខាន់ស្លារបស់លោកប្តីអោយបានល្អណា👍 ឱស្រីល្អឯកជូនទាំងខ្លួនfreeទាំងកូនអោយលោកប្តីខ្ញុំទៀត👍លោកប្តីអើយច្រើននាក់ហើយដែលលោកប្តីធ្វើបាបគេ កូនលោកប្តីក៍ច្រើននាក់ហើយដែរ ដែលគ្នារកមុខឪពុកមិនឃើញ អូនទទួលស្គាល់កូនៗលួចលាក់របស់លោកប្តីបន្តរទៀតអត់បានទេ សូមឈប់ត្រឹមស្រីងប់ងុលឆ្ងាញ់ខ្លាញ់ប្តីគេ ម្នាក់នេះទៅ👎 ហើយក៍សូមជូនពរកូនៗរបស់លោកប្តីធំឡើងកុំឲជួបគូរជីវិតដែលមានចរិកថោកទាបអត់កេរ្តិ៍ខ្មាស់ជាប់ដានពីរឪរបស់វានេះអី🙏🙏🙏អគុណអ្នកដែលបានចូលរួមចំនែកសាងភាពឈឺអោយខ្ញុំ ជូនពរអោយជួបរឿងដូចខ្ញុំដែរណា🙏🙏🙏