Loading...

មិននឹកស្មានដល់ថាតួឯកប្រុសស្រីក្នុងបទចម្រៀង «មេឃកំពុងភ្លៀងហើយ» គាត់...អញ្ចឹងសោះ

Loading...
តួឯកស្រីប្រុសពីរនាក់ក្នុងបទចម្រៀងថ្មីរបស់ផលិតកម្មថោននាពេលថ្មីៗកំពុងតែថ្មីគួរឲ្យកក់សំគាល់ជាខ្លាំងជាមួយការដឹកនាំសម្តែងដែលពោរពេញដោយមនោសញ្ចេតនាជ្រៀលជ្រៅ បូករួមទាំងការសម្តែងដ៏ល្អឥតខ្ចោះ ជាពិសេសតួឯកស្រីប្រុសនេះតែម្តង ដែលត្រូវបានគេស្គាល់ឈ្មោះពិតនោះគឺកញ្ញា សិទ្ធី នីកា និងលោក ពេជ្រ សម្បត្តិរស្មី។


អ្នកទាំងពីរនាក់នេះធ្វើឲ្យអ្នកមើលភាគច្រើនបានដោតនូវអារម្មណ៍ ព្រមជាមួយមានអ្នកមើលខ្លះស្រក់ទឹកភ្នែកទៀតផងដោយសារអាណិតស្ទើរខ្លោចចិត្តពេលតួឯកស្រីម្នាក់នេះបានបាត់បង់ជីវិតដោយសារមហារីកគ្រាប់ឈាម។ មិនត្រឹមតែប៉ុណ្ណោះមានអ្នកទស្សនាភាគច្រើនថាតួឯកទាំងពីរនេះសម្តែងសមខ្លាំងណាស់ទាំងអារម្មណ៍ពេលសប្បាយ ពេលកើតទុក ពេលខឹង និយាយរួមសម្តែងសមគ្រប់ពេលទាំងអស់តែម្តង។


មិនត្រឹមតែប៉ុណ្ណោះទេតួទាំងពីរនេះពិតជាស្រស់ស្អាតពីធម្មជាតិពិតៗមែន ហើយ Fans ផ្សេងៗទៀតហ៊ាននិយាយថា ពួកគេនឹងក្លាយជាតួដ៏ល្បីល្បាញនៅថ្ងៃអនាគត ហើយក៏ជូនពរពួកគេទាំងពីរនាក់នេះផងដែរ។ ដូចនេះចង់ដឹងបន្ថែមនៅក្រៅសាច់រឿងថាពួកគាត់ទាំងពីរស្រស់ស្អាតយ៉ាងដូចម្តេចនោះ សូមមើលរូបភាពជាច្រើនដូចខាងក្រោមនេះ។










ចង់ដឹងថាពួកគេទាំងពីរសម្តែងសមប៉ុណ្ណាទៅនោះសូមទស្សនាវីដេអូដូចខាងក្រោមនេះ៖



រក្សាសិទ្ធិដោយ៖ Post Komsan
ហាមលួចចម្លងជាដាច់ខាតពីគេហទំព័រយើងខ្ញុំ