Loading...

បើគាំទ្រផ្លែឈើខ្មែរយើង មេត្តាជួយស៊ែរផង! កម្ពុជា នាំចេញ ចេកអំបូង ជាលើកដំបូងបង្អស់ ចំនួន ១០០តោន ទៅកាន់ទីផ្សារអន្តរជាតិ

Loading...
កាលពីថ្ងៃទី ២២ ខែ កក្កដា នេះ ចេញកម្ពុជានាំចេញចេកអំបូងផ្លូវការ ជាលើកដំបូង ចំនួន ១០០ តោនទៅកាន់ទីផ្សារអន្តរជាតិ នេះបើយោងតាម គេហទំព័រហ្វេសប៊ុក របស់ ឯកឧត្ដម ហ៊ាន វណ្ណហន ប្រតិភូរាជរដ្ឋាភិបាល អគ្គនាយកនៃ អគ្គនាយកដ្ឋានកសិកម្ម។


ចេកអំបូងដែល កម្ពុជានាំចេញជាលើកដំបូង នេះ ដាំនៅទឹកដី ខេត្ត រតនគីរី ដោយការនាំចេញលើកទីមួយ មានចំនួន ១០០តោន (៥ទូរកុងតេន័រត្រជាក់ ៤០ហ្វីត) នៃផ្លែចេកអំបូងលឿង (ពូជនាំចូល) របស់ក្រុមហ៊ុន ហុង អាញ់ អណ្តូងមាស។


បច្ចុប្នន្ន ក្រុមហ៊ុន មានផ្ទៃដី ចំនួន១០០០០ហិកតា សម្រាប់ផលិតកម្មផ្លែឈើសម្រាប់នាំចេញចំណែក ចំការចេកចំនួន១០០០ហិកតា កំពុងត្រូវប្រមូលផល នឹងនាំចេញជាបណ្តើរៗហើយ។ ដោយឡែកផ្លែស្រការនាគ ចំនួន៥០០ហិកតា នឹងប្រមូលផល ចាប់ផ្តើមនាំចេញនៅខែកញ្ញា ខាងមុខនេះ។


ចំពោះ ចេកសម្រាប់នាំចេញ ជាប្រភេទពូជចេកអំបូងលឿង ដែលជាពូជនាំចូល ដែលអាចរក្សាទុកបានរហូត៣ខែ បន្ទាប់ពីប្រមូលផល ដោយរក្សាទុក្សក្នុងបន្ទប់ត្រជាក់ ដែលជាគុណភាពចំបង សម្រាប់បម្រើការនាំចេញ។ លើសពីនេះ ចេកទាំងនេះ ត្រូវបានដាំដោយ ការបណ្តុះជាលិកា ប្រមូលផលនៅអាយុ ៥០ ទៅ៥៥ថ្ងៃក្រោយពីកាត់ត្រយូងចោល រួចត្រូវដាក់ចូលក្នុងបន្ទប់ត្រជាក់ជាចាំបាច់ និងត្រូវបន្ទុំតាមវិធីមួយកំណត់៕








អត្ថបទដោយ៖ ហុង
ប្រភព៖ www.business-cambodia.com