Loading...

ថៃបានប្រកាសបន្ទាន់ហើយ ដូច្នេះពលរដ្ឋខ្មែរជាប់ព្រំដែន ​គួរប្រុងប្រយ័ត្នបញ្ហានេះ បើមិនចង់ស្តាយក្រោយ!

Loading...
ប្រទេសថៃ ៖ ពលរដ្ឋខ្មែរជាប់ព្រំដែនថៃ ​គួរប្រុងប្រយ័ត្នបញ្ហានេះ បើមិនចង់ស្តាយក្រោយ ព្រោះថា នាពេលថ្មីៗនេះ ក្រសួងហិរញ្ញវត្ថុ នៅក្នុងប្រទេសថៃ បានចេញសេចក្តីប្រកាសយ៉ាងបន្ទាន់មួយ ដល់បណ្តាមន្ត្រីរាជការអាជីវករ និងប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើននូវការប្រុងប្រយ័ត្ន អោយបានខ្ពស់ ក្នុងការត្រួតពិនិត្យ ក្រដាសប្រាក់គ្រប់ប្រភេទ ដោយចាប់ពីក្រដាសប្រាក់ប្រភេទ ២០ បាត ដល់ ១ ០០០ បាត ព្រោះមានជនទុច្ចរិតបាន និងកំពុងធ្វើចរាចរប្រាក់បាតក្លែងក្លាយ នៅលើទីផ្សារ តាមបណ្តាខេត្តមួយចំនួន ក្នុងប្រទេសថៃ ។


ជាក់ស្តែង កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង ៦ និង ២០ នាទី យប់ លោក យីង ឧត្តម រស់នៅផ្ទះលេខ ១១២ ភូមិ១ ឃុំវ៉ាំជំពូ ស្រុកមឿងភិតប៊ូន ខេត្តភិតប៊ូន ប្រទេសថៃ បានធ្វើដំណើរតាមបណ្តោយផ្លូវពីសារៈបុរី ទៅឡុំសាក់ បានប្រទះឃើញលុយបាតមួយដុំ ដែលក្នុងនោះគឺសុទ្ធតែក្រដាសប្រាក់ ប្រភេទ ១០០០ បាត ទាំងអស់ ដោយសរុបមានចំនួន ២១ សន្លឹក ស្មើនឹង ២១ ០០០ បាត ។ ក្រោយពីប្រទះឃើញ និងដោយមានការសង្ស័យ ប្រជាពលរដ្ឋរូបនោះ បានយកលុយទាំងអស់នេះទៅ ប្រគល់អោយលោកមេភូមិ ដើម្បីអោយលោកជួយពិនិត្យ និងម៉្យាងទៀត ក្នុងគោលបំណងស្វែងរកម្ចាស់លុយនោះផង ។


ផ្ទុយទៅវិញលោកមេភូមិបានបញ្ជាក់ថា លុយនេះគឺក្លែងក្លាយទាំងអស់ ប៉ុន្តែបើមើលដោយមិនបានចាប់អារម្មណ៍ គឺអាចមានការភ័ន្តច្រឡំថា ជាលុយពិត ។ ដោយសារបញ្ហានេះ ទើបនៅថ្ងៃទី១៣ ខែកក្កដា លោក ឆានឆៃ សនសិរីវិឆ័យ ចៅហ្វាយ ស្រុកមឿងភិតប៊ូន បានចេញសេចក្តីប្រកាសមួយ យ៉ាងបន្ទាន់ដល់អាជ្ញាធរ និងតម្រួតជំនាញ ត្រូវបង្កើននូវការប្រុងប្រយ័ត្នដោយសារតែមានប្រាក់បាតក្លែងក្លាយ ចាប់ផ្តើមចេញធ្វើចរាចរ នៅតាមទីផ្សារ ក្នុងប្រទេសថៃហើយ ។


ដោយឡែកនៅក្រសួងហិរញ្ញវត្ថុ ក៏បានធ្វើការណែនាំដល់ប្រជាពលរដ្ឋគ្រប់រូប មុននឹង ប្រគល់ ឬទទួលប្រាក់ ត្រូវពិនិត្យអោយបានច្បាស់លាស់ ព្រោះបច្ចុប្បន្នប្រាក់បាតក្លែងក្លាយមាននៅលើក្រដាសប្រាក់ ២០បាត ៥០បាត ១០០បាត ៥០០បាត និង ១ ០០០បាត ព្រមទាំងបានបង្ហាត់ បង្ហាញ អោយប្រជាពលរដ្ឋទាំងអស់ ចេះពិនិត្យមើលទៅលើចំណុចសំខាន់ៗ នៅលើក្រដាសប្រាក់ ស្របពេលដែលជនទុច្ចរិត កំពុងបន្លំធ្វើចរាចរប្រាក់ក្លែងក្លាយ ទាំងនេះ ។


ដោយឡែកសមត្ថកិច្ចថៃ ក៏បានធ្វើការប្រកាសផងដែរ អោយប្រជាពលរដ្ឋទាំងអស់ត្រូវរាយការណ៍ជាបន្ទាន់ ខណៈដែលបានប្រទះឃើញមុខសញ្ញាកំពុងធ្វើចរាចរប្រាក់បាតក្លែងក្លាយទាំងនេះ ពិសេសគឺតាមបណ្តាស្ថានីយ៍ប្រេងឥន្ធនៈទាំងអស់ ត្រូវប្រុងប្រយ័ត្ន និងពិនិត្យលើក្រដាសប្រាក់អោយបានម៉ត់ចត់ នៅពេលដែលមានអតិថិជនមកចាក់ប្រេង៕ 


ប្រភព៖ matemohachun