Loading...

មិនដឹងជាដាំអ្វីបានថ្លៃទេ! ពោតក៏ចុះថ្លៃ រីឯមធ្យោបាយធ្វើដំណើរក៏ពិបាកទៀត តើថ្ងៃណាទៅបានប្រជាកសិករយើងរស់បានស្រួលទៅ (មានវីដេអូ)

Loading...
នាពេលប៉ុន្មានខែចុងក្រោយនេះមានការរអ៊ូជាខ្លាំងចំពោះប្រជាកសិករ ក៏ដូចជាប្រជាពលរដ្ធមួយចំនួនដែលគាត់ប្រកបរបរកសិកម្មផងដែរ ដែលនៅក្នុងនោះមានខ្លះចិញ្ចឹមជ្រូក ចិញ្ចឹមទា យកពង ដែលត្អួញត្អែរថាមានតម្លៃថោកជាងការនាំចូលពីក្រៅស្រុក ដែលជាហេតុធ្វើឲ្យពួកគាត់មួយចំនួន ហាក់បីដូចជាគ្មានកំលាំងចិត្តក្នុងការបន្តរបរនេះតទៅទៀតទេ។


ក្នុងនោះផងដែរនាពេលថ្មីៗនេះតែម្តងក៏មានបងប្អូនយើងម្នាក់ឈ្មោះ​ Roth Spl នៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ក៏កំពុងមានភាពតានតឹងចំពោះផលិតផលពោតគាត់ចុះថោកផងដែរ ហើយមិនត្រឹមតែប៉ុណ្ណោះមធ្យោបាយក្នុងការធ្វើដំណើររបស់គាត់ក៏ហាក់បីដូចមានសភាពលំបាកជាខ្លាំង។ រហូតដល់គាត់ហ៊ានប្រើពាក្យថា 😮😮មិនដឹងថាដាំអ្វីបានថ្លៃ ចប់ចប់ហើយ😓😓 ដោយនៅក្នុងនោះក៏មានអ្នក comment ថា ពោតនៅទីនោះមានតម្លៃតែ ៣៥០ ​រៀលប៉ុណ្ណោះក្នុងមួយគីឡូក្រាម តែក្នុងករណីនេះមិនដឹងជាការពិតរឺយ៉ាងណានោះទេ។