Loading...

គ្រូពេទ្យដែលលះបង់ដូចនេះគួរមេត្តាជួយស៊ែរលើកទឹកចិត្តគាត់ផង! គ្រូពេទ្យម្នាក់ខិតខំវះកាត់អ្នកជំងឺជាច្រើនម៉ោងរហូតសន្លប់ ដែលត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមនិយាយថា……

Loading...
រូបថតរបស់ក្រុមគ្រូពេទ្យបានដួលសន្លប់នៅលើកម្រាលឥដ្ឋនៃបន្ទប់វះកាត់ បានធ្វើអោយអ្នកលេងបណ្ដាញសង្គមជាច្រើនកោតសរសើរមិនដាច់ពីមាត់។ នៅក្នុងនោះ អ្នកលេងអ៊ិនធើណែតជនជាតិចិនម្នាក់ បានសរសេរសរសើរវេជ្ជបណ្ឌិតហើយបានបង្ហាញការគោរពដល់គាត់យ៉ាងខ្លាំង។


លោកគ្រូពេទ្យវះកាត់ Liang Ming មានវ័យ៥៨ឆ្នាំ រស់នៅក្នុងទីក្រុង Wuhu ខេត្ត Anhui ភាគខាងត្បូងនៃប្រទេសចិន គឺជាបុគ្គលិកបម្រើការនៅមន្ទីរពេទ្យវេជ្ជសាស្រ្តបុរាណចិន «Hospital of Traditional Chinese Medicine»។ លោកគ្រូពេទ្យ Liang Ming បានចាប់ផ្តើមប្រតិបត្តិការវះកាត់យ៉ាងមមាញឹកជូនអ្នកជំងឺជាច្រើនម៉ោង ខណៈពេលដែលការវះកាត់ជិតបញ្ចប់រួចរាល់ទៅហើយនោះ ស្រាប់តែធ្វើឲ្យលោកវេជ្ជបណ្ឌិត Liang អស់កម្លាំងក្នុងខ្លួន រហូតដល់ដួលសន្លប់កម្រាលឥដ្ឋតែម្តង។


គួរបញ្ចាក់ថា វាមិនមែនជាលើកទីមួយទេ​ដែលលោកគ្រូពេទ្យរូបនេះ បានអស់កម្លាំងរហូតដល់ថ្នាក់ដួលនៅលើកម្រាលឥដ្ឋបែបនេះ។ លោកវេជ្ជបណ្ឌិត Liang បាននិយាយថា រង្វាន់ដ៏មានតម្លៃបំផុតរបស់លោក គឺជួយសង្គ្រោះជីវិតអ្នកជំងឺ។



ប្រភព៖ http://en.people.cn