Loading...

ជូនទៅមនុស្សប្រុស.......!!! នេះគឺជាការលើកឡើងរបស់ប្អូនស្រីម្នាក់ដែលបានទទួលពីភាពឈឺចាប់នេះ

Loading...
នាប៉ុន្មាននាទីមុននេះមានប្អូនស្រីដ៏ស្រស់ស្អាតម្នាក់ឈ្មោះ Niya Va បានបង្ហោះសារមួយដ៏ឈឺចាប់ដែលទទួលបានពីបុរសមួយចំនួនដែលស្តាប់ទៅពិតជាគួរឲ្យអាណិតដល់នាងខ្លាំងណាស់ ដោយមិនគួរណាប្រុសៗមួយចំនួនធ្វើអញ្ចឹងសោះ ហើយប្រុសៗមួយចំនួនគួរតែគិតផងដោយត្រូវធ្វើដាក់នារីដែលទន់ខ្សោយបែបនេះទេ ក្នុងនោះនាងក៏បន្ថែមទៀតថា៖


អ្នកអាចនឹងគិតថាខ្លួនឯងចង់ទៅទាក់ទងជាមួយមនុស្សស្រីណាក៏បាន , អ្នកអាចនឹងមានមោទនភាពដែលមានស្រីជាច្រើនតាមតោងទាមអ្នក , អ្នកអាចនឹងសប្បាយគ្រប់ពេលជាមួយមនុស្សស្រីផ្សេងៗស្អាតៗដែលអ្នកចង់បាន, អ្នកអាចចំនាយពេលចំនាយលុយលើមនុស្សស្រីដែលអ្នកចង់ស្គាល់ , អ្នកអាចនាំមនុស្សស្រីដែលអ្នកទើបនឹងស្គាល់ជូននាងទៅញាំអីហើយនិយាយពាក្យល្អៗពិរោះៗជាមួយគ្នា .... គ្រប់យ៉ាងអ្នកអាចធ្វើបាន តើអ្នកមានដែលគិតពីមិត្តស្រីដ៏កំសត់របស់អ្នកដែលនាងមិនដឹងអីសោះនៅផ្ទះម្នាក់នោះទេ ? នាងបានចំនាយចិត្តស្មោះអោយអ្នកវាពិតជាមិនស្មើរនឹងមនុស្សស្រីផ្សេងៗដែលស្អាតតែសំបកក្រៅអស់នោះទេ ?នាងដែលទៅមានពេលសប្បាយជាមួយមនុស្សប្រុសផ្សេងទុកអ្នកចោលដូចដែលអ្នកកំពុងតែធ្វើដាក់នាងទេ ?


នាងដែលចង់អោយអ្នកចំនាយលុយច្រើនខុសខ្ទង់ដូចដែលអ្នកចំនាយលើមនុស្សស្រីអស់នោះទេ? នាងមានដែលទាមទាររបស់ញាំថ្លៃៗរឺអោយអ្នកនិយាយពិរោះផ្អែមល្ហែមដូចដែលអ្នកធ្វើដាក់ស្រីផ្សេងទេ?នាងសុំត្រឹមមានអ្នកនៅក្បែរញាំរបស់ថោកៗក៏បានអោយតែបានញាំជាមួយគ្នា អ្នកនិយាយគំរោះគំរើយក៏បានអោយតែអ្នកមានពេលនៅជិតនាងគឺគ្រប់គ្រាន់ហើយ ...នាងមិនបានទាមទារអ្វីទាំងអស់ព្រោះនាងស្រលាញ់អ្នកជាអ្នកយ៉ាងពិតប្រាកដ ទោះអ្នកលំបាកប៉ុណ្ណានាងមិនដែលគិតថាទុកអ្នកចោលឡើយ បើសិនជាអាចនាងនឹងរ៉ាប់រងគ្រប់យ៉ាងជំនួសអ្នកមិនអោយអ្នកខ្វល់ចិត្តនោះទេ សួរថាស្រីផ្សេងអស់នោះធ្វើបានដូចនាងទេ?


អាចត្រឹមសប្បាយចាយលុយអ្នកព្រោះឃើញសំបកក្រៅដែលអ្នកមានតែប៉ុណ្ណោះ ...!!! សូមត្រលប់មកគិតសារជាថ្មីណា ថាមនុស្សស្រីដែលកំពុងនៅក្បែរអ្នកនាងគឺជាមិត្តស្រីដ៏ល្អបំផុតដែលស្រលាញ់អ្នកណាស់ រួមសុខរួមទុក្ខជាមួយអ្នក តែងតែនៅក្បែរមើលថែអ្នកបើទោះបីជាអ្នកឋិតក្នុងកាលៈទេសៈណាក៏ដោយ ...ដូច្នេះគួរផ្ដល់តំលៃអោយនាង កុំធ្វើអោយមនុស្សស្រីដ៏ទៃសើចចំអកនឹងនាងព្រោះតែគិតថានាងល្ងង់មិនដឹងអី ....គួរផ្ដល់ការស្រលាញ់ស្មោះត្រង់អោយនាង អាណិតនាង នឹងធ្វើអោយមនុស្សស្រីដ៏ទៃគិតថានាងជានារីម្នាក់មានសំណាងបំផុត !!


សង្ឃឹមថាគ្រប់មនុស្សប្រុសទាំងអស់អាចធ្វើបានណាហើយខ្ញុំជឿជាក់ថាអ្នកនឹងមានក្ដីសុខពេញមួយជីវិតបើសិនអ្នកចេះថែរក្សាមនុស្សល្អដែលអ្នកកំពុងមាន សូមកុំអោយគ្រប់យ៉ាងហួសទៅជំនួសអោយពាក្យថាស្ដាយក្រោយ បើសិនជាអ្នកបាតបង់នាងអ្នកនឹងមានវិប្បដិសារី.......😔
#Editor

អញ្ចឹងប្រុសៗមួយចំនួនពេលអានហើយគិតយ៉ាងម៉េចមិញ?