Loading...

ដូចជាជ្រុលពេកហើយ!​ គ្រាន់តែអ្នកជិះម៉ូតូប៉ះឡានតែបន្តិច ចុះមកវាយគេតែម្តង តែភ្លាមៗនេះក៏ក្រុមគ្រួសារម្ចាស់រថយន្តនេះចេញមកបកស្រាយវិញដែរ (មានវីដេអូ)

Loading...
នាពេលប៉ុន្មានម៉ោងមុននេះមាន Facebook របស់ប្អូនស្រីម្នាក់បានបង្ហោះរូបភាព ព្រមទាំងវីដេអូនូវទង្វើររបស់អ្នកបើកឡានមួយគ្រួសារហាក់បីដូចជាមានសកម្មភាពមិនគាប់បីទាល់តែសោះដោយចេញមកវាយអ្នកបើម៉ូតូ ដោយគ្នាគ្រាន់តែជិះប៉ះតែបន្តិច ទាំងមិនដូចខាតអ្វីសោះ។ នេះជាសកម្មភាពដូចជាជ្រុលពេកហើយ មានលុយទិញឡានថ្លៃជិះ តែចរឹកដូចជាមិនថ្លៃទាល់តែសោះ នេះបើតាម comment របស់អ្នកទស្សនាជាច្រើន បានបញ្ជាក់។


ខាងក្រោមនេះគឺជាការបញ្ជាក់បន្ថែមចំពោះ Facebook ខាងលើនេះ៖ ផ្លូវផ្សារជិតវត្តពោធិញ្ញាណ ផ្លូវស្ទះណាស់ គ្រាន់តែម៉ូតូប៉ះបន្តិចមិនមានការខូចខាតសោះ ម្ចាស់ឡានចុះទាំងគ្រួសារមកវាយម្ចាស់ម៉ូតូ បណ្តាលអោយប្រជាជននៅផ្សារផ្អេីលជេដេញវាយ គប់ឡាន ....
ខ្មែរដូចគ្នាសោះមេចគ្មានការយោគយល់សោះចឹងអ្នកមានឡានអេីយ 😞😢😫😭😭
🤔ឃេីញឡានគាត់គេចៗទៅ


តែទោះជាយ៉ាងណាក្រុមគ្រួសាររបស់ម្ចាស់ឡាននេះក៏ចេញមកបកស្រាយដើម្បីកុំឲ្យប្រជាជនផ្សេងទៀតមានការយល់ច្រឡំ កាន់តែខ្លាំង ព្រោះទង្វើរដែលគាត់បានធ្វើទាំងនោះវាមានហេតុផលក្នុងនោះផងដែរ ដូចនេះដើម្បីចង់ដឹងកាន់តែច្បាស់ សូមបងប្អូនមេត្តាទស្សវីដេអូ ទាំងភាគគីសងខាងនេះសិន ចាំជួយវាយតម្លៃថា តើនរណាជាអ្នកខុស រឺត្រូវពិតប្រាកដបានហើយ។