Loading...

ឈ្នះលើកទីមួយ គេថាមិនគួរឲ្យជឿ ហើយបើឈ្នះលើកទីពីរគេថាមិននឹកស្មានដល់ ចុះបើឈ្នះទាំងពីរលើកក្នុងមួយសប្តាហ៍គេថាម៉េចវិញទៅ?

Loading...
វាពិតជារឿងគួរឲ្យភ្ញាក់ផ្អើល ហើយក៏មិនដឹងនិយាយថាម៉េចទេ ព្រោះបើឈ្នះឆ្នោតលើកទីមួយគេនិយាយថា មិនគួរឲ្យជឿ ហើយបើឈ្នះឆ្នោតលើកទីពីរទៀតគេថាវាជារឿងនឹកស្មានមិនដល់ តែចំពោះក្មេងជំទង់ម្នាក់នេះវិញឈ្នះឆ្នោតដល់ទៅពីរដងហើយ ឋិតនៅក្នុងសប្តាហ៍តែមួយទៀត អញ្ចឹងហើយគេមិនដឹងឲ្យឈ្មោះថាម៉េចទេ ព្រោះវាជារឿងដ៏មិនគួរកើតឡើងទាល់តែសោះ។


ក្មេងស្រីជំទង់ម្នាក់អាយុទើបតែ១៩ឆ្នាំនេះ បានឈ្នះឆ្នោតនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា (California) នៃសហរដ្ឋអាមេរិក ដោយនាងបានទិញតែឆ្នោតពីរសន្លឹកគត់ ហើយត្រូវទាំងពីរសន្លឹកដោយក្នុងមួយសន្លឹកមានតម្លៃ៥ដុល្លា។ ចំពោះលើកទីមួយនាងបានកោសឆ្នោតនោះនៅស្ថានីយ៍ប្រេងមួយនៅ San Luis Obispo County ដោយនាងបានឈ្នះទឹកប្រាក់ដល់ទៅ 555,555 ដុល្លារ។


នាងបាននិយាយថា ខ្ញុំមានអារម្មណ៍ក្តុកក្តួល ហើយយំតែម្តង។ បន្ទាប់ពីរបីថ្ងៃក្រោយមកនាងក៏បានទិញឆ្នោតមួយសន្លឹកទៀតនៅស្ថានីយ៍ប្រេងមួយកន្លែងទៀតនៅ Greenfield ម្តង ហើយនាងក៏ត្រូវបាន 100,000 ដុល្លារទៀត។

និយាយរួមទាំងពីរសន្លឹកដែលនាងឈ្នះនោះគឺនៅស្ថានីយ៍ប្រេងតែម្តងដោយសរុបទឹកបា្រក់មានចំនួនដល់ទៅ 655,555 ដុល្លារ ហើយក្មេងស្រីជំទង់ម្នាក់នេះមានគំរោងដើរផ្សារឲ្យសប្បាយម្តង ព្រមទាំងទិញរថយន្តផ្ទាល់ខ្លួនទៀតផង។




រក្សាសិទ្ធិដោយ៖ Post Komsan
ប្រភព៖ www.msn.com